🌸 បារម្ភ 🌸
/ ភូមិគ្រិះជាយក្រុង
ចំណែកឯ ចាស្មីន ឯណេះវិញមានការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់អ្នកកម្លោះជាខ្លាំង មិនដឹងថាស្មើនេះគេយ៉ាងម៉េចទៅហើយទេ។
នាងតូចបានមកហ្វឹកហ្វាត់តាមទម្លាប់ប្រចាំថ្ងៃរបស់ខ្លួន តែប៉ុន្មានថ្ងៃនេះនាងចេះតែអស់កម្លាំង សមាធិមិនមូលទាល់តែសោះ។
បែបនេះហើយទើបនាងសម្រេចចិត្តដើរមកអង្គុយនៅក្នុងសួនវិញ និងគយគន់ពីសម្រស់របស់ផ្កា ព្រមទាំងបក្សាបក្សីតូចៗ ហោះទៅហោះមក បង្កើតបានជាទស្សនីយភាពគួរឲ្យគយគន់។
« បារម្ភពីលោក យ៉ុនហ្គី ឬ? » ប៊ីនីលី ចូលមកសួរនាំ កាលបើបានឃើញមិត្តសម្លាញ់មិនសប្បាយចិត្តដូចនេះ
« អ្ហឹម! » នាងតបខ្លី និងគិតតែសម្លឹងមើលទៅមេអំបៅ
ដែលកំពុងតែទ៉ំលើផ្កាកុលាបពណ៌ក្រហមឆ្អិនឆ្អៅ
« ប៉ុន្មានថ្ងៃមកនេះគេមិនទាក់ទងមកខ្លះទេឬ? »
« ម្សិលមិញតេមកមួយភ្លែតក៏បិទទៅវិញ! » និយាយរួចនាងឱនមុខចុះ ក្នុងអារម្មណ៍ច្របូកច្របល់ តូចចិត្តបន្តិច ភ័យខ្លាចបន្តិច
« ចាំខ្ញ៉ំឲ្យ ជុងហ្គុក ទៅរកគេនៅក្លឹបទៅចុះ » ឃើញមិត្តស្រងូតស្រងាត់បែបនេះ ប៊ីនីលី នាងចង់ជួយឲ្យនាងបានធូរស្រាលមកវិញ
« មិនបាច់ទេ គេច្បាស់ជាមិនអីឡើយ! » នាងជឿជាក់
លើ យ៉ុនហ្គី យ៉ាងណាក៏គេគ្មានថ្ងៃបោះបង់នាងដែរ
« បើជឿជាក់គេថ្នាក់នេះទៅហើយ ឈប់អង្គុយធ្វើមុខ
សោកសៅទៅ ឃើញឯងបែបនេះយើងមិនសប្បាយចិត្តប៉ុន្មានទេ! » ប៊ីនីលី អង្អែលដៃមិត្តថ្នមជាការលួងលោម
« ស៉ំទោសដែលធ្វើឲ្យឯងបារម្ភ តែយើងមិនអីនោះទេ » ចាស្មីន ប្រឹងញញឹម មិនចង់ឲ្យមិត្តបារម្ភ
« ចឹងថ្ងៃនេះទៅដើរលេងបន្តិចល្អទេ? »
« ក៏ល្អដូចគ្នា! »
សម្រេចសម្រួលគ្នាហើយ នាងក្រម៉ំទាំងពីរបណ្តើរគ្នាទៅផ្លាស់សម្លៀកបំពាក់ដើម្បីចេញទៅក្រៅ។
កន្លះម៉ោងក្រោយមកអ្នកទាំងពីរបានមកដល់ផ្សារទំនើបនៅចំកណ្តាលទីក្រុងតែម្តង។
មុននឹងដើរទៅទិញរបស់បន្ត ប៊ីនីលី បាននាំ ចាស្មីន មកញ៉ំាអាហារជប៉ុនដែលជាចំណូលចិត្តរបស់ ចាស្មីន ជាទីបំផុត។
« ឯងចង់ញ៉ំាអ្វីជាពិសេសឬអត់? » ប៊ីនីលី សួរទៅកាន់មិត្តសម្លាញ់
« អ្វីក៏បានដែរ! »
មិនចាំយូរ ប៊ីនីលី ធ្វើការកុម្មងម្ហូបជាច្រើនមុខដែលសុទ្ធតែជារបស់ ចាស្មីន ចូលចិត្តទាំងអស់។
កន្លងទៅមួយសន្ទុះធំម្ហូបជាច្រើនមុខបាននៅពាសពេញតុ សុទ្ធតែគួរឲ្យចង់ញ៉ំាទាំងអស់។
« នេះឯងកុម្មងអ្វីមកហ្នឹង ក្លិនអាក្រក់ខ្លាំងណាស់! » ចាស្មីន យកដៃខ្ទប់ច្រមុះនិងមាត់របស់ខ្លួនជាប់ សម្លឹងទៅអាហារទាំងនោះហាក់ដូចជាថ្នាំពុម
« ស្អីឯង ចាស្មីន នេះសុទ្ធតែត្រីលំដាប់លេខមួយ ឯង
និយាយបែបនេះម្ចាស់ហាងអន់ចិត្តស្លាប់ហើយ! » ប៊ីនីលី ជ្រួញចិញ្ចើមសម្លក់មុខមិត្ត
« ខ្ញ៉ំទ្រាំលេងបានហើយ! » និយាយរួច ចាស្មីន រត់ចេញពីក្នុងហាងដោយខ្ទប់មាត់របស់នាងជាប់ សម្តៅទៅកាន់បន្ទប់ទឹកតែម្តង
ប៊ីនីលី មានការព្រួយបារម្ភចំពោះមិត្តជាខ្លាំង ភ័យខ្លាចថានាងកើតអ្វីខ្លាំង។
មួយសន្ទុះក្រោយមក ចាស្មីន ចេញពីបន្ទប់ទឹកទាំងមុខ
ស្លេកស្លាំង។
« យ៉ាងម៉េចហើយ ចាស្មីន? » ប៊ីនីលី ចូលមកជួយគ្រាមិត្ត
« គ្រាន់បន្តិចហើយ!តែនៅវិលមុខតិចតួច » មុខរបស់ ចាស្មីន ស្លេកជាខ្លាំងនិងមើលទៅខ្សោយខុសពីធម្មតា
« យើងស៉ំសួរអ្វីបន្តិចបានទេ? » ប៊ីនីលី គិតមួយសន្ទុះទើបហ៊ានសួរមិត្ត
មិនមែននាងមិនដឹងនោះទេ ថាសម្ព័ន្ធភាពរបស់ ចាស្មីន និង យ៉ុនហ្គី ឈានដល់ដំណាក់កាលណា បើនាងសួរ
ក៏ប្រហែលជាមិនខុសអ្វីទៅចុះ។
« សួរមក! » ចាស្មីន ធ្វើមុខឆ្ងល់ តែក៏មិនបដិសេធនឹងឆ្លើយសំណួរមិត្តដែរ
« ឯងមករដូវឬអត់? » ប៊ីនីលី រងចាំស្តាប់ចម្លើយយ៉ាងស្ងៀមស្ងាត់
« យើង...! » ចាស្មីន ចាំផ្តើមគិតសម្តីរបស់មិត្ត និងរកនឹកមើលពីពេលចុងក្រោយដែលខ្លួនបានមកខែថ្ងៃ ក៏ឃើញថាវាតាំងពី២ខែមុនមកម្ល៉េះ
« យ៉ាងម៉េចហើយ? »
« ទៅជាមួយយើង! » ចាស្មីន មិនតបអ្វី ដឹងដៃរបស់
ប៊ីនីលី សម្តៅរកហាងលក់ថ្នាំពេទ្យ
ទិញរបស់ដែលខ្លួនចង់បានហើយ ចាស្មីន រត់មកចូល
បន្ទប់ទឹកយ៉ាងលឿន ទុកឲ្យ ប៊ីនីលី ចាំទៅខាងក្រៅដោយចិត្តអន្ទះអន្ទែង។
កន្លងទៅជាង២០នាទី ចាស្មីន ចេញមកក្រៅដោយមាន
ទឹកភ្នែកហូរចុះមិនឈប់។
« ចាស្មីន! » ប៊ីនីលី បានតែទាញនាងមកឱបលួងលោម ព្រោះមិនដឹងថាមិត្តកំពុងតែមានអារម្មណ៍យ៉ាងណា
« ប៊ីនីលី! ខ្ញ៉ំកំពុងតែមានកូនហើយ! » ចាស្មីន យំមិនឈប់ និងឱប ប៊ីនីលី ជាប់
« ពិតមែនហ្អេស ហើយឯងយំធ្វើអី? » ប៊ីនីលី នាង
រំភើបមិនចាញ់មិត្តសម្លាញ់ប៉ុន្មានទេ ឃើញ ចាស្មីន យំបែបនេះ ធ្វើឲ្យនាងចង់យំតាមដែរ
« ខ្ញ៉ំសប្បាយចិត្តខ្លាំងណាស់ ប៊ីនីលី! » តាមពិតទៅនាង
យំក៏ព្រោះតែសប្បាយចិត្តនេះឯង
« ពុទ្ធោអើយ!ឈប់យំបានហើយ » ទប់លែងជាប់ធ្វើឲ្យ ប៊ីនីលី យំតាមដែរឲ្យទាល់តែបាន
« ខ្ញ៉ំកើតជាម្តាយគេហើយ » ចាស្មីន មិនដឹងគួរបរិយាយពីអារម្មណ៍របស់ខ្លួនយ៉ាងម៉េចឲ្យត្រូវទេ វាពិតជាពិសេសខ្លាំងណាស់
« ឈប់យំបានហើយ! »
« អ្ហឺម! »
ប៊ីនីលី ជួយជូតទឹកភ្នែកឲ្យមិត្តសម្លាញ់ ញញឹមដាក់គ្នាយ៉ាងមានក្តីសុខ។
ចាស្មីន ដាក់ដៃលើពោះរាបស្មើរបស់ខ្លួនអង្អែលថ្នមៗ ព្រោះមានជីវិតតូចមួយកំពុងតែលូតលាស់ក្នុងផ្ទៃរបស់នាង។
« ប្រាប់លោក យ៉ុនហ្គី ឬអត់? »
« យើងមិនទាន់ចង់ឲ្យគេដឹងពេលនេះទេ នៅពេលដែលរឿងគ្រប់យ៉ាងបានបញ្ចប់ ខ្ញ៉ំនឹងប្រាប់គេដោយខ្លួនឯង »
នាងចង់ដឹងខ្លាំងណាស់ ថា យ៉ុនហ្គី នឹងមានទឹកមុខបែបណាទៅ នៅពេលដែលបានដឹងថាខ្លួនជិតក្លាយជាឪពុកគេ រីករាយឬក៏ខឹងទៅ។
មិនចង់គិតច្រើន មិត្តសម្លាញ់ទាំងពីរបណ្តើរគ្នាទៅមើល
នេះមើលនោះ និងឈាងចូលមើលហាងលក់សម្ភារសម្រាប់កូនក្មេងផងដែរ វាគួរឲ្យស្រលាញ់ខ្លាំងណាស់។
// Drink&Drunk Club
ឯខាង យ៉ុនហ្គី ឯណេះវិញគេនឹក ចាស្មីន ស្ទើរដាច់ខ្យល់ស្លាប់ទៅហើយ តែព្យាយាមទប់ចិត្តមិនឲ្យទៅរកនាង។
មិនយូរទៀតទេ ក្រោយពីរឿងគ្រប់យ៉ាងត្រូវបានបញ្ចប់ គេនឹងបានរស់នៅជាមួយ ចាស្មីន យ៉ាងមានសេចក្តីសុខ តែបន្តិចទៀតទេ។
« យ៉ាងម៉េចហើយរឿងដែលយើងឲ្យទៅស៊ើប? » យ៉ុនហ្គី សួរទៅកាន់ រីឆាត ដែលចូលមកដល់ក្នុងបន្ទប់
« លោករដ្ឋមន្រ្តី ចុង មានការប្រុងប្រយ័ត្នខ្ពស់ខ្លាំងណាស់ទាន ស៊ើបមិនបានអ្វីទេបាទ! » រីឆាត រាយការណ៍
« តាមមើលយើងត្រូវតែធ្វើខ្លួនឯងហើយ! » យ៉ុនហ្គី ធ្វើការសម្លេចចិត្តលើកចុងក្រោយ ប្រហែលជាគ្មានជម្រើសទៀតនោះទេ
« តែវាគ្រោះថ្នាក់ណាស់ចៅហ្វាយ » អ្នកជាកូនចៅមានការបារម្ភ ខ្លាចចៅហ្វាយរបស់ខ្លួនមានគ្រោះថ្នាក់
ដល់ជីវិត
« យើងចាំតទៅទៀតលែងបានហើយ! » គេមិនចង់អូស
បន្លាយពេលវេលាតទៅទៀតទេ គេចង់បញ្ចប់រឿងគ្រប់យ៉ាងមុនថ្ងៃរៀបការរបស់គេនិង មីនអា
« បើចៅហ្វាយសម្រេចចិត្តបែបនេះទៅហើយ ខ្ញ៉ំមិនជំទាស់ទៀតទេ! » រីឆាត បានត្រឹមព្រមទទួលតាមការ
សម្រេចចិត្តរបស់ យ៉ុនហ្គី
យ៉ុនហ្គី ទាញទូរស័ព្ទរបស់ខ្លួនតេទៅរក មីនអា ដើម្បីអនុវត្តគម្រោងទី២របស់ខ្លួន។
« អាឡូ!មីនអា ថ្ងៃនេះទំនេរឬអត់? »
( អាឡូ!បងយ៉ុន សប្បាយចិត្តដល់ហើយដែលបងទាក់ទងមករកខ្ញ៉ំ ថ្ងៃនេះខ្ញ៉ំទំនេរចាស៎)
នាងរីករាយថ្ងៃណាស់នៅពេលដែលបាន យ៉ុនហ្គី តេមករកនាងម្តងៗ។
« លោកប៉ាអូននៅផ្ទះឬអត់? » យ៉ុនហ្គី សួរអូសក្រឡា
គេសួរបែបនេះព្រោះតែចង់ឲ្យប្រាកដចិត្ត ថាគ្មានអ្វីមករារាំងក្នុងពេលគេស៊ើបរកភស្តុតាងអំពីអំពើអាក្រក់ទាំងអស់របស់លោករដ្ឋមន្រ្តី ចុង។
( បងសួរធ្វើអីឬ? )
មីអា សួរទាំងមានការងើយឆ្ងល់ ហេតុអីក៏សួរបែបនេះធ្វើអីទៅ។
« ក៏បងទៅជួបអូននៅផ្ទះបែបនេះគាត់មិនថាអីទេឬ? » អ្នកកម្លោះឆ្លើយបង្វែរសាច់រឿងឲ្យនាងគិតទៅន័យផ្សេង
មានជាច្រើនលើកខ្លាំងណាស់ដែលគេយក មីនអា មកធ្វើជាឧបរកណ៍ តែឲ្យធ្វើយ៉ាងម៉េចបានទៅ មានតែស៉ំទោសនាងក្នុងចិត្តប៉ុណ្ណោះ។
( បងសប្បាយចិត្តបាន ថ្ងៃនេះលោកប៉ាទៅមានធុរះមិនមកសម្រាកនៅផ្ទះទេ)
« ចឹងបងនឹងទៅរកណា ក៉ំភ្លេចតែងខ្លួនឲ្យស្អាតៗណា!»
( ចា៎ )
យ៉ុនហ្គី ទម្លាក់ទូរស័ព្ទចុះទាំងអារម្មណ៍ហត់នឿយនិងការដឹងខុស។
« ត្រូវការឲ្យខ្ញ៉ំទៅតាមទេចៅហ្វាយ? » គេមិនទុកចិត្តឲ្យចៅហ្វាយរបស់គេទៅម្នាក់ឯងនោះទេ
« ឯងទៅតាមឃ្លាំមើលលោករដ្ឋមន្រ្តី ចុង ល្អជាង! » អ្នកកម្លោះចេញបញ្ជា
គេមិនជឿថាលោក ចុង អាចប្រុងប្រយ័ត្នបានគ្រប់ពេលវេលានោះទេ ច្បាស់ជាមានចន្លោះខ្វះខាតជាមិនខាន
« បាទចៅហ្វាយ! »
« ចុះស្រីដែលយើងឲ្យឯងទៅស៊ើបសួរនោះយ៉ាងម៉េចហើយ? »
« នាងប្រាប់ថានាងត្រូវទៅជួបលោក ចុង ក្នុងយប់នេះ »
« ល្អណាស់! សម្រេចតាមនេះ »
មនុស្សស្រីម្នាក់នោះគឺជាម្នាក់ក្នុងចំណោមស្រីក្នុងស្តុកទាំងអស់របស់លោក ចុង នាងក៏មានការគ៉ំគួនជាមួយតាចាស់ម្នាក់នេះដែរ ទើបព្រមជួយពួនគេបែបនេះ ហើយមួយភាគធំនោះគឺចំនួនលុយដ៏ច្រើនសន្ធឹកសន្ធាប់។
{ To Be Continue }