« ឃុនណានិ មានកើតអីដែរទេ? នៅអោយស្ងៀមណា៎ កុំ.....» ស្កាយដែលទើបតែចេញពីបន្ទប់ទឹកមុននេះរត់យ៉ាងលឿនមករកណានិ និងព្យាយាមប្រាប់ណានិកុំអោយកម្រើក តែក៏មិនទាន់នោះទេ
« អួយយ » ពេលដែលឃើញស្កាយស្ទុះមករកខ្លួន ណានិឈានជើងថយក្រោយហើយក៏ជាន់អំបែងកែវដែលធ្លាក់បែកមុននេះ ដោយសារតែការភិតភ័យ ពេលបានលឺសម្លេងរបស់ស្កាយហៅឈ្មោះរបស់ខ្លួន ព្រោះតែណានិភ្លេចថាពេលនេះ គេមិនបាននៅម្នាក់ឯងដូចពីមុនទៀតនោះទេ ។
« ឃុនណានិ កុំកម្រើកអីណា៎... » ស្កាយប្រញាប់ប្រញ៉ា យកកន្សែងដែលបង់ជាប់នឹងកដើម្បីជូតសក់មុននេះ មកបោសប្រមូលអំបែងកែវអោយទៅម្ខាង ហើយគេក៏អង្គុយចុះ ទាញជើងរបស់ណានិថ្នមៗទៅមើលរបួស
« ខ្ញុំសូមមើលបន្តិចណា៎ » ស្កាយលូកដៃចូលទៅលើកជើងរបស់ណានិដែលកំពុងហូរឈាមយកមកមើល ធ្វើអោយណានិភ្ញាក់បន្តិច លាយលំជាមួយការឈឺចាប់តិចៗផង ហើយណានិក៏សម្លឹងមើលទៅស្កាយមិនព្រិចភ្នែក ព្រោះតែពេលនេះស្កាយកំពុងស្លៀកតែកន្សែងពោះគោមួយប៉ុណ្នោះ បង្ហាញសាច់ដុំរឹងមាំរបស់គេ ធ្វើអោយថ្ពាល់របស់ណានិឡើយក្តៅភាយៗ ធ្វើអោយមុខក្រហមដោយមិនដឹងខ្លួន ។
« អាយ... ធ្វើអីហ្នឹង? » ណានិក៏ស្រែកចាយ និងស្រវាអោបករបស់ស្កាយជាប់ណែន ព្រោះតែពេលនេះណានិត្រូវបានម្ចាស់សាច់ដុំដ៏រឹងមាំម្នាក់នេះលើកបីបាត់ទៅហើយ
« ចាំខ្ញុំលាងរបួសអោយណា៎! » ស្កាយមិនតបត ហើយដើរសម្តៅទៅរកទៅរកសាឡុង ហើយដាក់កម្លោះតូចចុះនៅលើសាឡុងយ៉ាងថ្នមៗ ហើយក៏ដើរចេញទៅបាត់ទៅ តែបន្តិចក្រោយក៏ត្រឡប់មកវិញជាមួយប្រអប់សង្រ្គោះបឋម ។ ស្កាយអង្គុយចុះនៅលើកម្រាសនៅចំពោះមុខរបស់ណានិ ដោយមិនបានស្លៀកពាក់ត្រឹមត្រូវដដែរ ។ ចំណែកណានិបានត្រឹមសម្លឹងមើលស្កាយទាំងអឹមអៀនទាំងដែរសមីខ្លួនរបស់គេមិនបានដឹងខ្លួនអីទាំងអស់ ព្រោះតែគេកំពុងចាប់អារម្មណ៍លើស្នាមរបួសរបស់ណានិតែមួយមុខគត់ ។
« ខ្ញុំសុំមើលជើងបន្តិចណា៎! » មាត់និយាយដូចជាសុំការអនុញ្ញាត តែមិនរងចាំម្ចាស់ជើងឆ្លើយតប គេក៏ឡើងជើងរបស់កម្លោះតូចទៅដាក់លើភ្លៅរបស់គេ ចំណែកណានិបានត្រឹមតែហាមាត់អោយខ្យល់ចូលប៉ុណ្ណោះ ព្រោះថាចង់បដិសេធន៍ក៏មិនទាន់ ។

YOU ARE READING
??????????? | SkyNani
Romance??????????????????????????? ???????????????????? ??????????????? ????????? ??????????????? ??????? ??????????????????? ????????????????????????? ????????????????????????? ???????????? ?????? ? ????????????????????????????? ??????????? ??????????????...