抖阴社区

                                    

« គឺ... គាត់យកចិត្តទុកដាក់ជាមួយខ្ញុំ គាត់ដឹងថាខ្ញុំចូលចិត្តអី មិនចូលចិត្តអី គាត់តែងតែបារម្ភពីខ្ញុំ គាត់តែងតែការពារខ្ញុំ ហើយគាត់មិនដែរខឹងខ្ញុំទេ មិនថាខ្ញុំឌឺ ខ្ញុំរករឿងគាត់ក៏ដោយ  គាត់... »

« គេម្នាក់នោះជាស្កាយមែនទេ? » ណានិនិយាយមិនទាន់ចប់ផង ឌីវក៏និយាយកាត់

« ម៉េចក៏បងដឹង? » ណានិបើភ្នែកធំៗពេលលឺឌីវនិយាយឈ្មោះស្កាយ

« ក្មេងល្ងង់! »

« អ៊ូយយយ! » ណានិស្រែកតិចៗ ពេលឌីវផ្ទាត់ថ្ងាស់របស់គេ

« មានអ្នកណាក្រៅពីគេទៀតទៅ បើណានិមិនចេះនិយាយរកអ្នកណាផង! »

« ចុះម៉េចក៏បងដឹងថាជាគាត់ បើ... »

« លោកពូប្រាប់ផងថា គាត់អោយស្កាយទៅការពារណានិ អញ្ចឹងហើយ គ្មានអ្នកណាក្រៅពីគេទេ » ឌីវកាត់ណានិម្តងទៀត

« ចាំបងទៅប្រដៅគេអោយ » ឌីវបន្ត

« អេ..បង ឈប់សិន មិនមែនកំហុសគាត់ទេ មកពីខ្ញុំទេ » ណានិឃាត់

« អូហូ! នេះមិនទាន់ដឹងអីផង ការពារគេហើយហ៎ » ឌីវនិយាយបញ្ឃឺ ព្រោះមុននេះគេគ្រាន់តែនិយាយ តែក្មេងមិនដឹងអីដូចជាណានិបែរជាគិតថាមែន

« មិនមែនទេ តែខ្ញុំគិតថាគាត់ធ្វើតាមតួរនាទីប៉ុណ្ណោះ ខ្ញុំទេដែល... » ណានិនិយាយបានប៉ុន្នេះក៏ឈប់ ព្រោះនិយាយបន្តមិនបាន

« អូខេៗ អញ្ចឹងចាំបងសួរគេអោយចុះ » ឌីវនិយាយ មិនចង់ញ៉ុះបន្ត ពេលឃើញណានិដូចជាខូចចិត្តមែនទែន

« កុំណា៎! បងកុំនិយាយរឿងនេះអីណា៎! ខ្ញុំអង្វរចុះណា៎! » ណានិប្រញាប់ឃាត់ ព្រោះមិនដឹងអោយរឿងនេះដឹងដល់អ្នកផ្សេង

« ក៏បានៗ »

ម៉ោង 8យប់

ណានិអង្គុយនៅក្នុងកូនផ្ទះវីឡាមួយ ដែលធ្វើឡើងតាំងពីជំនាន់ណានិនៅក្មេង ទុកសម្រាប់ណានិលេង ដល់ធំឡើង ក៏ឡើងក៏ប្តូរជាផ្ទះសិក្សា និងផ្ទះផ្ទាល់ខ្លួនរបស់ណានិ ដែលមិនមានណាមានសិទ្ធចូលជាដាច់ខាត ប៉ុន្តែដោយមូលហេតុចាំបាច់ ណានិក៏ត្រូវចេញទៅរស់នៅខាងក្រៅ ផ្ទះមួយនេះក៏ទុកចោល ប៉ុន្តែប៉ារបស់ណានិ ក៏អោយគេមកបោសសម្អាតរាល់ថ្ងៃ ទើបផ្ទះនេះនៅតែថ្មីស្អាត គ្មានធូលីសូម្បីតែបន្តិច។

ណានិអង្គុយបែរមុខទៅកាន់មាត់ទ្វាធំរបស់ភូមិគ្រឹះ សម្លឹកមើលទៅជារឿយៗ ប្រាកដណាស់ថា ណានិកំពុងតែរងចាំការវិលត្រឡប់របស់ស្កាយ ព្រោះស្កាយទៅបាត់អស់ជាច្រើនម៉ោងហើយ សូម្បីតែខលក៏គ្មានអ្នកទទួលដែរ ចិត្តមួយនឹក ព្រោះណានិធ្លាប់តែមានស្កាយនៅក្បែរ ចំណែកចិត្តមួយទៀតក៏បារម្ភ ។

« ឃុនណានិ! ញ៉ាំអាហារពេលល្ងាចសិនទៅ ម្ហូបត្រជាក់អស់ហើយ » មេផ្ទះចូលនិយាយ

« ខ្ញុំមិនទាន់ឃ្លានទេ! » ណានិតបទាំងភ្នែកនៅតែសម្លឹងមើលទៅទ្វាររបងមិនដាក់ភ្នែក

« ប៉ុន្តែអ្នកប្រុស... »

« អុំទៅសម្រាកចុះ ចាំខ្ញុំញ៉ាំខ្ញុំចាត់ការខ្លួនឯង » ណានិនិយាយកាត់

« អញ្ចឹងបើអ្នកប្រុសឃ្លាន អាចហៅខ្ញុំបាន ចាំខ្ញុំកម្តៅជូន »

« បាទ! » ណានិចេះតែឆ្លើយចោលទៅ ព្រោះមិនចង់អោយមេផ្ទះកង្វល់ចិត្ត តែបើសិនជាគេឃ្លានមែន គេប្រាកដជាចាត់ការខ្លួនឯងហើយ។

« ខ្ញុំថាអ្នកប្រុសដូចជាកំពុងតែចាំណាគេម្នាក់ចឹង... » ពេលដើរចេញហួសបន្តិច អុំមេផ្ទះក៏និយាយជាមួយមេការប្រចាំភូមិគ្រឹះមួយនេះ ។

« អ្នកប្រុសណានិមែនទេ? អាចជាចាំស្កាយទេដឹង? » មេការប្រុសនិយាយ

« លោកស្កាយឬ? មែនហើយ ខ្ញុំភ្លេចអោយឈឹង! »

« អញ្ចឹងចាំទៅប្រាប់អ្នកបើកទ្វារទៅ ថាអ្នកប្រុសចាំ ពេលស្កាយមកវិញ » មេការប្រុសបញ្ជាក់

« ចាស៎! »
.
.
.
.
« ស្កាយ! ស្កាយ...កុំកើតអីណា៎! »

កុំកើតអីណា៎! »

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
??????????? | SkyNaniWhere stories live. Discover now