៍្បែរា់ȟរ🌷(dz...

By ImYuTaiyo

7.1K 67 1

ជីវិតស្រស់បំព្រងត្រូវបានរលាយត្រឹមពេលមួយយប់ ដោយស្នាដៃរបស់មនុស្សអាក្រក់ នាងត្រូវរត់យកងាប់យករស់ មិនថាគ្រួសារឬស្ន... More

ើរង
Part1
Part2
Part3
Part4
Part5
Part6
Part7
Part8
Part9
Part10
Part11
Part12
Part13
Part4
Part15
Part16
Part17
Part18
Part19
Part20
Part21
Part22
Part23
Part 24
Part25
Part26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
ាបប់

Part 34

107 0 0
By ImYuTaiyo

🌸 រៀបការ 🌸

រឿងរ៉ាវគ្រប់យ៉ាងត្រូវបានបញ្ចប់ទៅយ៉ាងរលូន ប្រជានជនទូទាំងប្រទេសបានដឹងពីភាពអាក្រក់ឃោឃៅរបស់គ្រួសារត្រកូល វ៉ាង ។

ចំណែកឯក្រុម វាយ៍វូល្ស វិញត្រូវបានរំលាយចោល ព្រោះគ្មានអ្នកណាអាចបន្តតំណែងបាន ជាពិសេសនោះដោយសារតែកេរ្តិ៍ក្រុមនេះត្រូវបានអសោចផងនោះ ធ្វើឲ្យគ្មានអ្នកណាចង់រំលឹកដល់។

មនុស្សគ្រប់គ្នាបានដឹងថា វ៉ាង ជីហ៊ូ ដែលជាកូនប្រុសបានសម្រេចចិត្តសម្លាប់ខ្លួនឯង និងត្រូវបានគេយកទៅធ្វើបុណ្យឲ្យផងដែរ។ ឯលោក វ៉ាង ជីវ៉ុន វិញ ត្រូវបានស្លាប់នៅលើឡានពេទ្យ ពេលកំពុងតែធ្វើដំណើរមកមន្ទីពេទ្យដើម្បីសង្គ្រោះ។

រីឯ ជុងហ្គុក វិញសន្លប់មិនទាន់ដឹងខ្លះននៅឡើយទេ ធ្វើឲ្យអ្នកគ្រប់គ្នាមានការបារម្ភជាខ្លាំង ទោះបីគ្រូពេទ្យប្រាប់ថាគេឆ្លងផុតគ្រោះថ្នាក់ហើយក៏ដោយ។

អ្វីដែលនៅសល់នោះគឺការចោទប្រកាន់របស់ យ៉ុនហ្គី នៅមិនទាន់រកបានភស្តុតាងគ្រប់គ្រាន់នៅឡើយទេ។

« រឿងបងទៅដល់ណាហើយ? » ណាមជុន សួរទៅកាន់ យ៉ុនហ្គី

« មិនទាន់មានភស្តុតាងបញ្ជាក់ពីភាពស្អាតស្អំនៅឡើយទេ » យ៉ុនហ្គី ប្រាប់ទាំងមានទឹកមុខស្មុគស្មាញ

នៅពេលនេះមិនត្រឹមតែដោះស្រាយរឿងក្លឹបរបស់ខ្លួនមិនទាន់បាននោះទេ នៅត្រូវ ចាស្មីន មិននិយាយរកទៀត ចំជាសំណាងអាក្រក់ពិតមែន។

« ក្រែង ជុងហ្គុក រកបានភស្តុតាងហើយតើ! » ណាមជុនជ្រួញចិញ្ចើមចូលគ្នាព្រោះមិនយល់

គេចាំបានច្បាស់ណាស់ មុននឹង ជុងហ្គុក ទៅជួយ ប៊ីនីលី គឺគេបានយកកាមេរ៉ាសុវត្ថិភាពដែលមានភស្តុតាងសំខាន់ទៅជាមួយដែរ តែពេលនេះបែរជាថាគ្មានទៅវិញ។

« រឿងនោះបំភ្លេចចោលទៅ!យើងមានផែនការរួចជាស្រេចហើយ » រាងក្រាស់មានអារម្មណ៍ស្មុគស្មាញជាខ្លាំង មិនដឹងថាពេលណាទើបចប់រឿងរ៉ាវរញ៉េរញ៉ៃទាំងនេះ

« មានអ្វីឲ្យខ្ញ៉ំជួយក៏ប្រាប់មកចុះ ខ្ញ៉ំនឹងជួយឲ្យអស់ទំហឹងតែម្តង! » អ្នកជាប្អូនស្គាល់ច្បាស់ពីចរឹក យ៉ុនហ្គី ដែលគេមិននិយាយប្រាប់ឲ្យអស់បែបនេះដោយសារតែគេចង់លាក់ ចឹងហើយមិនបាច់ហត់ទៅសួរនាំទេ

// ភូមិគ្រិះជាយក្រុង

ឯខាង ចាស្មីន ឯណេះវិញ តាំងពីយប់មិញមកដល់ថ្មើនេះ នាងមិនទាន់បាននិយាយសម្របសម្រួលគ្នាជាមួយនឹង យ៉ុនហ្គី នៅឡើយទេ។

ព្រោះតែរឿងកាលពីយប់មិញ បានធ្វើឲ្យពួកគេមានកាតអាក់អន់ចិត្តចំពោះគ្នាទៅវិញទៅមក។

« លោក យ៉ុនហ្គី បានដឹងការពិតហើយមែនទេ? » ដានីល ចូលមកសួរនាំ ពេលឃើញ ចាស្មីន មានទឹកមុខ
សោកសៅ ខណះដែលអង្គុយនៅសួនច្បារម្នាក់ឯង

« ដឹងហើយ! » នាងតបតិចៗទៅវិញ

« បើគេដឹងហើយមកអង្គុយសោកសៅធ្វើអី មិនទៅរកគេទៅ » អ្នកកម្លោះសួរនាំបន្ថែម ព្រោះបើតាមគេមើល គ្រប់យ៉ាងវាបានបញ្ចប់អស់ទៅហើយ គួរតែដល់ពេលដែលអ្នកទាំងពីរបានស្រលាញ់គ្នា

« អ្នកណាទៅស្រលាញ់មនុស្សស្រីឈាមត្រជាក់ដូចជាយើងទៅ ដានីល! » ចាស្មីន និយាយបណ្តើរញញឹមបណ្តើេ ដែលវាមិនមែនជាស្នាមញញឹមនៃភាពរីករាយនោះទេ តែជាការសើចចំអកឲ្យខ្លួនឯង

« ក៉ំគិតតែម្នាក់ឯង មានអីក៏ទៅនិយាយជាមួយគេឲ្យដឹងរឿងទៅ! »

« គ្មានប្រយោជន៍ទេ! »

ទោះបីជា យ៉ុនហ្គី ធ្លាប់សន្យាថានឹងស្រលាញ់នាងរហូតក៏ពិតមែន តែកាលនោះគេមិនទាន់បានដឹងពីភាពសាហាវព្រៃផ្សៃរបស់នាង ពេលនេះគេបានដឹងហើយ ច្បាស់ជាមិនអាចទទួលយកបានទេ។

នៅសុខៗស្រាប់តែបានឮសម្លេងរបស់ តូនី រត់ស្រែកមកពីចម្ងាយដោយក្នុងដៃមានកាន់ទូរស័ព្ទជាមួយដែរ

« បងស្រី!មានរឿងធំហើយ! »

« មានការអី តូនី! » ជា ដានីល ងាកទៅសួរនាំ ព្រោះថ្លង់នឹងសម្លេងស្រែករបស់គេ

« បងមើលព័ត៌មានខ្លួនឯងទៅ! » តូនី ហុចទូរស័ព្ទទៅឲ្យ ចាស្មីន មើល

ចាស្មីន ទទួលទូរស័ព្ទមកមើលទាំងមីងមាំង មិនដឹងថាជាព័ត៌មានអី បានជា តូនី គេភ្ញាក់ផ្អើលខ្លាំងថ្នាក់នេះ។

តែពេលបានមើលរួចទើបដឹងថាវាគួរឲ្យភ្ញាក់ផ្អើលពិតមែន។ ចាស្មីន ទៅជាភាំងនិយាយអ្វីមកនចេញ ទឹកថ្លាៗក៏ហូរចេញពីប្រឡង់ភ្នែកដោយមិនបានព្រាងទុក ។

តើនេះជាការពិតមែនឬ? ហេតុអីបានជា យ៉ុនហ្គី ធ្វើចឹងដាក់នាងទៅកើត?

« ក្រែងបងស្រីនិងបង យ៉ុនហ្គី ស្រលាញ់គ្នាអ្ហេស ម៉េចបានជាគាត់ទៅរៀបការជាមួយកូនលោកមន្រ្តី ចុង ទៅវិញ » តូនី សួរទាំងងើយឆ្ងល់

មែនហើយ ព័ត៌មានបានសរសេរអំពីពិធីមង្គលការរបស់ យ៉ុនហ្គី និង មីនអា នៅអាទិត្យក្រោយនេះ។

ចាស្មីន បានត្រឹមសម្រក់ទឹកភ្នែកដោយក្តីឈឺចាប់ ព្រោះមិនដឹងបរិយាយពីអារម្មណ៍មួយនេះយ៉ាងម៉េចឲ្យត្រូវ វាប្រៀបដូចមានកាំបិតចុងស្រួលកំពុងតែរំកិលមកចាក់
បេះដូងរបស់នាងបន្តិចម្តងៗ រហូតដល់វាធ្លុះទៅម្ខាងទៀតយ៉ាងចឹង។

ក្រែងគេជាអ្នកប្រាប់នាងមិនមែនឬ ថានឹងមិនរៀបការជាមួយស្រីផ្សេងក្រៅពីនាង ហេតុអីក៏ពេលនេះគេក្រឡាស់សម្តី ថែមទៅទៅដោយមិនប្រាប់ហេតុផល
មកនាងសូម្បីតែមួយម៉ាត់។

« ទុកយើងជាអ្នកទៅសួរគេឲ្យដឹងរឿង! » ដានីល ក្រោកចេញពីកៅអី ប្រុងនឹងធ្វើតាមសម្តីរបស់ខ្លួនដែល
បាននិយាយ តែត្រូវ ចាស្មីន ចាប់ដៃជាប់ជាមុន

« ក៉ំអី! » ចាស្មីន និយាយទាំងមិនហ៊ានងើបមុខប្រសព្វភ្នែកជាមួយមិត្តសម្លាញ់

« ខ្ញ៉ំត្រូវតែទៅសួរនាំគេឲ្យដឹងរឿង បណ្តោយឲ្យនៅបែបនេះបានយ៉ាងម៉េច? »  ដានីល មិនព្រមស្តាប់តាមសម្តីរបស់ ចាស្មីន នៅតែមានះចង់ទៅឲ្យបាន គេមិនអាចទ្រាំមើលមិត្តអង្គុយស្រក់ទឹកភ្នែកចឹងទេ

« បានហើយ ដានីល យើងស៉ំអង្វរ ក៉ំពាក់ព័ទ្ធជាមួយប្រុសម្នាក់នោះទៀតអី? » នាងចាប់ដៃរបស់ ដានីល ជាប់មិនឲ្យគេទៅណាបាន

វាគ្រប់គ្រាន់ហើយ រឿងរ៉ាវដែលបានកើតឡើងពីអតីតកាលឲ្យវាបញ្ចប់ត្រឹមហ្នឹងទៅចុះ។

// Drink&Drunk Club

គ្រប់យ៉ាងត្រលប់មកល្អប្រសើរឡើងវិញ ការចោទប្រកាន់ទាំងអស់ត្រូវបានច្រានចោល ព្រោះតែបានការជួយរបស់លោករដ្ឋមន្ត្រី ចុង នេះហើយ។

ដោយសារតែពីប៉ុន្មានម៉ោងមុននេះ យ៉ុនហ្គី បានសម្រេចចិត្តទាក់ទងទៅ ចុង មីនអា ដែលជាកូនស្រីរបស់លោក ចុង ក្វាងស៊ូ ដើម្បីស៉ំនាងត្រូវរ៉ូវគ្នាវិញ។

ហើយពួកគេបានសម្រេចចិត្តណាត់ជួបគ្នានៅក្នុងក្លឹបរបស់ យ៉ុនហ្គី តែម្តង។

« អូនសប្បាយចិត្តខ្លាំងណាស់ដែលបងមិនកើតអី! » គ្រាន់តែបានឃើញ យ៉ុនហ្គី ឈរនៅចំពោះមុខខ្លួនហើយ មីនអា ស្ទុះទៅឱបរាងក្រាស់ណែនដៃ បង្ហាញពីចិត្តនឹករលឹករបស់នាងមានចំពោះគេ

« នេះអូនមិនខឹងបងទេឬ? » អ្នកកម្លោះទាញនាងចេញបន្តិច ដើម្បីបាននិយាយគ្នា

« រឿងអីអូនត្រូវខឹងបងនោះ! » នាងសួរបកមកវិញ និង
នៅតែឱបគេមិនព្រមលែង

« ក៏រឿងដែលបងផ្តាច់ពាក្យពីអូននោះអី! » និយាយហើយក៏ឱនមុខចុះ ក្លែងធ្វើជាខូចចិត្ត

« ម៉េចក៏ថាអូនមិនខឹង គឺខឹងខ្លាំងណាស់! ហេតុអីក៏បងស៉ំអូនផ្តាច់ពាក្យ » រំលឹកមកដល់ត្រង់នេះ មីនអា ដកដៃចេះពីរង្វង់ចង្កេះរបស់គេ និងទះទ្រូងរបស់អ្នកកម្លោះខ្លាំងៗ

« បងត្រូវបានគេបង្ខំ! »

« ថាម៉េច? »

« បើបងមិនព្រមផ្តាច់ពាក្យជាមួយនឹងអូនទេ ស្រីម្នាក់
នោះនឹងគម្រាមបំផ្លាញក្លឹបរបស់បង គ្មានជម្រើសបងក៏ព្រមធ្វើតាមនាង តែពេលនេះបងបានចាត់ការគ្រប់
យ៉ាងរួចស្រេចអស់ហើយ ទើបពេលនេះបងរហ័សមក
រកអូន មីនអា » យ៉ុនហ្គី នៅតែឱនមុខជ្រប់មិនហ៊ានប្រសព្វភ្នែកជាមួយនឹង មីនអា

បានឮបែបនេះ មីនអា ក៏ជឿគេស្លុង ដោយមិនគិតអ្វីច្រើន មានតែអាណិតដល់ យ៉ុនហ្គី លើសដើម។

« បងប្រហែលជាពិបាកចិត្តណាស់ហើយ! » នាងអង្អែលមុខស្រស់សង្ហារបស់រាងក្រាស់ និងលួងលោមគេ

« ពិតមែនហើយ!បងនឹកអូនស្ទើរស្លាប់ទៅហើយ បងខ្លាចថាអូុននឹងស្អប់បង មិនចង់ជួបបងទៅហើយតើ »

« គ្មានថ្ងៃអូនស្អប់បងនោះទេ អូនស្រលាញ់បងស្ទើរស្លាប់ទៅហើយ »

« ចឹងអូនមិនខឹងបងមែនឬ? » យ៉ុនហ្គី ស្រវាចាប់ដៃរបស់ មីនអា មកក្តោបជាប់

« ប្រាកដហើយ! » មីនអា ញញឹមរីករាយពេលបានអ្នកកម្លោះទន់ភ្លន់ដាក់

កន្លងមកនាងមិនធ្លាប់ត្រូវបាន យ៉ុនហ្គី ថ្នាក់ថ្នមបែបនេះឡើយ។ កាលពីមុនមានតែនាងម្នាក់ប៉ុណ្នោះដែលជាអ្នក
រត់តាម យ៉ុនហ្គី ។

« បានន័យថាយើងនឹងនៅតែជាគូដណ្តឹងនឹងគ្នាមែនទេ? » អ្នកកម្លោះសួរបញ្ជាក់ឲ្យប្រាកដចិត្ត

« ចា៎ » នាងតបទៅវិញទាំងអឹមអៀន

« បងសប្បាយចិត្តខ្លាំងណាស់! អរគុណអូនព្រមផ្តល់ឱកាសដល់បង! » យ៉ុនហ្គី បានលើក មីនអា ខ្ពស់ផុតពីដីបង្វិលពីបីជ៉ំ បង្ហាញថាគេសប្បាយចិត្តកម្រិតណា

« ដាក់អូនចុះបានហើយ! » មីនអា ញញឹមស្រស់ មានសេចក្តីសុខជាប៉ុនពេក ពេលបាន យ៉ុនហ្គី មកនែបនិត្យ
ស្និតកាយបែបនេះ

យ៉ុនហ្គី ដាក់នាងចុះឲ្យឈរស្រួលបួល និងអូសដៃនាងមកអង្គុយលើសាឡុងជាមួយគ្នា តែភ្លាមនោះអ្នកកម្លោះទម្លាក់ទឹកមុខមកជាសោកសៅ ធ្វើឲ្យ មីនអា មិនសប្បាយចិត្តរហ័សសួរនាំ។

« ម៉េចក៏បងធ្វើមុខបែបនេះ? » ស្រីតូចអង្អែលដើមដៃរបស់ យ៉ុនហ្គី ថ្នមៗ

« គ្មានអីនោះទេ » អ្នកកម្លោះមានកាយវិការទាក់ទើរ
មិនព្រមនិយាយ

« ប្រាប់អូនមក អូនដឹងថាបងមិនសប្បាយចិត្ត! » នាងចាប់បង្វែរមុខរបស់គេឲ្យមើលមកនាង និងសួរបញ្ជាក់ម្តងទៀត

« មិនយូរមិនឆាប់បងនឹងត្រូវប៉ូលីសចាប់មិនខានទេ វាបានន័យថាបងនឹងត្រូវឃ្លាតឆ្ងាយពីអូនម្តងទៀតមិនខានទេ » រាងក្រាស់ដកដង្ហើមធំបន្តិច ទើបសម្រេចចិត្តនិយាយមន្ទិលក្នុងចិត្តចេញមក

« រឿងអីប៉ូលីសត្រូវមកចាប់បងនោះ? » មីនអា អង្គុយត្រង់ខ្លួនជ្រួញចិញ្ចើមចូលគ្នាព្រោះមិនយល់

ឃើញនាងអន្ទះសារចង់ដឹងបែបនេះ យ៉ុនហ្គី ក៏និយាយដោយជះមិនបាន ហើយគេប្រាកដចិត្តខ្លាំងណាស់ ថារឿងមួយនេះ មីនអា នឹងជួយគេបាន។

« ក៏ក្លឹបរបស់បងត្រូវគេរកឃើញថាមានជួញដូរគ្រឿងញៀននោះអី »

« បើជារឿងនេះបងមិនបាច់បារម្ភទេ អូននឹងឲ្យលោកប៉ាជាអ្នកចាត់ការ! »

« ទៅរួចដែរឬ? » អ្នកកម្លោះសួរបញ្ជាក់

« បងចាំតែបើកដំណើរការក្លឹបវិញទៅ! » នាងញញឹមស្រស់ដាក់គេ

« បងអរគុណអូនច្រើនណាស់ បងស្រលាញ់អូន មីនអា! » យ៉ុនហ្គី ថើបថ្ពាល់នាងមួយខ្សឹតជាការអរគុណ ធ្វើឲ្យ មីនអា នាងសប្បាយចិត្តចង់ហោះ

« អូនក៏ស្រលាញ់បងដែរ! »

« ចឹងយើងរៀបការអាទិត្យក្រោយតែម្តងទៅល្អទេ! » យ៉ុនហ្គី ដាក់ផែនការចុងក្រោយ ដោយការរៀបការ ព្រោះគេមិនអាចចាំយូរតទៅទៀតបានទេ

« ពិតមែនអ្ហេស? » មីនអា រលីងរលោងទឹកភ្នែកសប្បាយចិត្ត មិនស្មានថាបានឮពាក្យនេះចេញពីមាត់របស់ យ៉ុហ្គី ឡើយ

« បាទ! » មិនត្រឹមតែសម្តីនោះទេ យ៉ុនហ្គី បានទាញខ្នងដៃរបស់នាងមកថើបថ្នមៗ

« អូនយល់ព្រម! » បើយច្បាស់ណាស់ មីនអា គ្មានថ្ងៃបដិសេធនោះទេ

ទាំងនេះហើយដែលជាមូលហេុដែលក្លឹបរបស់ យ៉ុនហ្គី អាចវិញមកដំណើរការបានម្តងទៀតដោយស្របច្បាប់។

រំលឹកពីរឿងប៉ុន្មានម៉ោងមុនរួចហើយ គេបានត្រឹមតែឈឺក្បាល ពេលនឹកទៅដល់នារីកំពូលស្នេហ៍ នាងប្រហែលជាកំពុងតែអង្គុយយំបាត់ទៅហើយ។

« ចាំបងបន្តិចទៅ! »

គេគ្មានជម្រើសអ្វីក្រៅពីធ្វើបែបនេះទេ បើចង់បានកូនខ្លាត្រូវតែហ៊ានចូលរូងខ្លា ត្រូវលះបង់អ្វីក៏ដោយត្រូវតែបកស្បែកមុខរបស់ ចុង ក្វាងស៊ូ ឲ្យបាន។

                       
{ To Be Continue }

Continue Reading

You'll Also Like

253K 19.5K 41
Arnav ♡ Aakriti ~ Aakriti Saxena's Age 19. A delicate soul wrapped in innocence, Aakriti is a BBA first-year student with dreams bigger than the sky...
118K 18.7K 33
Note: This book is a hard slap in the face of those who believe book girls only fall for rich and wealthy characters. YUG AHLAWAT Yug Ahlawat, a 22-y...
881K 28.5K 73
Sylvia Quincy Diaz Gomez, from a powerful and wealthy family, was a captivating beauty known for her playful nature and string of admirers. Smart an...
1.2M 39.9K 58
After her grandparents' death, sixteen-year-old Alexandra is forced to move in with her half-brothers, who had no idea about her existence.