抖阴社区

EP13

224 21 2
                                    

ក្រោយនិយាយគ្នាចប់ ស្កាយក៏លើកបីណានិដែលគេងលក់នោះឡើងទៅបន្ទប់គេងរបស់ណានិដែលនៅក្នុងភូមិគ្រឹះធំនេះតែម្តង  ដែលនៅជាន់ទី4 ដែលជាជាន់លើគេ ។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ក្រោយនិយាយគ្នាចប់ ស្កាយក៏លើកបីណានិដែលគេងលក់នោះឡើងទៅបន្ទប់គេងរបស់ណានិដែលនៅក្នុងភូមិគ្រឹះធំនេះតែម្តង  ដែលនៅជាន់ទី4 ដែលជាជាន់លើគេ ។

ស្កាយបីណានិមកដាក់លើគ្រែខ្នាតធំ ដែលមានពូកទន់ល្មើយ នៅលើគ្រែត្រូវបានរៀបចំយ៉ាងមានរបៀបរៀបរយ តែស្កាយបែរជាគិតថាវារញ៉េរញ៉ៃ ព្រោះលើក្បាលដំណេក និងនៅពូក គឺសុទ្ធតែជាតុក្កាតា តែគេក៏មិនហ៊ាន គិតបន្តដែរ ព្រោះគេដឹងថានេះជាចំណូលចិត្តរបស់ណានិ ។

« សុបិន្តល្អ... » បន្ទាប់ពីដាក់ណានិអោយគេងរួចគេក៏ថើបថ្ងាសណានិមួយខ្សឺត រួចបម្រុងនឹងដើរចេញទៅ តែក៏.....

« ស្កាយ... បងចង់ទៅណា? » ណានិនិយាយទាំងភ្នែកបើព្រឹមៗ ព្រោះតែភាពងងុយ ស្កាយឃើញបែបនេះក៏ដើរចូលទៅអង្គុយក្បែរណាវិញ ហើយអោនថើបថ្ពាល់គេមួយខ្សឺតទៀត ។

« គេងវិញណា៎! យប់ហើយ » ស្កាយនិយាយថ្នមព្រមទាំងអង្អែលក្បាលរបស់ណានិតិចៗ រហូតដល់ណានិគេងលក់ ទើបគេចេញទៅ ។

ព្រឹកឡើង

« អ្នកប្រុសតូចមកហើយ » មេផ្ទះនិយាយតិចប្រាប់គ្នាដែលកំពុងតែជុំគ្នានិយាយមុននេះ ទឹកមុខស្លន់ស្លោដូចជាកំពុងមានរឿងអ្វីមួយ ទើបណានិដាច់ចិត្តសួរ

« អុំមានរឿងអីមែនទេ? » ណានិចុះមកពីបន្ទប់ទាំងញញឹមញញែម ព្រោះតែយប់មិញនេះ គេបានជួបមនុស្សដែលគេតែងតែនឹករលឹកមករហូត តែក៏ត្រូវប្តូរទឹកមុខ ពេលឃើញថា អ្នកនៅក្នុងផ្ទះដូចជាប្លែកៗ

«ចាស៎ គ្មានទេអ្នកប្រុស »

« អុំស្រី.... » ណានិដឹងថាពួកគាត់មានរឿងលាក់បាំង ទើបព្យាយាមជជីកសួរ

??????????? | SkyNaniWhere stories live. Discover now