មិនយូប៉ុន្មានពួកគេក៏ធ្វើដំណើរមកដល់កោះមួយនោះ ។ ទេសភាពនៅទីនេះគឺពិតជាស្រស់ស្អាតខ្លាំងរហូតដល់ថ្នាក់ Taehyung ត្រូវភ្លឹកភ្លាំងមើលទៅវាមិនដាក់ភ្នែក នៅលើកោះមានផ្ទះមួយធំសមល្មមដែលរចនាម៉ូតឡើងជាផ្ទះកូនកាត់ មានយ៉ខាងមុខចងភ្ជាប់ដោយសម្បកខ្យង់ដែលពេលត្រូវខ្យល់បក់មកប៉ះត្រូវក៏រណ្តំគ្នាបង្កើតជាតន្ត្រីធម្មជាតិ ជាពិសេសក៏មានផើមផ្កាតូចៗចម្រុះគ្នាចងតាមដំបូលសំយ៉ាបផ្ទះ ធ្វើអោយអ្នកដែលមករស់នៅកាន់តែស្រស់ស្រាយថែមមួយកម្រិតទៀត ។
« នៅឈរភ្លឹកដល់ណាម៉េចមិនឆាប់ចូលផ្ទះ!! » សម្តីទ្រគោះបោះបោករបស់រាងក្រាស់ធ្វើអោយកាត់ផ្តាច់អារម្មណ៍ល្អៗរបស់រាងតូចភ្លាមៗ
« សុំទោស!! » Taehyungពោលពាក្យសុំទោសទៅកាន់គេស្រាលៗ
« ហុើយ!! គួអោយស្អប់!! » Jungkook ស្រែកមួយវ៉ាសមុននឹងដើរចូលទៅក្នុងផ្ទះមុន ចំណែកវ៉ាលីរបស់ពួកគេអ៊ុំអ្នកបើកកាណូតក៏ជញ្ជូនយកមកទុកក្នុងផ្ទះអោយរួចរាល់ហើយៗគាត់ក៏ទៅវិញបាត់ទៅ និយាយរួមទីនេះនោះសល់តែពួកគេពីរនាក់ប៉ុណ្តោះ។
« កុំយំអី!! ឯងសាំុនឹងរឿងនេះហើយTae!! » រាងតូចពោលតិចៗប្រាប់ខ្លួនឯងកុំអោយយំទាំងភ្នែករបស់គេចាប់ផ្តើមផ្សារក្រហាយកល់នឹងជ្រាបទឹកភ្នែក តែក៏ទប់ទាន់ Taehyungដកដង្ហើមធំមួយវូ សម្រួលអារម្មណ៍មុននឹងញញឹមបន្តិចហើយដើរចូលក្នុងផ្ទះតាមក្រោយរាងក្រាស់ ។
ពួកគេដើរមើលក្នុងផ្ទះទាំងមូល វាមានគ្រប់សព្វទាំងអស់ទោះជាផ្ទះកណ្តាលកោះក៏ដោយតែសភាពរបស់វាដូចជាផ្ទះអ្នកនៅលើកគោកចឹង ។ វាមានបន្ទប់ទទួលភ្ញៀវដែលលំអរដោយ ទូដាក់សៀវភៅតូចមួយ សាឡុងធំល្មមពីរដែលដាក់តម្រៀបទាល់មុខតុកញ្ចក់មូលមានដាក់តាំងកូនផើមផ្កាតូចមួយ បែទិសទៅរកផ្ទាំងទូរទស្សន៍ LED ធំមួយ ចំណែកផ្ទះបាយក៏មានគ្រឿងទេសគ្រប់សព្វមិនខ្វះ ទូទឹកកកក៏មានបន្លែ សាច់ ផ្លែឈើ ភេសជ្ជៈ ផ្ទុកពេញទូ ហាក់ដូចជារៀបចំទុកជាមុនយូមកហើយដើម្បីទទួលគេ ( ថឹមថូវហើយ!) ។
« ស្អីគេផ្ទះធំសឹងអីមានបន្ទប់តែមួយ? » Jungkook ស្រែកវ៉ាសទាំងហួសចិត្តនៅពេលដើរមើលរហូតដល់បន្ទប់គេង ព្រះអើយ!! តើម៉ាក់របស់គេលេងស្អី តើនេះជាផែនការមែនទេ?
« គ្រាន់តែបន្ទប់តែមួយតើ ហេតុអ្វីបងធ្វើដូចភ្ញាក់ផ្អើលម្ល៉េះ? » រាងតូចចោទសួរទាំងធ្វើភ្នែកឡេងឡង់ៗមើលទៅអ្នកជាប្តី ដែលធ្វើមុខដូចគេយកទៅបាញ់ចោល
« កុំល្ងង់ពេក!! មកពីយើងមិនចង់ដេកជាមួយឯងនឹងហើយ!! » Jungkook ងាក់មកគំហកអោយគេវិញផាំងៗ
« បើបងមិនចង់គេងជាមួយគ្នា ចឹងចាំអូនគេងនៅបន្ទប់ទទួលភ្ញៀវក៏បាន!! » រាងតូចអោនមុខចុះតបទៅគេវិញទាំងប្រឹងទប់សម្លេងអួលនៅដើម.ក
« មិនបាច់មកធ្វើមាយាទេ!! » Jungkook ស្រែកទាំងក្តៅក្រហាយ
« Jung!! » Taehyung ភ្ញាក់ព្រើតងើយមើលមុខក្រហមងាំងរបស់ស្វាមី ទឹកភ្នែកដែលខំទប់ក៏ស្រក់មកច្រោកៗដូចទឹកស្ទឹងដែលធ្លាយទំនប់
« ឯងនេះវាគួអោយធុញដល់កំពូលហើយ! បើក្រៅពីយំយែកដូចមនុស្សស្រីមួយមុខនេះហើយឯងចេះធ្វើស្អីបានខ្លះហាស៎?? » រាងក្រាស់បំពងសម្លេងគំហកដាក់រាងតូចជាប្រពន្ធឡើងលាន់ឮស្ទើរតែបែកផ្ទះជាពីរ
គេស្មុគគេធុញការងារក៏ខាតមិនបានទៅធ្វើ ថែមទាំងត្រូវមករស់នៅលើកោះតែពីរនាក់ជាមួយមនុស្សដែលគេស្អប់ទៀត ជាពិសេសស្តាប់សម្លេងយំយែកគួអោយរំខានរបស់Taehyungនោះរឹតតែធ្វើអោយគេកើនកំហឹងទ្វេគុណតែម្តង ។
« ហឹុក..ហុឹក! អូន..ហឺុៗ សុំទោស!! » Taehyung អណ្តឺតអណ្តក់និយាយពាក្យសុំទោសកាលបើឃើញគេខឹងខ្លាំងដល់ថ្នាក់នេះ ម្រាមដៃស្រឡូនក៏លើកមកខ្ទប់មាត់មិនអោយឮសម្លេងយំដល់ត្រចៀករបស់រាងក្រាស់ ។ Jungkook សម្លក់មុខរបស់ប្រពន្ធសម្អប់បន្តិចរួចក៏ចូលក្នុងបន្ទប់បិទទ្វាគ្រាំងសឹងតែរង្គើរផ្ទះទាំងមូល ។
ព្រូស~~~~~~
កាយតូចទម្លាក់ខ្លួនអង្គុយលើឥដ្ឋសម្រក់ទឹកភ្នែកឡើងញ័រអស់សព្វប្រាណ តែក៏ប្រឹងខ្ទប់មាត់ដដែលមិនអោយចេញសម្លេងមកក្រៅ ។ គេអន់ចិត្ត គេឈឺក្នុងទ្រូងរាល់ពេលស្តាប់ពាក្យមើលងាយរបស់រាងក្រាស់ តើជីវិតអាពាហ៍ពិពាហ៍របស់គេមានថ្ងៃផ្អែមល្ហែមដូចគ្រួសារដទៃទៀតដែរឬទេ? បើរាល់ថ្ងៃក្នុងភ្នែករបស់ Jungkook គេប្រៀបដូចជាសត្រូវផ្តាច់មុខបែបនេះទៅហើយនោះ ។ Taehyung លើកដៃឆ្វេងគួកទ្រូងខ្លួនឯងឌឹបៗ ព្រោះវាមានអារម្មណ៍ថាថប់ៗដង្ហើម ទឹកភ្នែកទៀតសោតក៏ចេះតែច្រានគ្នាចេញមកហាក់មិនអាសូរដល់ម្ចាស់របស់វាដែលពេលនេះក្នុងចិត្តដូចត្រូវគេពុះជ្រៀកជាចម្រៀកៗ តើនេះមែនទេដំណើរកម្សាន្ត Honeymoon របស់គេនោះ? វា....វាដូចជាជូរចត់ខ្លាំងពេកហើយ!!
To be continue......

YOU ARE READING
? ?????????????????????????? ?
Action??????????????????????????????????????? ?????????????????????????????????????????????????????????????????? ???????????????????????????????????????????????????????? ??????????????????????????????????????????? ??????????????????????????????...
?????04 : ??????!!
Start from the beginning