抖阴社区

                                    

« មិនអីទេណា៎! ខ្ញុំសន្យាថាមិនមានរឿងនេះកើតឡើងទៀតទេ » ស្កាយនិយាយដោយសម្លេងស្រទន់ ជាការលួលោម ។ ឃើញណានិបែបនេះស្កាយក៏បារម្ភ គេមិនចង់ឃើញទឹកភ្នែករបស់ណានិទេ គេកាន់តែមិនចង់ឃើញណានិមានរបួស ។

« សុំទោស! » សុខៗណានិក៏និយាយពាក្យសុំទោសឡើង

« សុំទោសរឿងអីទៅ ឃុនណានិមិនបានខុសទេ » ស្កាយទាញណានិចេញពីរង្វង់ដៃ ហើយសម្លឹងមុខណានិដោយកែវភ្នែកស្រទន់ ធ្វើអោយចេះដូងរបស់ណានិស្ទើរតែរលាយទៅហើយ។

« បើខ្ញុំ...មិនចចេសទេ...នាយក៏..មិន...»

« ខ្ញុំមិនអីនោះទេ ឈប់យំណា៎ » ស្កាយនិយាយលួងលោម និងយកដៃជូតទឹកភ្នែករបស់ណានិម្តងទៀតយ៉ាងថ្នមដៃបំផុត ។

« ចាំខ្ញុំ...លាងរបួសអោយណាយ »

« បាទ! » ស្កាយបណ្តោយអោយណានិកាត់ការលាងនិងរុំរបួសអោយខ្លួន ដើម្បីអោយណានិបានសប្បាយចិត្តឡើងវិញ បើទោះជាដឹងថាណានិមិនពូកែអីខាងហ្នឹងក៏ដោយចុះ ។

ទឺតៗៗ សម្លេងទូរស័ព្ទរបស់ស្កាយបានរោទ៍ឡើង

« អាឡូ  » ស្កាយនិយាយ

« ឃុនស្កាយ! ពេលនេះលោកម្ចាស់ផុតគ្រោះថ្នាក់ហើយ » អ្នកចុងខ្សែរម្ខាងនិយាយ គេគឺជាក្រុមអង្គរក្សរបស់លោកម្ចាស់ ដែល
« អូខេ អរគុណណាស់! ប៉ុន្តែយើងមានរឿងអោយឯងធ្វើ » ស្កាយក៏រៀបរាប់ពីរឿងដែលបានកើតឡើង ដើម្បីអោយក្រុមអង្គរក្សតាមស៊ើបអង្គេត

ទីត! សម្លេងចុចបិទទូរស័ព្ទ

« ស្កាយ..ខាងលោកប៉ាមែនទេ? គាត់យ៉ាងម៉េចហើយ? » ណានិសួរនាំទាំងចិត្តអន្ទះសារ

« បាទ! លោកម្ចាស់ផុតគ្រោះថ្នាក់ហើយ » ស្កាយតប ព្រោះមិនចង់លាក់បាំងបន្ត ណាមួយណានិក៏បានដឹងរឿងហើយ ទោះកុហកក៏គ្មានប្រយោជន៍

« តើ..ខ្ញុំអាចទៅមើលលោកប៉ាបានទេ? »

« ពេលនេះមិនទាន់បានទេ » ស្កាយតប

« ហេតុអី? គាត់ស្អប់ខ្ញុំដល់ថ្នាក់នឹងមែនទេ? » ណានិនិយាយទាំងទឹកភ្នែកហូរតិចៗ

« ឃុនណានិ! លោកម្ចាស់ស្រលាញ់និងបារម្ភពីអ្នកប្រុសខ្លាំងណាស់ » ស្កាយចាប់ដៃណានិហើយនិយាយដោយសម្លេងថ្នម

« បើគាត់ស្រលាញ់ខ្ញុំ គាត់មិនមែនដេញខ្ញុំអោយនៅក្រៅផ្ទះទេ » ណានិយំកាន់តែខ្លាំង ធ្វើស្កាយទ្រាំមិនបាន ក៏រៀបរាប់រឿងរ៉ាវទាំងអស់ដែលគេបានដឹងប្រាប់ទៅណានិបានដឹង ។

2ខែមុន

« លោលម្ចាស់ តើខ្ញុំអាចសុំដឹងបានទេ តើហេតុអីបានជាលោកម្ចាស់បញ្ចូនអ្នកប្រុសទៅរស់នៅខាងក្រៅ »

« ហឹមម... ការពិតរឿងអស់នេះ យើងមិនចង់និយាយច្រើនទេ ប៉ុន្តែពេលនេះជំនួញមួយនេះកំពុងតែវឹកវរហើយ យើងអាចនឹងស្អាប់ ឬថ្ងៃនេះផងមិនដឹង » បុរសចំណាក់អាក់បន្តិចហើយនិយាយបន្ត

« ការបញ្ចូនណានិចេញពីគ្រួសារមួយនេះ គឺដើម្បីសុវត្តិភាពរបស់គេ ទោះបីជារស់នៅឆ្ងាយ យើងក៏ដាក់ក្រុមអង្គរក្សការពារពីចម្ងាយមករហូត តែលើកនេះវាពិតជាមិនដូចលើកមុនៗទេ » ស្កាយងក់ក្បាលយល់នូវគោលបំណងរបស់បុរសចំណាស់

« ណានិ ជាមនុស្សដែលរឹងមាំត្រឹមតែសំបកក្រៅប៉ុណ្ណោះ គេមាត់រឹងចិត្តទន់ បារម្ភនិងខ្វល់ខ្វាយពីអ្នកដទៃគ្រប់គ្នា នេះហើយជាចំនុចខ្សោយ ដែលធ្វើអោយគេមានគ្រោះថ្នាក់បាន, យើងមិនអាចដឹងឡើយថាសត្រូវរបស់យើង គេនឹងបើល្បិចអីខ្លះ ហេតុនពហើយ យើងខ្លាចថាយើងមើលថែកូនប្រុសតែមួយគត់របស់យើង...មិនបាន ហើយយើង...នឹងបាត់បង់គេដូចជា...ម៉ាក់របស់គេ... » បុរសចំណាស់ និយាយទាំងអួលដើមក ពេលរំលឹកដល់ ព្រពន្ធជាទីស្រលាញ់របស់គាត់ដែលត្រូវបាមបាត់បង់ជីវិតព្រោះតែការប្រកួតប្រជែងក្នុងជំនួយមួយនេះ។

សរុបមក កាលដែលលោកម្ចាស់បញ្ចូនណានិអោយទៅរស់នៅខាងក្រៅកគឺដើម្បីតែអោយណានិមានសុវត្តិភាពពីពួកសត្រូវលាក់មុខនៃជំនួយរបស់គាត់តែប៉ុណ្ណោះ ប៉ុន្តែគាត់មិនដែលប្រាប់ឬបកស្រាយអោយណានិបានយល់ឡើយ ទុកអោយណានិយល់ច្រឡំខុសម្នាក់ឯងម្តងរហូត ។

??????????? | SkyNaniWhere stories live. Discover now