抖阴社区

EP15

210 22 0
                                    

ក្រោយពីណានិរៀបរាប់ប្រាប់ពីអាការៈរបស់ស្កាយរួច គ្រប់គ្នាក៏មិនសូវជាបារម្ភដូចកាលពីមុន ហើយបុរសចំណាស់ក៏ចាប់រៀបរាប់ពីធីទៅអោយណានិបានស្គាល់ ។

« ណានិនេះធី...ប្អូនប្រុសរបស់ស្កាយ » បុរសចំណាស់និយាយ

« ហើយនេះ ណានិ កូនប្រុសតែម្នាក់របស់ខ្ញុំ »

« ជម្រាបសួរ » ធីលើកដៃសំពះជាការគោរព

« អឺ...មិនបាច់សំពះទេ » ណានិនិយាយ

« ពួកកូនមិនធ្លាប់ជួបគ្នាពីមុនមកទេមែនទេ? » បុរសចំណាស់សួរ ហើយកម្លោះតូចទាំងពីរក៏នាំគ្នាគ្រវីក្បាល ។

« ខ្ញុំធ្លាប់ទៅផ្ទះអ្នកប្រុសនៅតាមខេត្តម្តង ប៉ុន្តែមិនជួបទេ ព្រោះបងស្កាយ មិនអោយចូលក្នុង » ធីនិយាយទាំងញញឹម

« ហៅខ្ញុំថាណានិទៅ »

« អត់ទេ បើបងស្កាយបានលឺនឹងវ៉ៃខ្ញុំមិនបាន! » ធីនិយាយតិចៗ ធ្វើអោយបុរសចំណាស់សើច មានតែណានិទេដែលមិនយល់

« ហេតុអីទៅ? » ដោយទ្រាំឆ្ងល់ទៀតមិនបានណានិក៏ដាច់ចិត្ត

« ស្កាយគឺបែបនេះ...គេតែងតែគោរពចៅហ្វាយនាយជានិច្ច... នេះដល់ថ្នាក់ប្អូនខ្លួនឯងមិនធ្វើការជាមួយផង នៅបង្គាប់អោយហៅបែបហ្នឹងទៀត » បុរសចំណាស់រៀបរាប់ទាំងសើចតិចៗ

« ស្កាយ...បងយ៉ាងម៉េចហើយ? មានឈឺត្រង់ណាទេ? » ណានិស្ទុះងើបភ្លាមៗទៅរកស្កាយ ពេលដែលឃើញស្កាយដឹងខ្លួន

« ណានិ... » ស្កាយហៅឈ្មោះរបស់ណានិខ្សឹបៗដោយគ្មានកម្លាំង គេរកនិយាយបន្ត តែក៏ត្រូវណានិកាត់

« សុំទោស... សុំទោសដែលខ្ញុំធ្វើអោយមានរបួស » ណានិចាប់ដៃរបស់ស្កាយ ហើយនិយាយតិចៗ

« បងមិនឈឺទេ... អួយយយ » ស្កាយនិយាយមិនទាន់ចប់ស្រួលបួលផងក៏ត្រូវស្រែកចាចភ្លាមៗ

« ធី...បងឈឺណា៎! » ស្កាយងាកទៅមើលប្អូនប្រុសដែលប៉ះមុខរបួសរបស់គេមុននេះ

« អេ៎...ក្រែងថាមិនថាឈឺ » ធីនិយាយទាំងមុខឌឺ

« ធី.... » ស្កាយគ្រហឹម

« អូខេៗ សុំទោស.... តែសុំអោបមួយបង » មិនត្រឹមតែនិយាយ គេក៏ចូលទៅអោបស្កាយភ្លាមៗតែម្តង

??????????? | SkyNaniWhere stories live. Discover now