![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
« ឃុនណាណិ- »« ឈប់ហៅខ្ញុំថា ឃុនណានិ ទៀតទៅ » ណានិនិយាយនិងសម្លក់មុខស្កាយដោយការងរង៉ក់ តែស្កាយគិតថាណានិមិនចូលចិត្តដែលគេហៅបែបនេះ ព្រោះដូចជាស្នឹតស្នាលទៅវិញ
« បាទ សុំទោស! អ្នកប្រុសតូចញ៉ាំអាហារពេលល្ងាចខ្ញុំអោយគេរៀបចំជូន »
« ស្កាយ... » ណានិដែលងាកដើរចេញមុននេះ ក៏រហ័សងាកមករកស្កាយវិញ ដោយហៅឈ្មោះគេខ្លាំង
« បាទ! » ស្កាយឆ្លើយ
« ខ្ញុំមិននិយាយរកបងទេ » ណានិងរកាន់តែខ្លាំង ដែលស្កាយនៅតែមិនយល់ពីចិត្តរបស់គេ ហើយក៏ដើរទៅអង្គុយលើសាឡុងទាំងម៉ួម៉ៅ
« អញ្ចឹងចាំខ្ញុំទៅរៀបចំអាហារជូន »
« មិនបាច់ទេ, អោយអ្នកផ្សេងធ្វើទៅ » ពេលស្កាយរៀននឹងដើរចេញ ណានិក៏និយាយកាត់
« ហើយប្រាប់គេផងថា យកអោយច្រើនមក » ណានិបន្ត
« បាទ! »
« ឈប់សិន! » ពេលស្កាយរៀបដើរចេញម្តងទៀត ណានិក៏បញ្ឍប់គេម្តងទៀត
« មកនេះ... » ណានិមិននិយាយច្រើន គេចាប់ទាញដៃរបស់ស្កាយដៃរបស់ស្កាយឡើងទៅជាន់លើតែម្តង ចំណែកស្កាយក៏មិនបានប្រកែក ព្រោះខ្លាចណានិនឹងខឹងគេម្តងទៀត
« ក្នុងបន្ទប់មានបញ្ហាអីមែនទេ? » ស្កាយសួរ ព្រមទាំងដើរឆែកបន្ទប់ ក៏ដូចជាវេរ៉ង់ដា ព្រោះស្កាយថាបន្ទប់ណានិមានបញ្ហាអ្វីមួយ។
« នេះ! ឆាប់ងូតទឹក ប្តូរសម្លៀកបំពាក់ទៅ? » ណានិដើរទៅយកកន្សែងនិងឈុតដេកមួយឈុតមកអោយស្កាយ
« ខ្ញុំឬ? អឺ...មិនអីទេ ខ្ញុំមានបន្ទប់ផ្ទាល់ខ្លួននៅ- អឺមម » ស្កាយដែលកំពុងតែនិយាយបកស្រាយក៏ត្រូវបញ្ឍប់ភ្លាមៗ ព្រោះតែពេលនេះម៉ូតរបស់ត្រូវគ្របដណ្តប់ដោយបបូរមាត់តូចស្តើងរបស់ណានិបាត់ទៅហើយ ។

YOU ARE READING
??????????? | SkyNani
Romance??????????????????????????? ???????????????????? ??????????????? ????????? ??????????????? ??????? ??????????????????? ????????????????????????? ????????????????????????? ???????????? ?????? ? ????????????????????????????? ??????????? ??????????????...