抖阴社区

EP12

224 22 0
                                    

មួយខែក្រោយ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


មួយខែក្រោយ

« ប៉ា... » ណានិដើរតាំងៗ ទាំងមុខក្រម៉ូវទៅបន្ទប់ធ្វើការប៉ារបស់គេទាំងយប់

« អូ...ណានិ! មានអីមែនកូន? »

« កូនមិនចង់បានអង្គរក្សតាមកូនទេ » ណានិនិយាយទាំងពេញចិត្ត

« កូនក៏ដឹងថា ពេលនេះពួកយើងមិនអាចប្រហែសបានទេ »

« តែកូន... »

« បងសីងធ្វើអីអោយកូនមិនពេញចិត្តមែនទេ? » ការពិតទៅ តាំងតែពីលោកម្ចាស់ធំចេញពីមន្ទីពេទ្យវិញ ណានិក៏ត្រូវដូរអោយសីងអ្នកជួយការពារវិញម្តង ព្រោះស្កាយត្រូវទៅធ្វើការនៅក្នុងក្រុមហ៊ុនជាមួយលោកម្ចាស់ និងងាយស្រួលក្នុងការការពារលោកម្ចាស់ផងដែរ ហេតុនេះហើយ ការងាររបស់ស្កាយច្រើន គេក៏ត្រូវស្នាក់នៅខុនដូរផ្ទាល់ខ្លួន ធ្វើណានិមិនសូវបានជួបស្កាយដូចកាលពីមុន ទើបណានិងរង៉ក់រករឿងបែបនេះ ។

« អត់ទេ! » ណានិឆ្លើយ

« ចឹងក៏អោយបង គេធ្វើការងារគេទៅ » លោកម្ចាស់តប ធ្វើជាមិនខ្វល់ ទាំងដឹងហើយថាណានិកំពុងតែត្រូវការអ្វី

« ប៉ា....! » ណានិស្រែក

« ស្រែកធ្វើអីកូន នេះយប់ហើយ »

« ខ្ញុំស្អប់ប៉ា » ណានិស្រែកទាំងមុខក្រម៉ូវ ព្រោះខឹងដែលប៉ារបស់ខ្លួនលេងសើចជាមួយគេ ហើយគេងាកខ្លួនដើរចេញទៅ តែពេលបើកទ្វាមក ក៏វ៉ាក់អឺជាមួយស្កាយ ដែលបង្រុងគោះទ្វារចូលមក ។

« ស្កាយ... » ណានិស្រែកទាំងញញឹម ហើយក៏រត់ទៅអោបស្កាយមួយទំរឹង តែស្កាយក៏មិនកម្រើកអីបន្តិច បើទោះបីមានណានិ១០ក៏គេនៅតែអាចគ្រប់គ្រងបាន ។

« ណានិ! » ស្កាយហៅឈ្មោះណានិតិចៗ ជាការដាសតឿន ព្រោះពេលនេះគេកំពុងតែនៅមុខបន្ទប់លោកម្ចាស់ ហើយគាត់កំពុងតែសម្លឹងមកផងដែរ ។

??????????? | SkyNaniWhere stories live. Discover now