« ហាហា... » បុរសចំណាស់ និងកម្លោះសង្ហាសើចព្រមគ្នា« ណានិ នៅតែណានិពីមុនអញ្ចឹងលោកពូ » ឌីវនិយាយដោយ ហើយក៏ញញឹមដាក់បុរសចំណាស់ ហើយក៏បន្តសួរសុខតាមសុជីវធម៌ ទុកអោយណានិងរងក់ អន់ចិត្តម្នាក់ឯងសិន ។
ក្រោយពីសួរសុខទុកបុរសចំណាស់រួចហើយ ឌីវក៏ចេញមកខាងក្រៅដើម្បីនិយាយជាមួយណានិ ។
« យ៉ាងម៉េចហើយក្មេងខូច? » ឌីវអង្គុយចុះក្បែរណានិ ហើយយកដៃទៅញីសក់របស់ណានិដែលកំពុងធ្វើមុខខឹង
« ខ្ញុំមិនមែនក្មេងទេណា៎ ខ្ញុំអាយុ 21ឆ្នាំហើយ » ណានិប្រកែក
« អូខេមិនក្មេងក៏ក្មេង » ឌីវចុះចាញ់
« បង... ខ្ញុំមានរឿងចង់ពិភាក្សា » សុខៗណានិក៏និយាយឡើងមកដោយទឹកមុខប្រាកដប្រជា
« អូខេ មានអីក្នុងចិត្តក៏និយាយមក បងប្រុសម្នាក់នេះចាំជួយជានិច » ឌីវនិយាយដោយមិនភ្លេចញ៉ណានិ
« គឺថា... ខ្ញុំគិតថា ខ្ញុំមានចិត្តទៅអោយមនុស្សម្នាក់ » ណានិនិយាយព្រមទាំងអោនមុខចុះ
« អូហូ! នេះប្អូនប្រុសបងមានស្នេហាហើយ! » ឌីវអោនមើលមុខណានិទាំងញញឹមស្ញេញដោយការសប្បាយចិត្ត
« ប៉ុន្តែ...គេមានសង្សាហើយ »
« អាវវវ! » ស្នាមញញឹមរបស់ឌីវមុននេះក៏រលាយបាត់ភ្លាមៗ
« បង...ខ្ញុំគួរធ្វើយ៉ាងម៉េចទៅ? » ណានិងាក និងនិយាយទៅកាន់ឌីវ
« ណានិបានប្រាប់គេឬនៅ? » ឌីវសួរហើយណានិក៏គ្រវីក្បាលជាចម្លើយ
« ចុះគេមានដឹងថាណានិស្រលាញ់គេអត់? » ឌីវសួរបន្ត
« ខ្ញុំក៏មិនដឹងដែរ តែគិតថាអត់ច្រើនជាង » ណានិឆ្លើយ
« តើជាអ្នកធ្វើអោយណានិស្រលាញ់ ឬណានិស្រលាញ់គេខ្លួន? » ឌីវបន្តរសួរទាំងម៉ឺងម៉ាត់
« ខុសគ្នាដែរហ៎!? » ណានិសួរព្រោះមិនយល់
« ប្រាកដជាខុស! »
« ខ្ញុំមិនយល់ទេ »
« ចុះហេតុអីក៏ណានិគិតថា ណានិស្រលាញ់គេ? »

YOU ARE READING
??????????? | SkyNani
Romance??????????????????????????? ???????????????????? ??????????????? ????????? ??????????????? ??????? ??????????????????? ????????????????????????? ????????????????????????? ???????????? ?????? ? ????????????????????????????? ??????????? ??????????????...