« បាទ!! » Taehyung
អ្នកស្រី Jeon ញញឹមស្រស់ ហើយក៏ដើរទៅយកបូផ្កាដែលភ្ជាប់ស្បៃពណ៌.សយកមកពាក់អោយគេ ហើយក៏ដឹកដៃគេចេញទៅ ។
រុឺង~~~~រឺុង~~~~~
សម្លេងទូរស័ព្ទរោទិ៍ចង់បែកក្រដាសត្រចៀក ដៃមាំលូករាវរកទូរស័ព្ទដែលទុកនៅលើតុជិតក្បាលគ្រែ ទាំងទឹកមុខធុញទ្រាន់ដែលរំខានពេលគេដេកពូនបែបនេះ
« ហេឡូ!! » សម្តីង៉ុលៗបន្លឺឡើងទាំងអត់ងងុយ
[ Jeon Jungkook អាកូនចង្រៃ!! ស្មាលនេះឯងនៅឯណាហាស៎? មិចមិនមកចូលរួមពីធីមង្គលការ?] សម្លេងលោក Jeonស្រែកមកពីខ្សែម្ខាង ធ្វើអោយរាងក្រាស់ត្រូវទាញទូរស័ព្ទអោយឆ្ងាយពីត្រចៀក តាមស្តាប់សម្លេងក៏ដឹងថាគាត់កំពុងតែឆេះដុំដែរព្រោះថាមង្គលការជិតចាប់ផ្តើមតែបែជាមិនឃើញក្បាលកូន កម្លោះបែបនេះ
« ខ្ញុំប្រាប់ហើយថាខ្ញុំមិនទៅចូលរួមមង្គលការឆ្កួតឡប់ស្អីនោះទេ!! » Jungkookស្ទុះងើបអង្គុយតបទៅវិញទាំងធុញទ្រាន់ គេមិចនឹងអាចទៅរៀបការជាមួយក្មេងដែលគេស្អប់ដល់ឆ្អឹងម្នាក់នោះទៅ
[ ឯងមិនចង់មកឬក៏ចង់ឃើញជម្ងឺរបស់ម៉ាក់ឯងរើឡើង? ] លោក Jeon
« តែលោកប៉ា.....!! » Jungkook
[ 15នាទីទៀតបើឯងមិនមកអោយទាន់ពិធីទេ យើងនឹងបញ្ចូនមនុស្សទៅអូស.កឯងដល់ Condo !! ] លោក Jeon ពោលពាក្យគម្រាមមុននឹងចុចបិទ រកតែរាងក្រាស់និយាយអ្វីមិនទាន់ ។
« អេ៎!! លោកប៉ា!! ! លោកប៉ា?? បិទបាត់ហើយ!! ពុទ្ធោអើយ!! » រាងក្រាស់បោកទូរស័ព្ទទៅលើឥដ្ឋបែកជ្រាយ ដៃមាំទាំងគូក៏លើកញីសក់ក្បាលមួយទំហឹងទាំងស្មុគស្មាញ ។ រាល់ថ្ងៃគេជា CEO J-JK Group ដែលជាក្រុមហ៊ុនផលិតWineធំបំផុតនៅកូរ៉េនេះ ទាំងមានសមត្ថភាព ទាំងសង្ហា តែបែជាគ្មានសិទ្ធិសូម្បីតែជ្រើសរើសប្រពន្ធដែលខ្លួនពេញចិត្ត នេះបើថាម៉ាក់ប៉ាជាអ្នករើសអោយហើយជាមនុស្សស្រីក៏គេមិនថាដែរ តែនេះជាមនុស្សប្រុសដូចគ្នាសំខាន់ជាក្មេងដែលគេស្អប់ថែមទៀត ។
.........
« ពេលណាទើបវាមកទៅ? » លោក Jeon រអ៊ូរតិចៗ ទាំងលើកនាឡិកានឹងដៃមកផ្ទៀងម៉ោង ពិធីក៏ជិតចាប់ផ្តើមហើយដែរ តែវត្តមានកូនកម្លោះមិនទាន់មកដល់ ។ Taehyung អោនមុខចុះទាំងទឹកមុខក្រៀមក្រំ គេដឹងថាJungkookមិនចូលចិត្តគេតាំងពីដើម ចឹងហើយគេប្រហែលជាមិនមកចូលរួមនោះទេ

YOU ARE READING
? ?????????????????????????? ?
Action??????????????????????????????????????? ?????????????????????????????????????????????????????????????????? ???????????????????????????????????????????????????????? ??????????????????????????????????????????? ??????????????????????????????...
?????01 : ??????????????!
Start from the beginning