![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
« ស្កាយ! ដៃរបស់នាយ...មានឈាម! » បន្ទាប់ពីចូលទៅក្នុងផ្ទះរួច ណានិទើបតែសង្កេតដើមដៃរបស់ស្កាយមានឈាម ណានិក៏ដើរទៅចាប់ទាញដៃរបស់ស្កាយថ្នមៗមកមើល ដោយក្តីបារម្ភ កែវថ្មីថ្លាក៏ចាប់ផ្តើមរលីងរលោងដោយទឹកភ្នែក« បាទ មិនអីទេ តិចតួចប៉ុណ្ណោះ » ស្កាយមើលដៃខ្លួនឯង ហើយតប ព្រោះគេមើលទៅក៏ឃើញថា គ្រាប់កាំភ្លើងឆិតស្បែកតែបន្តិចប៉ុណ្ណោះ ។
« ស្កាយ...! » ណានិហៅឈ្មោះនៅដើមក ទឹកភ្នែកដែលខំលាក់ទុកក៏ហូរចុះមកម្តងទៀត
« ឃុនណានិ! ឈឺត្រង់ណាមែន? ខ្ញុំសុំមើលបន្តិច » ស្កាយបើកភ្នែកធំៗ ពេលឃើញណានិយំ ព្រោះគិតថាគេមានរបួស ស្កាយខំទាញអាវ និងបង្វិលណានិចុះឡើង ដើម្បីរកមើលរបួស
« ស្កាយ...ខ្ញុំមិនអីទេ! » ណានិចាប់ដៃស្កាយជាប់ ហើយប្រាប់តែទឹកភ្នែកដាបផ្ទាល់
« ហេតុអីបានជាឃុនណានិយំ? » ពេលឈឺថាណានិគ្មានរបួស ស្កាយក៏អស់បារម្ភ ហើយសួរទៅណានិវិញដោយងឿងឆ្ងល់
« ខ...ខ្ញុំមិនដឹងទេ...ហ៊ឹក... » ទឹកភ្នែកកាន់តែហូរចុះមកឈប់ ណានិអោនមុខចុះ តែដៃដែលចាប់ស្កាយជាប់នោះក៏មិនព្រមលែង
« ភ័យមែនទេ? សុំទោសផង! មិនអីទេណា៎! » ស្កាយសុំទោសដោយគិតថាខ្លួនឯងមើលថែណានិមិនបានទេ ហើយយកដៃទៅជូតទឹកភ្នែកអោយណានិថ្នមៗ
« ហ៊ឹកៗ.... » ណានិយំកាន់តែខ្លាំង ហើយក៏ចូលទៅស្កាយយ៉ាងណែន ធ្វើអោយស្កាយធ្វើខ្លួនមិនត្រូវ បានត្រឹមតែអង្អែលខ្នងគេថ្នមៗជាការលួងលោម ។ ណានិទទួលបានអារម្មណ៍កក់ក្តៅពីមើលព្រួយបារម្ភរបស់ស្កាយ គេមិនខុសទេ តែគេបែរជាសុំទោស ស្កាយជាអ្នកត្រូវរបួស តែគេបែរជាបារម្ភពីណានិ មិនបារម្ភពីខ្លួនឯង ។

YOU ARE READING
??????????? | SkyNani
Romance??????????????????????????? ???????????????????? ??????????????? ????????? ??????????????? ??????? ??????????????????? ????????????????????????? ????????????????????????? ???????????? ?????? ? ????????????????????????????? ??????????? ??????????????...