ถถา๕ษ็ว๘

แžšแžฟแž„ : แž‡แŸ†แž“แžฝแžŸแžŸแŸ’แž“แŸแž แŸแž€แŸ’แž“แžปแž„แž”แŸแŸ‡แžŠแžผแž„แž”...

By xvtey_writer

20.8K 513 1

ต๖แžถแŸย๐ž„ต๖–แžธต๖Šแžพต๖˜แžŠต๖›แŸ‹ต๖…แž”แŸ‹แžแŸ’แž‰ต๖ปแŸ†ต๖แมถต๖šแžนต๖˜แžแŸ‚แž‡ต๖ถแžต๖ฝแž‡แŸย๐ž“ต๖ฝแžŸต๖šแž”ต๖ศศŸ‹ต๖˜แž“ต๖ปแžŸแŸ’แžŸต๖˜แมถต๖ธงžถต๖ถฤแŸ‹แภฝแŸถฤต๖.....๐Ÿฅ€ More

EP1
EP2
EP3
EP4
EP5
EP6
EP7
EP8
EP9
EP10
EP11
EP12
EP14
EP15
EP16
EP17
EP18
EP19
EP20
EP21
EP22
EP23
EP24
EP25
EP26
EP27
EP28
EP29
EP30
EP31
EP32
EP33
EP34
EP35 END
Special Episode

EP13

470 12 0
By xvtey_writer

ភាគទី13 : បងមិនអោយអូនទៅជាមួយច្បាស់ណាស់បងគឺមានស្រីស្នេហ៍នៅក្នុងក្លឹបក្បត់អូន

« អរហិហិ...គ្មានអ្វីទេអូនគ្រាន់តែសួរម៉ែដោះថាបងចូលចិត្តញាំុអីតែប៉ុណ្ណោះ » ចាន់សេីចស្ញេញខំនិយាយបន្លប់បេីមិនអញ្ចឹងអុីប៉ូចាប់បានដឹងតែរឿងធំហេីយ

« បេីចង់សួរមកសួរបងប្រសើរជាងព្រោះម៉ែដោះមិនមែនជាម៉ែដោះមិនមែនជាបងទេណាប្រពន្ធសម្លាញ់ » អុីប៉ូញញឹមស្រស់នឹងនិយាយរួចក៏ដេីរ
ចេញបេីចង់ដឹងអ្វីពីនាយសួរនាយបានត្រូវ មិនមែនសួរម៉ែដោះដែលគាត់គ្រាន់តែជាអ្នកនៅមេីលថែវីឡា។

អុីប៉ូនឹងចាន់អង្គុយញាំុអាហារទាំងមានក្តីសុខម្នាក់ៗញញឹមស្រស់តែម្តង អាហារនៅលើតុសុទ្ធតែជារបស់ឆ្ងាញ់ញាំុអោយច្រើនៗមិនអញ្ចឹងស្តាយណាស់

« ខំប្រឹងញាំុអោយច្រើនទៅល្អហើយរាល់ថៃ្ងនេះស្គមខ្លាំងណាស់ » អុីប៉ូឃើញចាន់ញាំុអាហារបានច្រើននាយក៏សប្បាយចិត្ត មេីលរូបរាងដ៏តូចច្រឡឹងរបស់ចាន់ញាំុច្រើនត្រូវហេីយ

« អ្នកណាអោយបងថាអូនស្គមអូនមិនមែនស្គមឯណាគ្រាន់តែអូនអត់មានសាច់តែប៉ុណ្ណោះ » ចាន់និយាយទាំងអាហារពេញមាត់ខំប្រឹងតវ៉ាជាមួយស្វាមីមិនអាចចាញ់បានឡើយ

« បាទៗបងដឹង!បងញាំុរួចទៅក្លឹបហើយយប់បន្តិចបានបងមកវិញអូនឆាប់ចូលគេងមុនណា » អុីប៉ូសេីចបន្តិចព្រោះមិនចង់ប្រកែកជាមួយចាន់ទៀតនឹងប្រាប់ចាន់រួចជាស្រេចព្រោះនាយត្រូវទៅកន្លែងការងារមិនអាចទុកចោល

« បងមិនអោយអូនទៅជាមួយច្បាស់ណាស់បងគឺមានស្រីស្នេហ៍នៅក្នុងក្លឹបក្បត់អូន កុំឲ្យអូនដឹងអោយសោះប្រយ័ត្នអូនកាត់ណា » ចាន់សម្លក់មុខអុីប៉ូនឹងសួរមិនមានចម្លេីយប៉ុន្តែគម្រាមទុកជាស្រេចនឹងចង្អុលទៅកន្លែងដែលចាន់ចង់កាត់(អ្នកអានច្បាស់ជាដឹងហេីយ)

« បាទប្រពន្ធសម្លាញ់កុំភ័យប្តីម្នាក់នេះមិនក្បត់អូនឡើងហ៊ានយកខ្លួនប្រាណមកធានាមិនដែលមានអ្នកណាប៉ះក្រៅពីអូនឡើយ បងមិនអោយអូនទៅបងចង់ប្រាប់ថាខ្លាចអូនមានគ្រោះថ្នាក់ » អុីប៉ូគ្រវីក្បាលហួសចិត្តនឹងសម្តីចាន់បានប្រពន្ធស្អាតបែបនេះនាយមិនទៅចាប់អារម្មណ៍អ្នកណាផ្សេងទៀតឡើយ នាយមិនអោយទៅច្បាស់ជាមានហេតុផលហើយ

« អូនជឿបងសិនចុះ » ចាន់ឆ្លើយរួចក៏ញាំុបន្តពេលញាំុគឺមិនចង់ឈ្លោះជាមួយអុីប៉ូឡើយអ្វីដែលចាន់និយាយអម្បាញ់មិញគ្រាន់តែលលេងប៉ុណ្ណោះក្នុងចិត្តជឿច្បាស់ថាអុីប៉ូមិនក្បត់ខ្លួន។

រីង ~ រីង
ទូរស័ព្ទរបស់អុីប៉ូបានរោទ៍ឡើងនាយមេីលទៅឃេីញថាជាលេខរបស់ធីងយៀកនេះមិនទាន់ទៅដល់ផងក៏ខលហៅបាត់ទៅហេីយ

« អាឡូ!!យេីងទៅឥឡូវហើយឯងក៏ភ័យយ៉ាងនេះ »

« អាបូប្រញាប់មកឥឡូវនេះព្រោះមានរឿងធំហើយត្រូវការអោយឯងដោះស្រាយ »

« មានរឿងអ្វីទៅ? »

« សុិនស៊ាវហ្វឹងបានមកម្តងទៀតហើយគេនៅតែមានចារឹកដដែល យេីងនិយាយជាមួយហើយគេនៅតែមិនស្តាប់នៅតែចង់ជួបឯងដូចកូនក្មេងអាយុ3ឆ្នាំដែលចង់ជួបម៉ាក់អញ្ចឹង »

« បានចាំយេីងទៅឥឡូវនេះ » និយាយចប់អុីប៉ូបិតទូរស័ព្ទ

« បងប្រញាប់ទៅលឿនយ៉ាងនេះម៉េចមិនញាំុអោយឆ្អែតសិនទៅ » ឃើញអុីប៉ូក្រោកឈរបម្រុងដេីរចេញចាន់ក៏និយាយឃាត់ នេះញាំុមិនទាន់បានប៉ុន្មានមាត់ផងក៏ប្រញាប់ប្រញាល់បែបនេះហ៎េស?

« សឺត ~ នៅក្លឹបមានរឿងបន្តិចបន្តួចត្រូវការអោយបងទៅដោះស្រាយអូននៅវីឡាឆាប់ចូលគេង » នាយដេីរទៅថេីបថ្ងាសរបស់ចាន់នឹងអង្អែលក្បាលតិចៗថ្នមៗមុននឹងនាយចេញទៅធ្វេីការដោយបន្ទាន់គ្មានពេលនៅទៀត។

10នាទីក្រោយមកអុីប៉ូបានមកដល់ក្លឹបដោយមាន
ធីងយៀកកំពុងតែឈរចាំទាំងអន្ទះអន្ទែងពេលបានឃើញភ្លាមស្នាមញញឹមដ៏ស្រស់ក៏លេចចេញមកតែម្តង

« ឯងមកដល់ហើយហ៎េស?អរគុណទេវតាដែលជួយខ្ញុំ » ធីងយៀករត់ទៅរកអុីប៉ូទាំងញញឹមដែលពេលគេមកដល់រឿងគ្រប់យ៉ាងទៅបានដោះស្រាយជាពុំខាន

« សុិនស៊ាវហ្វឹងនេះមនុស្សនិយាយមិនចេះស្តាប់គ្នាមែន ហេតុអ្វីក៏ជជេសបែបនេះ? » អុីប៉ូដេីរទៅរកមនុស្សដែលត្រូវដោះស្រាយជាមួយទាំងទឹកមុខស្មេីត្រូវជួបជាមួយមនុស្សកំពូលយ៉ាប់ដែលនិយាយមិនចេះស្តាប់គ្នាជជេសដូចកូនក្មេង។

ក្រាក ~ ~
ទ្វារបន្ទប់បានបេីកឡើងនឹងប្រទះឃើញបុរសសង្ហាដែលអាយុស្រដៀងនឹងអុីប៉ូ រូបរាងរបស់គេស្រស់សង្ហារខ្លាំងណាស់អ្នកណាឃើញក៏លង់ប៉ុន្តែទាស់តែចារឹកយ៉ាប់បន្តិច

« មកដល់ហើយហើយហ៎េសវ៉ាងអុីប៉ូ?ចូលមកអង្គុយសិនមក » សម្លេងគ្រលរធំបន្តិចបាននិយាយឡើងទាំងភ្ជាប់ស្នាមញញឹមយ៉ាងស្រស់នឹងលេីកកែវស្រាផឹក

« មិននឹកស្មានថាបានជួបលោកម្តងទៀតសោះសិុនស៊ាវហ្វឹង » អុីប៉ូញញឹមដាក់ទៅវិញនឹងដាក់ខ្លួនចុះលេីសាឡុងសម្លឹងមេីលគេពិតជាគួរអោយធុញទ្រាន់ខ្លាំងណាស់

« ខានជួបលោកតែប៉ុន្មានខែសោះក្លឹបមួយនេះក៏រីកចម្រើនមានមនុស្សចូលច្រើនបែបនេះលោកពិតជាមនុស្សពូកែមែន » ស៊ាវហ្វឹងសេីចបន្តិចនឹងនិយាយសរសើរអុីប៉ូដែលគេមានសមត្ថភាពតែងតែធ្វើអោយក្លឹបមួយនេះមានភ្ញៀវចូលច្រើនមិនចេះឈប់

« អឹុម....លោកសរសេីរពេកហើយ » អុីប៉ូសេីចបន្តិចនឹងចាក់ស្រាលេីកផឹក ក្នុងចិត្តដឹងច្បាស់ថាស៊ាវហ្វឹងមានបំណងអ្វី

« លោកច្បាស់ជាដឹងហើយមែនទេថាខ្ញុំមកទីនេះដេីម្បីអ្វីនោះ? » ស៊ាវហ្វឹងចាប់ផ្តើមនិយាយចូលសាច់ការមកទីនេះគឺមានបំណងដដែលៗក្នុងចិត្តអុីប៉ូច្បាស់ជាដឹង

« ដឹងគឺដឹងច្បាស់ទៀតផងប៉ុន្តែខ្ញុំសូមប្រាប់ពាក្យដដែលៗថាខ្ញុំមិនព្រមលក់ក្លឹបមួយនេះដាច់ខាតសូមលោកកុំបន្តនាំតែហត់អីទោះបីជាយ៉ាងណាក៏ខ្ញុំមិនព្រមដែរ » អុីប៉ូនិយាយឡើងយ៉ាងម៉ត់ចត់ស៊ាវហ្វឹងមកទិញក្លឹបនេះពីនាយពីរបីដងទៅហើយប៉ុន្តែទទួលបានការបដិសេធតែរហូត

« អ្វីដែលខ្ញុំចង់បានខ្ញុំនៅតែចង់បាន ខ្ញុំអត់បង្ខំលោកទេសង្ឃឹមថាថៃ្ងណាមួយក្លឹបនេះនឹងក្លាយជាកម្មសិទ្ធរបស់ខ្ញុំដែលលោកលក់អោយខ្ញុំផ្ទាល់ » ស៊ាវហ្វឹងសេីចបន្តិចនាយមិនបានបង្ខំនោះទេមានតែរងចាំមេីលថ្ងៃណាមួយដែលអុីប៉ូទាល់ច្រកនឹងលក់អោយនាយដោយផ្ទាល់

« វាគ្មានថ្ងៃនោះទេលោកកុំសង្ឃឹម បេីគ្មានអ្វីទេអាចត្រឡប់ទៅវិញបាន » អុីប៉ូញញឹមចុងមាត់យ៉ាងកំណាច ទោះបីជាយ៉ាងណាក្លឹបមួយនេះមិនអាចធ្លាក់ទៅដៃអ្នកណាវាជារបស់នាយរហូតទៅមិនអាចប្តូរម្ចាស់

« .... » ស៊ាវហ្វឹងមិននិយាយអ្វីនាយក៏ដេីរចេញទៅដៃវិញក្តាប់មុតក្រចកខ្លួនឯងឡេីងចង់ចេញឈាមមកហេីយ

« ឯងគិតថាវ៉ាងអុីប៉ូជាអ្នកណាហេីយងាយទាល់ច្រកមែនទេ?គិតខុសហើយអាក្អូនអេីយ » អុីប៉ូសេីចបន្តិចតាំងពីនាយធ្វើការមកដែលស្គាល់ពាក្យថាទល់ច្រកឡើយនាយជាមនុស្សឆ្លាតតែងតែរកវិធីបង្ការទុកមុន។

ក្រឡេកគូអាននាងបានមកផឹកទាំងអារម្មណ៍មិនល្អពេលនេះខូចចិត្តខ្លាំងណាស់ឈឺទាំងចិត្តឈឺទាំងបេះដូងគ្មានអ្នកណាម្នាក់យល់អារម្មណ៍នាងនោះទេ

« ស្នេហាហ៎េស?ស្នេហាធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំងណាស់ខ្ញុំឈឺចាប់ដោយសារស្នេហាម្តងទៀតហើយ ហេតុអ្វីជីវិតខ្ញុំអីក៏កំសត់យ៉ាងនេះ? » នាងលេីកស្រាផឹកពីមួយកែវចូកមួយកែវខូចចិត្តរឿងស្នេហាអារម្មណ៍ឈឺផ្សារពិបាកពណ៌នា

« អេអូនស្រីអង្គុយផឹកម្នាក់ឯងមែននឹងបងសុំផឹកជាមួយផងបានទេ? » បុរសម្នាក់ក៏បានដេីរមកជិតគូអាននឹងសុំអង្គុយជិតដេីម្បីបង្កើតភាពស្និទ្ធស្នាល

« បេីលោកផឹកដោយសារសប្បាយឆាប់ចេញបេីលោកផឹកដោយសារខូចចិត្តរឿងស្នេហាអង្គុយចុះមក » នាងសម្លឹងមើលមុខបុរសដែលមកអង្គុយជិតនាងទាល់តែជាមនុស្សខូចចិត្តរឿងស្នេហាទេីបអនុញ្ញាត

« ខ្ញុំដេីរចេញក៏បានព្រោះខ្ញុំមិនបានខូចចិត្តរឿងស្នេហា ដូចនាងតូចនោះទេ » និយាយចប់បុរសនោះដេីរចេញគាត់ស្តាប់សម្តីនាង ព្រោះគាត់មិនមែនខូចចិត្តរឿងស្នេហា

សកម្មភាពរបស់នាងគឺត្រូវបានធីងយៀកមេីលរហូតនាយបានស្តាប់លឺអ្វីដែលនាងនិយាយទាំងអស់បេះដូងរបស់នាយទទួលអារម្មណ៍ឈឺចុកចាប់ភ្លាមៗដូចយកកាំបិតមកចាក់

« អេសលោកខូចចិត្តរឿងស្នេហាមែនទេបានមកអង្គុយជិតខ្ញុំ? » នាងមេីលមុខរបស់ម្នាក់ទៀតដែលដេីរមកជិតនាង ប្រហែលគេខូចចិត្តរឿងស្នេហាហើយមេីលទៅ

« បានហើយខ្ញុំនាំនាងទៅសម្រាកនេះយប់ហើយជាស្រីមិនគួរមានទម្លាប់បែបនេះទេ » ធីងយៀកទៅហាមឃាត់នាងបេីនៅបន្តិចទៀតច្បាស់ជាគ្មានសុវត្ថិភាពណាមួយនាងជាមនុស្សស្រីស្រវឹងទៀតជាការងាយស្រួលរបស់មនុស្សប្រុសក្នុងការចាប់

« កុំឃាត់ខ្ញុំ!ខ្ញុំចង់ផឹកខ្ញុំចង់លុបការចងចាំពីមុនខ្ញុំមិនចង់ចងចាំមនុស្សម្នាក់ដែលគេមិនបានស្រឡាញ់ខ្ញុំឡើយ » គូអានរុញធីងយៀកចេញពេលស្រវឹងបែបនេះនាយនិយាយគ្រប់បែបយ៉ាងដែលធីងយៀកលឺហើយនាយអាណិតណាស់

« បានហើយខ្ញុំនាំនាងទៅសម្រាក » ធីងយៀកអូសនាងទៅមិនអញ្ចឹងនាងមិនទៅឡើយ នៅតាប៉ែត្រង់នឹងឯង។

ធីងយៀកនាំនាងមកគេងក្នុងឡានរបស់នាយបេីនាំនាងទៅផ្ទះច្បាស់ជាត្រូវឪពុកម្តាយរបស់នាងស្តីអោយមិនខានរឿងអតីតកាលដូចដឹងស្រាប់ហើយ

« តាមពិតបងក៏នៅតែស្រឡាញ់អូនដែរស្រឡាញ់ខ្លាំងណាស់ប៉ុន្តែពេលវេលាមិនសាកសមពួកយើងមិនអាចនោះទេ បងជាមនុស្សមិនទាន់មានការងារច្បាស់លាស់មិនទាន់មានផ្ទះសម្បែងដូចគេមិនអាចផ្តល់ក្តីសុខអោយអូនបានឡេីយអោយបងសុំទោស »

« អូនប្រហែលជាឈឺចាប់ខ្លាំងណាស់មែនទេ?បងសប្បាយចិត្តណាស់ដែលដឹងថាអូននៅតែចាំបងទោះបីជាបងជាអ្នកសុំបែកអូនមុន ប៉ុន្មានឆ្នាំមកនេះបងចង់ប្រាប់ថាបងនឹកអូនគ្រប់ពេលវេលា »

ធីងយៀកមេីលមុខគូអានទាំងញញឹមនាយបានត្រឹមតែនិយាយអោយខ្យល់បានលឺទាំងម្ចាស់សាមីខ្លួនកំពុងតែស្រវឹងដេកបិតភ្នែកបាត់នាយនៅតែស្រឡាញ់គូអានជានិច្ចនៅតែនឹកនៅតែចងចាំ ប៉ុន្តែពេលនេះទំនាក់ទំនងមិនអាចបន្តបានទេ អ្នកដែលរងទុក្ខគឺគូអាន។

ម៉ោង10យប់
អុីប៉ូបេីកឡានត្រឡប់មកវីឡាវិញនាយចូលទៅក្នុងបន្ទប់ឃើញថាចាន់មិនទាន់គេងនៅឡើយនោះទេ នាយមិនដែលចង់អោយចាន់គេងយប់ជ្រៅហើយព្រោះបណ្តាលអោយឈឺ

« សឺត ~ នេះអូនមិនទាន់ទៅគេងទេហ៎េស?អូនមិនស្តាប់បងប្រាប់សោះហើយ » នាយដេីរមកថេីបសក់ចាន់ នេះកំពុងតែមេីលក្រដាសលេីតុយ៉ាងច្រេីនមិនដឹងថាធ្វេីអ្វី

« អូនកំពុងតែអង្គុយធ្វើលំហាត់គណិតអូនមិនចេះសោះហើយ មិនមែនមិនស្តាប់បញ្ជាបងទេគ្រាន់តែអូនចង់ធ្វេីលំហាត់នេះអោយរួចប៉ុន្តែធ្វេីមិនចេញ » ចាន់ធ្វើមុខជូលំហាត់ស្រួលៗប៉ុន្តែបែរជាធ្វេីមិនចេញធ្វើដល់ដុកទ័រហើយបែរជាមិនចេះសោះ នេះធ្វេីគ្រាន់តែចង់ត្រឡប់ទៅកាន់វិទ្យាល័យបន្តិច

« អូនមិនចេះព្រោះអូនមិនទាន់ស្គាល់រូបមន្តដេីម្បីដោះស្រាយ » និយាយចប់អុីប៉ូទាញក្រដាសមកធ្វើលំហាត់ដែលចាន់មេីលទាំងចំហរមាត់ ដែលមិននឹកស្មានថាអុីប៉ូពូកែបែបនេះសោះ

« អស្ចារ្យបងពិតជាពូកែមែន » ចាន់ញញឹមស្រស់ទះដៃអោយអុីប៉ូដែលធ្វើលំហាត់តែមួយភ្លេតរួច បានស្វាមីពូកែគណិតបែបនេះសំណាងម៉្លេះទេ

« អឹប...ចូលគេងបានហើយឬនៅ? » អុីប៉ូបីចាន់នឹងនាំទៅដាក់លើគ្រែដេីម្បីគេងនេះយប់ហើយមនុស្សត្រូវការសម្រាកអោយបានច្រើនទេីបល្អ។

សូមរង់ចាំទស្សនាភាគបន្ត.....❤️💚

Continue Reading

You'll Also Like

757K 24.9K 82
Ranawats are considered as the most powerful family because of the positions they uphold. They are the number 1 businessmen of the country and are ve...
19.3K 1.2K 29
ต๖…แŸ†ต๖Žแž„ต๖ศศมถต๖ธงŸต๖ แžถต๖ŠแŸ‚ต๖›แž€ต๖พแžต๖…แŸต๖‰แž–ต๖ธแž€ต๖ถแžšต๖ศศมถต๖ขแž”แŸ‹แž“ต๖ทแž„ต๖—แžถต๖–แž…ต๖„แŸ‹ต๖ˆแมถต๖ธงŸ‡...
158K 10.3K 54
ต๖Šแžพต๖˜แมถต๖”แžธต๖…แž„แŸ‹แžŠต๖นแž„ต๖–แžธต๖ขแมถต๖ธงž€ต๖˜แมถต๖แžถต๖„แภฝแŸถฤต๖แž˜ต๖ถแž“ต๖แŸ‚ต๖…แžผต๖›แภฝแŸ…แž€แŸ’แž”แŸ‚แžšต๖‚แŸ