« ស្កាយ... » ណានិហៅឈ្មោះស្កាយតិចៗ ដោយភាពសប្បាយចិត្ត ព្រោះមិននឹកស្មានថាស្កាយនឹងសារភាពមកកាន់ទេ ដំបូងឡើយគេគិតថា គេមានចិត្តអោយស្កាយតែម្នាក់ឯង ។
« មិនព្រមទេមែន? » ពេលណានិមិនឆ្លើយ ស្កាយធ្វើជាខឹងហើយក៏ងើបចេញ ព្រោះតែចង់ញ៉ោះណានិ តែណានិក៏មិនបានអោយស្កាយងើបចេញបានងាយនោះទេ ណានិចាប់ទាញរបស់ស្កាយមួយទំហឹង ព្រោះខ្លាចថាស្កាយនឹងងើបចេញពិតមែន ប៉ុន្តែបុរសកម្លាំងយក្សពីមុនមិនដឹងបាត់កម្លាំងទៅណាអស់ គ្រាន់តែកម្លាំងស្រាលៗរបស់ណានិ ចាប់ទាញដៃគេតែបន្តិច ស្កាយក៏ត្រូវដួលទៅនៅពីលើណានិតែម្តង ។
« មិនស្រលាញ់បងទេមែន? » ស្កាយធ្វើជាសួរ ហើយថែមធ្វើមុខកំសត់ទៀត ប៉ុន្តែគេមិនក្រោកចេញពីណានិឡើយ មានតែអោនចូលទៅកាន់តែជិតថែមទៀត ។
« បងឯងលេងខូច! » ណានិដាក់ម្រាមដៃនៅលើស្មារទាំងសងខាងរបស់ស្កាយ ដើម្បីទប់កុំអោយគេខិតចូលជាងនេះទៀត ។
« បងមិនបាន.... » ស្កាយប្រកែក គេច្រត់ម្ខាងទៅលើពូក ហើយវាសសក់របស់ណានិដែលនៅទើសទែងពេញផ្ទៃមុខដ៏ផូផង់របស់ណានិនោះទេ ហើយដៃម្ខាងទៀតក៏រវាមទៅលូកនៅក្រោមយឺតយឺតស្តើងរបស់កម្លោះតូច ចំណែកមុខសង្ហារបស់គេក៏កាន់តែអោនចូលទៅជិតណានិកាន់តែខ្លាំងឡើងៗ រហូតដល់ណានិទទួលដឹងលឺនៃខ្យល់ដង្ហើមក្តៅៗដែលចេញពីច្រមុះស្រួចស្លែមរបស់ស្កាយ ទៅប៉ះជាមួយផ្ទៃមុខរបស់គេ ។
« បងកំពុងតែធ្វើមែន....! » ស្កាយបន្ត
« ម៉េចក៏បងធ្វើខ្លួនបែបនេះ? » ណានិនិយាយព្រមទាំងធ្វើមាត់ស្រួចដាក់ស្កាយដោយទឹកមុខងរងក់ ដែលស្កាយញ៉ោះគេបែបនេះ ។
ជុប// ស្កាយមិនតប តែបែរជាញញឹម ហើយក៏អោនចូលទៅថើបថ្ងាសរបស់ណានិមួយខ្សឺត រួចក៏ងើបចេញពីណានិ ប្រាសខ្លួនដេកនៅក្បែរនោះ ។ ចំណែកណានិក៏ព្យាយាមងាកទៅតាម មិនមែនថាគេស្លាយដែលស្កាយមិនបានធ្វើអីនោះទេ ប៉ុន្តែកក់ក្តៅដែលមាបស្កាយនៅក្បែរគេបែបនេះ ។
« ស្កាយ... » ណានិហៅឈ្មោះស្កាយ ហើយក៏ងើបមុខឡើង ខ្លួនក្រាបនៅក្បែរស្កាយ ។
« ហ៊ឹមម..!? » ស្កាយឆ្លើយតាមបែបធម្មតារបស់គេ ហើយដៃម្ខាងរបស់គេក៏លើកទៅចាប់ថ្ពាល់របស់ណានិលេងតិចៗ ។
« គឺ... » ណានិស្ទាក់ស្ទើរ
« មិនចាំបាច់ទាន់ឆ្លើយក៏បាន... បងនៅចាំ » ស្កាយនិយាយទាំងញញឹម
« គឺ... លោកប៉ា...តើប៉ា គាត់នឹងថាអីអោយអត់? បើពួកយើង...អឺមម ទាក់ទងគ្នា... » ណានិនិយាយទាំងរដាក់រដប់ ព្រោះតែណានិមិនបានដឹងឡើយថាប៉ារបស់គេគិតថាបែបណា៎ ណានិមិនប៉ានស្មានចិត្តមនុស្សឡើយ ហើយដែលសំខាន់ ណានិក៏មិនសូវមានភាពស្នឹតស្នាលជាមួយប៉ារបស់គេ ទើបគេខ្លាចថា បើប៉ារបស់គេជំទាល់ គេនឹងមិនបានជួបស្កាយម្តងទៀត ។
« បើលោកម្ចាស់គាត់ចង់ថាអី ណានិប្រហែលមិនបានឡើងមកដល់ខុនដូររបស់បងបែបនេះទេ » ស្កាយនិយាយ ហើយងើយកឡើងទៅថើបណានិ2-3ខ្សឺត ដោយសារគ្រឺតខ្នាញ់... ព្រោះគេស្មានថាណានិមានរឿងអី ការពិតបារម្ភពីគេសោះ ចំណែកណានិមិនបានប្រកែក បណ្តោយស្កាយថើបតាមចិត្តចង់ ព្រោះគេក៏ចូលចិត្តដែលស្កាយមកប៉ះពាល់គេដូចគ្នា ។
« ណានិចាំបានអត់? នៅយប់ដែលបងជួបគ្រោះថ្នាក់? » ស្កាយសួរដោយសម្លេងស្មើរ ទឹកមុខក៏ប្រែជាមាំមួយរំពេច ហើយណានិក៏ងក់ក្បាលតិច និងលួចភ័យតិចៗម្នាក់ឯង
« ពេលដែលណានិគេងលក់... លោកម្ចាស់សួរបងថា... តើបងគិតបែបណាទៅលើណានិ? ហើយបងប្រាប់ថា........ »
« ស្កាយ... » ណានិគក់ទ្រូងរបស់ស្កាយមួយដៃ ដែលនិយាយព្រមនិយាយអោយចប់ នៅបង្អូសចោលយ៉ាងវែង ទុកណានិខំចាំស្តាប់ រហូតដល់បេះដូងលោតញាប់ស្ទើរតែផ្ទុះចេញក្រៅ ។
« នេះធ្វើបាបអ្នកជម្ងឺហ៎? » ស្កាយធ្វើជារំអួយ ដោយយកដៃទៅក្តោបទ្រូងរបស់ខ្លួនឯង ហើយធ្វើមុខដូចជាចង់យំ
« អ៊ូយយយ....»
« ណានិ...កើតអី? » សុខៗណានិក៏ស្រែកឡើង ធ្វើអោយភ័យស្លន់ស្លោប្រញាប់ក្រោកឡើងទាញណានិមកមើល តែក៏ឃើញថាណានិកំពុងតែសើចស្ញេញម្នាក់
« ណានិ... » ពេលឃើញបែបនោះស្កាយក៏គ្រហឹមឡើង ដូចជាចង់ស៊ីសាច់ណានិទាំងរស់ ចំណែកណានិកាន់តែសើចខ្លាំងឡើងៗ សប្បាយចិត្តដែលញ៉ោះស្កាយបាន
« មកនេះ... មកនេះ... ឥលូវចេះខូចផង! »
« ហាហា... អត់ទេៗ ឈប់ហើយៗ ហាហា... »
ស្កាយចាប់ណានិ.... [ អើយអាគេប្រលែងគ្នានឹង មិនដឹងសរសេរទេស...ស្រម៉ៃខ្លួនឯងហូវ... ធ្វើម៉េចអ្នកសរសេរនេះស្ទើរភ្លើង 😩 ]

YOU ARE READING
??????????? | SkyNani
Romance??????????????????????????? ???????????????????? ??????????????? ????????? ??????????????? ??????? ??????????????????? ????????????????????????? ????????????????????????? ???????????? ?????? ? ????????????????????????????? ??????????? ??????????????...