🌸 ចង់ជួប 🌸
ទម្រាំអាចរំដោះខ្លួនចេណពីក្រញាំតោកំណាចរបស់ យ៉ុនហ្គី បានក៏ពេលល្ងាចបាត់ទៅហើយ ទើបគេព្រមជូននាងមកយកឡាននៅក្លឹប យូសា។
ហើយពេលនេះដែរ គេកំពុងតែឈរនិយាយជាមួយនាងនៅខាងក្រៅឡាន ចំណែក ចាស្មីន ចូលឡានរបស់នាងទៅហើយ ថែមទាំងរបស់នាងក្រហមគ្រប់ពេលវេលាតែម្តង។
« ឲ្យទូរស័ព្ទនាងមក! » យ៉ុនហ្គី ហុចដៃមកសំកាំងត្រង់មុខរបស់ ចាស្មីន ទារយកទូរស័ព្ទរបស់នាងដើម្បីមកកត់លេខគេទុក
« មិនឲ្យ! » ចាស្មីន យកទូរស័ព្ទទៅបោះនៅពូកម្ខាងទៀត ជាកាយវិការបដិសេធពេញទី
« លែងចង់ទៅផ្ទះហើយមែនទេ? » អ្នកកម្លោះឱនមុខមកជិតបបូរមាត់ក្រហមស្អាតគួរឲ្យចង់ថើប និយាយតិចៗ
បំណងឲ្យខ្យល់ដង្ហើមប៉ះពាល់នឹងមាត់របស់នាងតូច
ហើយឃើញថាការគំរាមរបស់គេពិតជាមានប្រសិទ្ធភាពពិតមែន ចាស្មីន បានយកទូរស័ព្ទរបស់ខ្លួមមកហុចឲ្យ យ៉ុនហ្គី ទាំងមុខក្តៅភាយៗ អៀនមិនឈប់ពេលនឹកដល់រូបភាពកាលពីប៉ុន្មានម៉ោងមុន។
« ក្មេងឈ្លើយ! » យ៉ុនហ្គី ហុចទូរស័ព្ទមកឲ្យ ចាស្មីន វិញ និងនិយាយឲ្យស្រីស្រស់ឆេះដ៉ំ មិនខឹងបានយ៉ាងម៉េចទៅ សុខៗក៏មកថាឲ្យបែបនេះ
« ខ្ញ៉ំឈ្លើយពីពេលណា? » នាងសួរបកវិញទាំងមុខងក់ងរ
« ខ្ញ៉ំដឹងណាថានាងកំពុងតែគិតដល់រឿងកាលពីព្រឹកមិញ! » មកនត្រឹមតែសម្តីនោះទេ យ៉ុនហ្គី លើកដៃមកអង្អែលមាត់នាងថ្នមៗ ធ្វើឲ្យ ចាស្មីន អៀនខ្លាំងលើសដើម ពេលត្រូវគេតាមទាន់បែបនេះ
« ផ្តេសផ្តាស! លោកលែងខ្ញ៉ំបានហើយ! » ចាស្មីន រកផ្លូវរត់គេច បើមិនឆាប់ត្រលប់ទៅវិញទេ ច្បាស់ជាគេបង្អាប់ស្លាប់មិនខានទេ
« ឈប់សិន! » និយាយចប់អ្នកកម្លោះឱនមុខមកថើបមាត់របស់នាងខ្លាំងៗ ទុកជាការលាគ្នា កន្លងផុតទៅជាង២នាទី ទើបគេព្រមដកបបូរមាត់វិញ
« លោក! » ស្រីស្រស់ដល់ថ្នាក់សលើនិយាយអ្វីមិនចេញ ពេញត្រូវគេគេចចំណេញមិនឈប់បែបនេះ
« ហាមបិទទូរស័ព្ទខ្ញ៉ំដឹងទេ!ហ៊ានតែចុចបិទ ដឹងគ្នាមិនខានស្រីស្អាត! » មុននាងទៅ គេមិនភ្លេចគំរាមនាងឡើយ
នាងតូចមិននិយាយអ្វីប្រញាប់បើកឡានចេញទៅ មុននឹងត្រូវគេយកខ្សែលើជាងនេះ។
« ប្រុសឆ្កួត ពូកែឆ្លៀតឱកាស! » ទោះមាត់និយាយបែប
នេះ តែចិត្តរបស់នាងកំពុងតែលួចត្រេកអរជាប៉ុនពេក
/ ប៉ុន្មានថ្ងៃក្រោយមក /
យ៉ុនហ្គី តាមរំខាននាងរាល់ថ្ងៃ តាំងពីថ្ងៃដែលពួកគេមានសម្ព័ន្ធភាពជ្រាលជ្រៅជាមួយគ្នារួចមក ស្ទើរតែកន្លះម៉ោងម្តង អ្នកកម្លោះតែងតែតេមកជានិច្ច ធ្វើឲ្យនាងសឹងតែរកពេលហ្វឹកហ្វាត់មិនបាន។
តែថ្ងៃនេះប្រហែលជាគេជាប់រវល់មិនខានទេ បានជាមិនឃើញទាក់ទងមកដូចរាល់ដង ទើប ចាស្មីន អាចមានពេលហ្វឹកហ្វាត់ និងអង្គុយលេងជាមួយ ប៊ីនីលី បាន បែបនេះ។
« នែ៎! ជុងហ្គុក ទាក់ទងមកទៀតហើយ! »
« ហើយយ៉ាងម៉េច? »
«នៅថ្ងៃនោះមានរឿងអី ម៉េចក៏មើលទៅឯងខឹងគេម្ល៉េះ» ទោះបីជាថ្ងៃនោះ ចាស្មីន មិនបាននៅផ្ទះក៏ពិតមែន តែដែលបានដឹងតាមក្មេងៗប្រាប់នោះ កាលពីថ្ងៃនោះ ប៊ីនីលី នាងខឹងខ្លាំងណាស់
« គ្មានអីទេ! »
« ឯងកុហកអ្នកណា? » ចាស្មីន ប្រឹងជីកកាយ តែឃើញថាមិនបានសម្រេចនោះទេ
« យើងមិនបានកុហក! »
« បងស្រី! » ជេរ៉ា ចុះមកពីបន្ទប់ខ្លួន ហៅឈ្មោះ ប៊ីនីលី ដោយសម្លេងញិកញក់
« យ៉ាងម៉េច ជេរ៉ា? » ប៊ីនីលី ងាកខ្លួនបន្តិចឲ្យ ជេរ៉ា មកអង្គុយជិត និងសួរនាំពីមូលហេតុនាងមកញិកញក់ ដាក់
« ជេរ៉ា នឹងត្រលប់ទៅរុស្សីថ្ងៃនេះ »
« មានរឿងអី ជេរ៉ា? » ចាស្មីន សួរនាំភ្លាម
« ជេរ៉ា ស្អប់មនុស្សខ្លះនៅម្ត៉ំនេះ មិនចង់នៅជាបន្ទុករបស់អ្នកណា! » ជេរ៉ា និយាយទាំងសម្លឹងទៅឆ្ងាយ ដូចកំពុងគ៉ំគួនអ្នកណាម្នាក់
« ដានីល ទៀតហើយមែនទេ? » ឮបែបនេះ អ្នកជាបងដឹងបាត់ទៅហើយថាអ្នកណា ដែលគិតតែរករឿង ជេរ៉ា បែបនេះបែបនោះ
« បង ចាស្មីន ក៉ំរំលឹកពីមនុស្សអាក្រក់នោះអី »
« ច្បាស់ហើយណា៎ ថាត្រលប់ទៅវិញ? » ប៊ីនីលី សួរ
បញ្ជាក់
« ចា៎ ហើយនឹងទៅឥឡូវនេះ! » ជេរ៉ា និយាយដោយការតាំងចិត្ត គ្មានពន្លឺលេងសើចដូចជារាល់ដង
« អ្ហាស់??ទៅពេលនេះឬ? »
« ចា៎ ជេរ៉ា រៀបចំរបស់របររួចអស់ហើយ »
« អឺ... » ប៊ីនីលី បែរទៅមើលមុខ ចាស្មីន ដើម្បីស៉ំយោបល់
« បងស្រី! » ជេរ៉ា ធ្វើភ្នែកម៉ក់ ឲ្យ ប៊ីនីលី ទន់ចិត្ត
« ចាំបងរៀបចំឲ្យទៅចុះចឹង! »មិនថាលើកណាក៏ដូចលើកណាដែរ ប៊ីនីលី មិនធ្លាប់បដិសេធសំណើររបស់ប្អូនម្នាក់នេះសូម្បីតែម្តង
« ស្រលាញ់បងស្រីជាងគេ »បានបងស្រីយល់ព្រមបែបនេះ ជេរ៉ា ឱបថើបនាងជាការយកចិត្តភ្លាម
សឺត/
ហើយពេលនោះ ដានីល ក៏ចុះមកដល់ល្មម ថែមទាំងមុខដូចបៀមភ្នំភ្លើងមកជាមួយផងដែរ ។ គេសម្លឹងមុខ ជេរ៉ា មិនដាក់ភ្នែក និងនិយាយដៀមដាមឲ្យ ជេរ៉ា កាន់តែខូចចិត្ត
« ចូលចិត្តធ្វើខ្លួនជាក្មេងមិនព្រមធំ នឹកចង់មកក៏មក ចង់ទៅក៏ទៅ! »
« បានហើយ ដានីល ក៉ំមករករឿងប្អូនបែបនេះ! »ប៊ីនីលី ស្តីឲ្យដានីល ភ្លាម
« ហើយវាមិនមែនឬ ទំរើសដល់ខូចមនុស្សអស់! » ប៉ុន្តែ ដានីល នៅតែមិនឈប់រករឿង ជេរ៉ា
« ឯងនិយាយជ្រុលពេកហើយ ដានីល! ជេរ៉ា នៅក្មេង នាងមិនទាន់ដឹងអ្វីគួរ អ្វីមិនគួរនោះទេ! » ចាស្មីន ជួយសម្រួលម្នាក់ទៀត មិនចង់ឲ្យមានរឿងល្អក់កករវាងគ្នានិងគ្នា
ឮពាក្យថាក្មេងហើយ ខួរក្បាលគេនឹកទៅដល់រូបភាព ជេរ៉ា និង វេន កំពុងតែឱបគ្នានៅមុខបន្ទប់ ដែលជាហេតុធ្វើឲ្យគេខឹង ជេរ៉ា បែបនេះ ។ ដានីល ញញឹមចុងមាត់បែបឌឺដង និងនិយាយថា៖
« ហឹស!ក្មេងចឹងឬ ក្មេងឯណាទៅចេះឲ្យដៃមនុស្សប្រុសទៅហើយ! »
ផាច់/
មុខសង្ហារបស់ ដានីល ត្រូវងាកទៅម្ខាងតាមកម្លាំងទះរបស់ ជេរ៉ា ។
ជេរ៉ា ពោលទាំងទឹកភ្នែកថា៖
« បងគ្មានសិទ្ធមកមើលងាយខ្ញ៉ំបែបនេះទេ! »
« និយាយការពិតក៏ធ្វើជាឯងខឹង »
« ក្នុងគំនិតរបស់បង ជេរ៉ា ជាមនុស្សបែបហ្នឹងឬ? »
« មែន! »
ពាក្យទាំងនេះប្រៀបដូចកាំបិតចាក់ទម្លុះបេះដូងរបស់ ជេរ៉ា ឲ្យប្រេះបែកជារាប់ម៉ឺនចម្រៀក ។ នាងនិយាយទាំងមានស្នាមញញឹម ដែលអ្នកមើលដឹងថាវាមិនមែនជាស្នាមញញឹមនៃភាពរីករាយ តែវាពោពេញដោយការខូចចិត្ត និង ឈឺចាប់
« យល់ហើយ! ពីថ្ងៃនេះទៅ ខ្ញ៉ំនឹងមិនឲ្យបងឃើញមនុស្សយ៉ាប់ៗ ចេះតែបង្ករបញ្ហា និងឲ្យដៃមនុស្សប្រុសទៀតទេ បងសប្បាយចិត្តចុះ! » ជេរ៉ា ដើរមកទាញវ៉ាលីមកកាន់ក្នុងដៃ លាបងស្រីសម្លាញ់ទាំងពីរដើម្បីទៅរងចាំនៅក្នុងឡានមុន
« ជេរ៉ា ចេញទៅចាំឡាននៅខាងក្រៅវិញល្អជាង នៅទីនេះអាចមានមនុស្សមិនពេញចិត្ត! » នាងដើរចេញទៅទាំងប្រឹងទប់ទឹកភ្នែក កន្លងមកនាងមិនធ្លាប់មានរឹកពា និងកាយវិការបែបនេះទេ ប្រហែលជាខូចចិត្តខ្លាំងហើយ
« បងទៅជូនដំណើរ! » ប៊ីនីលី ដើរមកទាញវ៉ាលីពីដៃរបស់នាងតូច ជេរ៉ា បណ្រើរនាងទៅឡើងឡាន
« ចា៎! » នាងល្អិតតបទាំងប្រឹងញញឹម
ពេល ជេរ៉ា និង ប៊ីនីលី បណ្តើរគ្នាចេញទៅក្រៅបាត់ ចាស្មីន សួរទៅ ដានីល ភ្លាម
« មានដឹងខ្លួនថាបាននិយាយអ្វីខ្លះទេ ដានីល? »
« ... » ដានីល ស្ងាត់មាត់មិនព្រមតប
« បើសិននាងបានទៅលើអ្នកដទៃឯងក៉ំស្តាយក្រោយឲ្យសោះ ព្រោះទាំងនេះសុទ្ធតែជាស្នាដៃឯងបានសាងឡើងមកទាំងអស់! »
ចាស្មីន ចេញទៅម្នាក់ទៀត ទុកឲ្យ ដានីល នៅជាមួយអារម្មណ៍ខុសរបស់ខ្លួន ។ ចង់រត់ទៅចាប់ ជេរ៉ា មកក្រសោបក្នុងទ្រូង ពោលពាក្យស៉ំទោសទៅកាន់នាងចេញពីបេះដូង ប៉ុន្តែគេមិនអាចធ្វើបាន ជើងឈរទ្រឹងដូចមានច្រវ៉ាក់ដ៏ធំចាក់សោទុក ។
បានត្រឹមតែសោកស្តាយចំពោះទង្វើនិងពាក្យសម្តីរបស់ខ្លួន ព្រោះតែភាពប្រចណ្ឌរបស់ខ្លួន ធ្វើឲ្យមនុស្សដែលខ្លួនស្រលាញ់ ត្រូវចាកចេញពីគេ គ្រប់យ៉ាងបានបញ្ចប់ មុនពេលគេបានចាប់ផ្តើមទៅទៀត ។
« ស៉ំទោស! »
ដានីល បានត្រឹមនិយាយស៉ំទោសនាងពីចម្ងាយ ។ ចិត្តរបស់គេកំពុងប្រកាប់ប្រចាក់គ្នា ចិត្តមួយចង់ឃាត់នាងឲ្យនៅក្បែរគេ ចិត្តមួយក៏ចង់ឲ្យនាងទៅរុស្សីវិញ ព្រោះគិតពីសុវត្ថិភាពរបស់នាង ។ នាងនៅទីនេះមានតែរឿងប្រថុយប្រថានកើតឡើងជារៀងរាល់ថ្ងៃ បើនាងទៅបែបនេះ គេនឹងមុនសូវបារម្ភប៉ុន្មាន តែត្រូវទ្រាំនឹកនាងពីចម្ងាយទាំងវេទនាចិត្ត ។
កំពុងតែដើរទៅមុខផ្ទះ ដើម្បីជូនដំណើររបស់ ជេរ៉ា ស្រាប់តែសម្លេងទូរស័ព្ទរបស់ ចាស្មីន រោទិ៍ឡើយទាញមកមើលឃើញថាគ្មានអ្នកណាក្រៅពីប្រុសកំពូលផ្តាច់ការ មីន យ៉ុនហ្គី ទៀតទេ។
« មានការអី? » នាងតែងតែសំណួរនេះទៅកាន់គេជានិច្ច ទោះបីជាអ្នកកម្លោះស្តីឲ្យគ្រប់ពេលក៏ដោយ
( ប្រាប់ប៉ុន្មានដងហើយ ថាមិនត្រូវនិយាយពាក្យនេះ នៅអាសម្លេងធុញថប់នោះទេ )
វាបែបនេះរាល់លើក គេជាបិសាចផ្តាច់ការមកចាប់ជាតិ
ប្រាកដណាស់។
« មានអីក៏ឆាប់និយាយមក!ខ្ញ៉ំមានការរវល់បន្តិច! »
( រវល់អី? )
« មិនមែនជារឿងរបស់លោកទេ! »
( ហេតុអីក៏ថាមិនមែនជារឿងរបស់ខ្ញ៉ំទៅ ក្នុងពេលដែល យើងក្លាយជាប្តីប្រពន្ធនឹងគ្នាទៅហើយ! )
ពាក្យថា " ប្តី " និង " ប្រពន្ធ " វាពិតជារសើបខ្លាំងណាស់ នេះគេជា យ៉ុនហ្គី មែនឬអត់នេះ ម៉េចគេអាច
និយាយពាក្យទាំងនេះបានទៅ
« អ្នកណាប្រពន្ធលោក? » ស្រីស្រស់មិនព្រមទទួលងាយៗ ទោះបីជាដឹងក្នុងចិត្តយ៉ាងច្បាស់ក៏ដោយ
( ត្រូវការខ្ញ៉ំរំលឹកបន្តិចទេ? ) យ៉ុនហ្គី និយាយដោយសម្លេងច្រលើម តាមនាងស្មានមិនខុសគេប្រហែលជាកំពុងញញឹមរីកមុខពេលបានញ៉ោះនាងមិនខាន
« ឆ្ក.. ឆ្កួត! បើតេមកដើម្បីតែនិយាយបែបនេះខ្ញ៉ំដាក់ចុះហើយ! » ចាស្មីន មិនអាចទប់ទល់នឹងមន្តស្នេហ៍របស់គេបន្តទៀតបានទេ
( ឈប់សិន! ) អ្នកកម្លោះរហ័សបញ្ឈប់នាង និងធ្វើសម្លេងស្ទាក់ស្ទើរ
« មានអីក៏ឆាប់និយាយមក! » នាងតូចនិយាយតឿន ព្រោះបន្តិចទៀតនេះ ជេរ៉ា ត្រូវឡើងឡានទៅព្រលាន
យន្តហោះហើយ
( គឺ... ខ្ញ៉ំនឹកនាង! )
និយាយចប់ ចុងខ្សែម្ខាងទៀតក៏ដាច់បាត់ រកតែ ចាស្មីន តបអ្វីមិនទាន់។
នាងភាំងទៅមួយដើម្បី មិននឹកស្មានបានឮពាក្យនេះម្តងទៀតពីមាតើរបស់គេ ។ ក្រោយពីតាំងស្មារតីបានវិញ នាងតូចញញឹមបិទមាត់មិនជិត ។
« ខ្ញ៉ំក៏នឹកបងដូចគ្នា យ៉ុនហ្គី! » ចាស្មីន និយាយដាក់
ទូរស័ព្ទ ទោះឲ្យនិយាយទល់មុខគ្នាក៏នាងនិយាយមិនចេញដែរ
{ To Be Continue }