![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. ព្រឹកបន្ទាប់
ណានិចុះមកដល់ខាងក្រោម ធ្វើអោយស្កាយចំលែកក្នុងចិត្តចិត្ត ព្រោះតែថ្ងៃនេះណានិស្លៀកពាក់ស្អាតបាតខុសធម្មតា ។
« ឃុនណានិ ទៅណាមែនទេ? »
« មិនមែនរឿងរបស់នាយទេ » ណានិឆ្លើយទាំងមិនមើលមុខស្កាយ ហើយក៏ដើរហួសបាត់ទៅ ប៉ុន្តែស្កាយក៏ដើរតាម ។
« បើឃុនណានិចង់ទៅណា ចាំខ្ញុំអ្នកជូនទៅ » ស្កាយនិយាយ
« ខ្ញុំមិនត្រូវការអោយអ្នកណាជូនខ្ញុំទៅទេ » ណានិតប
« មិនបានទេណា៎! ចាំខ្ញុំជូនទៅ »
« នាយស្កាយ...» ណានិស្រែកឡើងពេលដែលស្កាយដណ្តើរសោរឡានពីខ្លួន
« អោយសោរមកខ្ញុំវិញណា » ណានិបន្ត
« មិនអោយទេ ចាំខ្ញុំអ្នកបើកឡានជូនទៅ »
« ខ្ញុំទៅខ្លួនឯង » ណានិប្រកែក ហើយចូលមកដណ្តើមសោរឡានពីឡានរបស់ស្កាយ តែក៏មិនបានសម្រេច ណានិព្យាយាមទាញដៃរបស់ស្កាយ តែស្កាយក៏ព្យាយាមលើកដៃឡើងអោយផុស ដើម្បីមិនអោយណានិដណ្តើមយកបាន
« នាយស្កាយ.. អោយខ្ញុំភ្លាមណា៎ » ពេលដណ្តើមគេមិនបាន ណានិក៏និយាយតិចៗដោយការអាក់អន់ និងធ្វើទឹកមុខដូចជាចង់យំ យ៉ាងគួរអោយអាណិត តែស្កាយក៏មិនបានចិត្តទន់ជាមួយ ព្រោះការតាមទៅការពារសុវត្តិភាពរបស់ណានិគឺរឿងចាំបាច់បំផុតសម្រាប់គេ ។
« ពេលនេះគ្រោះថ្នាក់ណាស់ ខ្ញុំមិនចង់អោយអ្នកប្រុសចេញទៅខាងក្រៅមនោះទេ តែបើឃុនណានិចង់ទៅណា ទុកអោយខ្ញុំជាអ្នកជូនទៅ » ស្កាយនិយាយដោយសម្លេងស្រាល ដោយសារព្រួយបារម្ភ ព្រោះតែព្រឹកមិញនេះ ស្កាយបានទទួលដំណឹងមកថា នៅក្រុមហ៊ុនរបស់លោកម្ចាស់កំពុងតែមានបញ្ហា ដោយគាត់ក៏ត្រូវបានជនខិលខូចលួចវ៉ាយប្រហាទៀតផង ប៉ុន្តែគាត់សុំអោយលាក់រឿងនេះជាការសម្ងាត់ មិនអោយណានិដឹងជាដាច់ខាត ។

YOU ARE READING
??????????? | SkyNani
Romance??????????????????????????? ???????????????????? ??????????????? ????????? ??????????????? ??????? ??????????????????? ????????????????????????? ????????????????????????? ???????????? ?????? ? ????????????????????????????? ??????????? ??????????????...