« ណែ...ចេញៗៗ អោបអីណាស់ណា៎ទៅ » ស្កាយនិយាយនិងរុញធីចេញតិចៗ ព្រោះគ្មានកម្លៃង ធ្វើអោយអ្នកដែលឈរមើលលួចសើចនូវភាពគួរអោយស្រលាញ់របស់បងប្អូនគេ ។
« លោកម្ចាស់... »
« មិនបាច់ក្រោកទេ សម្រាកបន្តចុះ » លោកម្ចាស់និយាយ ពេលដែលឃើញព្យាយាមក្រោក ដោយមានប្អូនប្រុសរបស់គេជួយលើក តែស្កាយនៅតែព្យាយាមក្រោក ។
« ស្កាយ...បងគេងវិញទៅ! គ្រូពេទ្យអោយបងសម្រាកអោយបានច្រើន » ណានិនិយាយហើយក៏រុញស្កាយថ្នមៗអោយគេងវិញ ទើបស្កាយព្រមគេងវិញ ។
« ហើយចំពោះរឿងការងារ... »
« ប៉ា...ខ្ញុំមិនអោយគាត់ទៅធ្វើការទៀតទេ! បើគាត់ចេញពីពេទ្យ គាត់ត្រូវតែនៅជាមួយខ្ញុំ 24/7 » គ្រប់គ្នាបើកគ្នាភ្នែកធំៗរួមទាំងស្កាយផង ហើយពិសេសនោះគឺធី ពេលដែលលឺសម្តីរបស់ណានិ
« ចុះប៉ា....? » បុរសធ្វើជាសួរញ៉ោះ ព្រោះការពិតទៅ គាត់បម្រុងនឹងប្រាប់អោយស្កាយសម្រាករហូតដល់ជាសះស្បើយធម្មតាវិញ តែក៏ត្រូវណានិកាត់បានមុន
« ប៉ាមានមនុស្សរបស់ប៉ាហើយ... »
« ចុះហេតុអីក៏ត្រូវទៅផ្ទះរបស់បងដែរ? » ធីសួរទាំងមុខឆ្ងល់
« អួយយយ... ឈឺណា៎! ច្របាច់ដៃខ្ញុំធ្វើអី? » ធីស្រែកឡើងពេលត្រូវបងប្រុសច្របាច់ដៃរបស់ខ្លួនខ្លាំងៗ
« នេះអ្នកប្រុសណានិ...ឯងហៅបងធម្មតាបានយ៉ាងម៉េច? » ស្កាយគ្រហឹមតិចៗដាក់ប្អូនប្រុស
« ស្កាយ... ខ្ញុំជាអ្នកអោយធីហៅបែបហ្នឹងខ្លួនឯងទេ! » ពេលណានិឃើញបែបនោះក៏លូកមាត់ចូលជួយ ព្រោះបើមិនចឹងដៃរបស់ធីប្រហែលជាបាក់ហើយមើលទៅ ។
« លឺនៅ? លែងបានហើយ! នេះឈឺហើយ នៅមានកម្លាំងមកធ្វើបាបប្អូនទៀត! » ធីនិយាយទាំងមាត់ស្រួច ព្រោះថាដៃរបស់គេស្ទើរតែបាក់ទៅហើយ ។
ក្រោយពីការនិយាយលេងនិងសួរសុខទុកស្កាយរួច គ្រប់គ្នាក៏ត្រឡប់ទៅផ្ទះវិញអស់ នៅសល់តែណានិដែលនៅជាមួយស្កាយ គេអង្គុយសម្លឹងមើលស្កាយដែលគេងលក់ កាន់តែមើល គេកាន់តែមានអារម្មណ៍ថា ខ្លួនឯស្រលាញ់ស្កាយកាន់តែខ្លាំង គេគិតដល់ថ្លៃដែលគេគ្មានស្កាយនៅក្បែរ មិនដឹងថាថ្ងៃនោះគេនឹងក្លាយទៅជាយ៉ាងណា ការគិតវាចេះតែដើរចេញខួរក្បាលទៅជ្រាបដល់បេះដូង ធ្វើអោយគេកាន់តែមានអារម្មណ៍ថាឈឺចាប់ ព្រោះគេពិតជាមិនជាមិនចង់បាត់បងស្កាយឡើយ ។
« ណានិ... ម៉េចក៏យំ? » ស្កាយដែលគេងលក់មុននេះបើកភ្នែកឡើងមកក៏ប្រញាប់សួរ តែណានិក៏គ្រវីក្បាល ទាំងដែលទឹកភ្នែកនោះហូរកាត់ថ្ពាល់មិនឈប់ ។
« .... » ស្កាយមិនសួរនាំតទៀត គេលើកដៃទាំងសងខាងឡើងជាសញ្ញាអោយណានិចូលទៅអោបគេ ហើយណានិក៏ឡើងទៅលើគ្រែចូលទៅគេងអោបស្កាយដោយមិនស្ទាក់ស្ទើរ ។
« យំបែបនេះមិនគួរអោយស្រលាញ់ទេណា៎ » ស្កាយនិយាយលួង និងអោបណានិយ៉ាងណែន ព្រោះតែការនឹករលឹក ។ ស្កាយក៏មិនខុសពីណានិ រយៈពេល3សប្តាហ៍មកនេះដែលគេមិនបានជួបណានិ បេះដូងរបស់គេស្ទើរតែផ្ទុះបែកទៅហើយ ។ ដំបូងឡើយគេគិតថា ខ្លួនឯងមិនសាកសមនឹងទទួលបានក្តីស្រលាញ់ពីគ្រួសាររបស់ណានិ ហើយខ្លួនឯងកាន់តែគ្មានលទ្ធភាពក្នុងការស្រលាញ់ និងមើលថែរណានិបាន ប៉ុន្តែ.... ក្រោយពីគេបានជួបគ្រោះថ្នាក់ចរាចរ មិនថាវារឿងឧប្បត្តិហេតុ ឬក៏ជាការសងសឹង ឬក៏ជាសហអីក៏ដោយ គេមិនខ្វល់ទេ ដែលគេខ្វល់នោះគឺ គេខ្លាចថាគេនឹងមិនបានជួបណានិម្តងទៀត គេខ្លាចថា......
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

YOU ARE READING
??????????? | SkyNani
Romance??????????????????????????? ???????????????????? ??????????????? ????????? ??????????????? ??????? ??????????????????? ????????????????????????? ????????????????????????? ???????????? ?????? ? ????????????????????????????? ??????????? ??????????????...