抖阴社区

EP5

209 16 0
                                    

ណានិ ហិរ៉ាណកីត

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ណានិ ហិរ៉ាណកីត

កន្លងផុតទៅមួយខែហើយ ខ្ញុំបានទម្លាប់រស់នៅជាមួយមនុស្សម្នាក់ដែលលោកប៉ារបស់ខ្ញុំបញ្ចូនមកនេះ ខ្ញុំក៏មិនយល់ដែរថាមានគាត់កំពុងតែខ្លាចអី តែដំបូងឡើយ ខ្ញុំពិតជាមិនចង់អោយគេមករស់នៅជាមួយខ្ញុំនោះទេ ប៉ុន្តែ...ខ្ញុំនេះអាចធ្វើអ្វីបានទៅ ក្រៅតែពីព្រមតាមលោកប៉ា គាត់ចង់បានអី ត្រូវការអី ខ្ញុំក៏ត្រូវតែធ្វើតាមគាត់នឹងឯង ។

ចំណែកនាយស្កាយនោះវិញ ខ្ញុំមិនយល់ទាល់តែសោះ ថាគេជាមនុស្សបែបណាអោយប្រាកដ គេយកចិត្តទុកដាក់ ហើយក៏មើលថែខ្ញុំបានល្អណាស់ ហើយថែមទាំងធ្វើម្ហូបឆ្ងាញ់ទៀត ។

« តែអេ... តើគេអាយុប៉ុន្មានអញ្ចេះ? ខ្ញុំដូចជាមិនដឹងសោះ » ណានិគិតម្នាក់ឯងសុខៗក៏និយាយចេញមក ។

មិនបង្អង់យូរ ណានិក៏បើកទ្វាចេញពីបន្ទប់ផ្ទាល់ខ្លួនសំដៅចុះទៅជាន់ក្រោម ដើម្បីតែទៅសួរពីអាយុរបស់ស្កាយ តែក៏ត្រូវអាក់ដំណើរ ពេលដែលគេក្រឡេកទៅមុខផ្ទះ ណានិឃើញថាស្កាយកំពុងតែអោបមនុស្សប្រុសម្នាក់យ៉ាងជិតស្នឹត ។ ណានិបានឃើញរូបភាពទាំងនោះហើយ មិនដឹងថាហេតុអី បេះដូងរបស់គេចាប់ផ្តើមលោតញាប់ ភ្នែកក៏ចាប់ផ្តើមក្តៅភាយៗ ចំណែកជើងក៏ដើរទៅមុខលែងរួច ។ មិនត្រឹមតែអោបគ្នាយ៉ាងស្នឹតស្នាលនោះទេ ស្កាយថែមទាំងបានថើបថ្ងាសរបស់ប្រុសម្នាក់នោះទៀតផង ក្រោយមកស្កាយក៏បានយកកាបូបលុយចេញមក ហើយក៏ដកលុយមួយចំនួនអោយទៅប្រុសម្នាក់នោះ ដែលធ្វើអោយណានិគិតឃើញភ្លាមថា ប្រុសម្នាក់នោះប្រាកដជាមានទំនាក់ទំនងអ្វីពិសេសជាមួយស្កាយមិនខាន ដោយទ្រាំឈរមើលទៀតមិនបាន ណានិក៏ឡើងទៅបន្ទប់វិញទាំងមុខក្រម៉ូវ ហើយបិតទ្វារបន្ទប់យ៉ាងខ្លាំង ។

??????????? | SkyNaniWhere stories live. Discover now