![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
រយៈពេលជិតមួយសប្តាហ៍ហើយដែលណានិ នៅជាមួយស្កាយនៅឯខុនដូររបស់គេ ណានិតែងតែតាមស្កាយជាប់ មិនស្កាយទៅណា ឬក៏ធ្វើអីនោះទេ ។ ប៉ុន្តែថ្ងៃនេះស្កាយក៏បាននាំណានិទៅកាន់ភូមិគ្រឹះរបស់គេវិញ ដើម្បីជួបជាមួយលោកម្ចាស់ និយាយពីរឿងរបស់ពួកគេ ។ណានិនិងស្កាយដើរចូលបន្ទប់ធ្វើការរបស់លោកម្ចាស់ ដោយណានិ ដើរអោបដៃស្កាយជាប់ពីក្រោយ ព្រោះមិនហ៊ានប្រឈមមុខជាមួយប៉ារបស់ខ្លួន ។
ស្កាយណានិ អង្គុយនៅលើសាឡុងទំនើប ដោយមានលោកម្ចាស់អង្គុយនៅពីមុខរបស់ពួកគេ« លោកប៉ា... កូន... » ណានិស្ទាក់ស្ទើរ
« លោកម្ចាស់! ពួកយើងសម្រេចចិត្តថានឹងទាក់ទងគ្នាហើយ! » ស្កាយណានិហើយលូកដៃទៅចាប់ដៃរបស់ណានិ ដែលកំពុងស្តាប់ដៃខ្លួនឯងយ៉ាងណែននោះ ដើម្បីអោយមានអារម្មណ៍ធូរស្រាលមកវិញ ។ ដំបូងគេចង់អោយណានិជាអ្នកនិយាយដោយខ្លួន ដើម្បីអោយណានិមានភាពក្លាហាន និងហ៊ានបើកចំហរចិត្តរបស់ខ្លួនឯងទៅកាន់លោកប៉ារបស់គេ ប៉ុន្តែគេមិនចង់ឃើញណានិមានអារម្មណ៍តានតឹងជាងនេះនោះទេ ទើបគេសម្រេចចិត្តនិយាយដោយខ្លួនឯង ។
« .... » ណានិងាកមើលមុខស្កាយ
« គិតច្បាស់ហើយមែនទេ? » លោកម្ចាស់សួរ ព្រោះកាលពីយប់មុនគាត់បានសួរស្កាយអំពីរឿងនេះ ប៉ុន្តែស្កាយក៏សុំពេលពិសោធខ្លួនឯង ថាគេស្រលាញ់ និងអាចមើលថែណានិបាន ។
« បាទ លោកម្ចាស់! » ស្កាយឆ្លើយ ហើយក៏ចាប់ណានិដាក់ភ្លៅរបស់ខ្លួន ដោយកាន់យ៉ាងណែន ។
«យើងក៏...មិនបានថាអីនោះដែរ មានតែពឹងឯងជួយមើលថែណានិផងទៅចុះ »
« លោកប៉ាមិនជំទាល់ទេ...មែនទេ? » ណានិ សួរបញ្ជាក់
« រឿងអីប៉ាត្រូវជំទាល់? »

YOU ARE READING
??????????? | SkyNani
Romance??????????????????????????? ???????????????????? ??????????????? ????????? ??????????????? ??????? ??????????????????? ????????????????????????? ????????????????????????? ???????????? ?????? ? ????????????????????????????? ??????????? ??????????????...