ถถา๕ษ็ว๘

แžšแžฟแž„ : แž‡แŸ†แž“แžฝแžŸแžŸแŸ’แž“แŸแž แŸแž€แŸ’แž“แžปแž„แž”แŸแŸ‡แžŠแžผแž„แž”...

By xvtey_writer

20.9K 513 1

ต๖แžถแŸย๐ž„ต๖–แžธต๖Šแžพต๖˜แžŠต๖›แŸ‹ต๖…แž”แŸ‹แžแŸ’แž‰ต๖ปแŸ†ต๖แมถต๖šแžนต๖˜แžแŸ‚แž‡ต๖ถแžต๖ฝแž‡แŸย๐ž“ต๖ฝแžŸต๖šแž”ต๖ศศŸ‹ต๖˜แž“ต๖ปแžŸแŸ’แžŸต๖˜แมถต๖ธงžถต๖ถฤแŸ‹แภฝแŸถฤต๖.....๐Ÿฅ€ More

EP1
EP2
EP3
EP4
EP5
EP6
EP7
EP8
EP9
EP10
EP11
EP12
EP13
EP14
EP15
EP16
EP17
EP19
EP20
EP21
EP22
EP23
EP24
EP25
EP26
EP27
EP28
EP29
EP30
EP31
EP32
EP33
EP34
EP35 END
Special Episode

EP18

440 8 0
By xvtey_writer

ភាគទី18 : អការះចម្លែករេីឡើងម្តងទៀត

« បាទ » ចាន់ឆ្លើយប៉ុន្តែទឹកមុខនឹងអារម្មណ៍ពេលនេះកំពុងតែមានចម្ងល់អ្វីដែលអុីប៉ូនិយាយវាមិនអាច
យកជាការបានទេ ព្រោះបេីគ្មានអ្វីសំខាន់គេមិនលាក់ឡើយ។

កាត់មកដល់ព្រឹកស្អែកថ្ងៃថ្មីជាព្រឹកដ៏ស្រស់ស្រាយដែលអុីប៉ូកំពុងតែអង្គុយរងចាំភរិយានៅតុបាយទាំងញញឹមស្រស់ព្រោះតែព្រឹកនេះភរិយាធ្វើបបរអោយញាំុដោយផ្ទាល់

« មកហើយចាំអូនយូរដែរទេ? » ចាន់កាន់យកមកទាំងញញឹម ក្លិនបបរមួយនេះឈ្ងុយខ្លាំងណាស់ពិតជាទំនងឆ្ងាញ់ដល់ហើយ

« ហឹុម...វាឆ្ងុយណាស់ដាក់អ្វីចូលនឹងបានជាឆ្ងុយយ៉ាងនេះ? » អុីប៉ូអោនស្រង់ក្លិនបបរទាំងស្រស់ស្រាយចាន់មានវីធីអ្វីបានជាធ្វើបបរមួយចាននេះឆ្ងុយទាំងដែលម៉ែដោះមិនដែលធ្វេីបែបនេះ

« ដាក់បេះដូងរបស់អូនចូលទេដឹង » ចាន់អស់សំណើចបន្តិចនឹងនិយាយបញ្ជស់បបរបេីយេីងចេះធ្វើវាគឺក្លិនឆ្ងុយគួរឲ្យចង់ញាំុនឹងស្រេចលេីដៃអ្នកធ្វើ

« បេីបែបនឹងមែនបងនឹងញាំុអោយអស់មិនទុកអោយសល់នាំតែខាតនោះទេបងនឹងលិតឆ្នាំងទៀតផង ~ ហាសហា » អុីប៉ូនិយាយសូកសៀតទៅវិញនាយបានបបរបែបនេះញាំុគឺនាយត្រូវតែញាំុអោយខ្ទេចមិនសល់ទុកសូម្បីតែបាតឆ្នាំង

« ហិហិ ~ ស្វាមីរបស់ខ្ញុំពិននិយាយអ្វីម៉្លេះទេ » ចាន់សេីចបញ្ចេញឆ្មេញយ៉ាងស្រស់ ឃើញធម្មតាៗទឹកមុខពេលខ្លះស្មេីប៉ុន្តែភាសាផ្អែមវិញហាធ្វេីអោយអៀនរហូត

ទីង ~ ទីង
ពេលនោះសម្លេងកណ្តឹងមុខផ្ទះបានលឺឡើងដែលបង្វែរចំណាប់អារម្មណ៍របស់ពួកគេទាំងពីរសម្លឹងមើលទៅទាំងទឹកមុខឆ្ងល់ ព្រឹកមិនទាន់រះថ្ងៃចាំងស្រួលបួលផងអ្នកណាមកធ្វេីអ្វី?

« អ្នកណាគេនឹងអុីប៉ូ? »
« បងក៏មិនដឹងដែរ »

កំពុងតែឆ្ងល់ពេលនោះម៉ែដោះក៏បានដេីរមកហេីយក៏សួរ ព្រោះគាត់ជាអ្នកដេីរទៅបេីកទ្វារអម្បាញ់មិញនេះ
« អ្នកប្រុសមានមនុស្សស្រីម្នាក់មករកហើយនិយាយថាចង់ជួបលោកប្រុសតេីលោកប្រុសអោយចូលមកដែរឬទេ? »

« មនុស្សស្រី? » ចាន់លឺបែបនោះក៏ភ្ងាក់ផ្អើលបន្តិច

« មនុស្សស្រី?នាងជាអ្នកណាបានជាមករកខ្ញុំនាងមានការអ្វីទៅ? » អុីប៉ូបកសួរទៅកាន់ម៉ែដោះវិញ ព្រោះនាយមិនដែលទៅមានទំនាក់ទំនងជាមួយមនុស្សស្រីតាំងពីពេលណាផង ហេតុអ្វីសុខៗមានមនុស្សស្រីមករក?

« នាងអត់បានប្រាប់ទេប៉ុន្តែនាងនិយាយថាចង់ជួបលោកប្រុស តេីលោកប្រុសអោយនាងចូលមកដែរឬអត់? » ម៉ែដោះគ្រវីក្បាលបន្តិចព្រោះនារីម្នាក់នោះមិនបាននិយាយអ្វីច្រេីនគ្រាន់តែចង់ជួបអុីប៉ូប៉ុណ្ណោះ

« អោយនាងចូលមកខ្ញុំចង់ដឹងតេីនាងជាអ្នកណា? » អុីប៉ូងក់ក្បាលយល់ព្រម នាយចង់ដឹងណាស់ថាមនុស្សស្រីនោះជាអ្នកណា ហើយនាងចង់ជួបនាយដោយមានរឿងអ្វី

« អុីប៉ូនាងជាអ្នកណា? » ចាន់សួរព្រោះតែក្នុងចិត្តមានភាពប្រច័ណ្ឌខ្លះៗ មិនដែលទៅខាងក្រៅជាមួយមិនដឹងថាអុីប៉ូលួចលាក់ធ្វើអ្វីខ្លះនៅពីក្រោយខ្នង

« អូនកុំភ័យថាបងក្បត់អូនព្រោះបងក៏មិនដឹងថានាងជាអ្នកណាមករកបងដេីម្បីអ្វីដែរ » ឃើញអាការះប្រច័ណ្ឌរបស់ចាន់បែបនេះអុីប៉ូក៏សេីចបន្តិច នាយជាមនុស្សប្រុសមានប្រពន្ធតែម្នាក់ស្រឡាញ់គ្មានថ្ងៃប្រួលប្រែគឺសៀនស៊ាវចាន់។

ពេលនោះនាងក៏បានមកដល់ការស្លៀកពាក់របស់នាងហៃសូរសមជាមនុស្សថ្លៃថ្លូរ ដែលមានភាពសុិចសុីបបូរមាត់នាងក្រហមប៉ក់ ស្នាមញញឹមយ៉ាងស្រស់បានបង្ហាញនៅលើផ្ទៃមុខ

« សួស្តីសង្ឃឹមថាលោកនៅតែមិនភ្លេចខ្ញុំវ៉ាងអុីប៉ូ » នាងដេីរមកជិតមកតុអាហារនឹងរាក់ទាក់យ៉ាងសមរម្យ នឹងសម្លឹងមើលអុីប៉ូមិនដាច់ដែលទំនាក់ទំនងនាងនឹងអុីប៉ូហួសពីការស្មាន

( ហ្វូម៉េងស៊ាវ ) អុីប៉ូនិយាយឈ្មោះនាងនៅក្នុងចិត្តបាត់មុខនាងយូរហើយស្រាប់តែសុខៗបង្ហាញខ្លួនមកបែបនេះគឺពិតជាចម្លែកណាស់

« តេីអ្នកនាងមានឈ្មោះអ្វីហើយមកទីនេះមានរឿងអ្វីដែរ? » ចាន់ញញឹមគួរសមដាក់ទៅវិញនឹងសួរតាមភាសាមនុស្សមិនដែលស្គាល់គ្នា

« ចាសខ្ញុំឈ្មោះហ្វូម៉េងស៊ាវខ្ញុំជាមិត្តភក្តិរបស់អុីប៉ូពីមុន ដោយសារតែខ្ញុំត្រូវទៅក្រៅប្រទេសទេីប
មិនដែលបានជួបគ្នា លឺថាឥឡូវនេះអុីប៉ូរៀបការហើយខ្ញុំខានជួបយូរអញ្ចឹងហើយជាបានមកលេងម្តង » នាងញញឹមស្រស់នឹងរៀបរាប់ប្រាប់ចាន់តាមដំណើរដែលនាងនឹងអុីប៉ូត្រូវជាអ្វីហេីយស្គាល់គ្នារបៀបយ៉ាងម៉េច

« នាងទៅក្រៅប្រទេសយូរហើយបែរជាត្រឡប់មកវិញខ្ញុំក៏ខានជួបនាងយូរដែរ មិនដឹងថានាងសុខសប្បាយដែរឬអត់? » អុីប៉ូញញឹមស្រាលប៉ុន្តែក្រសែភ្នែកកំណាចបាញ់សម្លឹងមើលនាងទាំងមិនអស់ចិត្តមិនដឹងនាងបង្ហាញខ្លួនដេីម្បីចង់ធ្វើអ្វី

« ខ្ញុំសុខសប្បាយទេប៉ុន្តែលោកនៅជាមួយភរិយាថ្មីទំនងរីករាយខ្លាំងណាស់ សង្ឃឹមថាលោកនឹងរស់នៅជាមួយបច្ចុប្បន្នអោយល្អគួរតែគិតដល់អតីតកាលខ្លះ » ម៉េងស៊ាវញញឹមស្រាលនឹងមេីលទៅកាន់ពួកគេទាំងពីរដូចជាមានសុភមង្គល នឹងអោយអុីប៉ូគិតដល់អតីតកាលខ្លះ

« អតីតកាលដែលខ្ញុំធ្លាប់មានសង្សារជាមនុស្សស្រីហេីយត្រូវស្រីបោកមែនទេ?នាងឈប់រំលឹកទៅបាននឹកឃើញហើយគួរអោយចង់សេីចណាស់សង្ឃឹមថានាងនឹងមិនយកអតីតដ៏គួរអោយអស់សំណើចមួយនោះមកនិយាយ » អុីប៉ូសេីចបន្តិចនាយមានប្រវត្តិមិនល្អធ្លាប់មានសង្សារហើយត្រូវសង្សារបោក ពេលនេះលែងចង់គិតលែងចង់និយាយព្រោះឥឡូវនេះមានភរិយាហើយ

« ហឹុម....ខ្ញុំគ្រាន់តែនិយាយលេងទេទោះបីជារំលឹកក៏គ្មានបានការដែលវាហួសហេីយ ខ្ញុំគ្រាន់តែមកលេងលោកតែបន្តិចប៉ុណ្ណោះឥឡូវនេះខ្ញុំត្រឡប់ទៅវិញសិនហើយព្រោះរវល់ខ្លាំងណាស់ » នាងដកដង្ហើមធំដៃរបស់នាងក្តាប់យ៉ាងមាំនឹងក្រោកដេីម្បីដេីរចេញដែលឃើញភាពព្រងើយកន្តើយរបស់អុីប៉ូ

« អញ្ជើញខ្ញុំមិនបានជូនទេ » អុីប៉ូនៅតែរក្សាការញញឹមស្រស់បង្កប់ដោយកំណាច នាយខានជួបមុខនាងយូរពេលជួបម្តងទៀតបែរជានិយាយប្លែកៗ

« ហាសហា ~ បងស្អាតយ៉ាងនេះធ្លាប់មានមនុស្សស្រីបោកដែរ គួរឲ្យអស់សំណើចខ្លាំងណាស់ » ចាន់អស់សំណើចចេញមកអតីតកាលរបស់ស្វាមីខ្លួនពិតជាកំសត់ពេកហើយ

« អូនកុំនិយាយឆាប់ញាំុទៅ » អុីប៉ូសេីចបន្តិចនឹងសម្លក់ចាន់អោយបិតមាត់កុំអោយនិយាយឥតប្រយោជន៍

( ហ្វូម៉េងស៊ាវជួបខ្ញុំលេីកដំបូងសុខៗបែរជាចង់អោយខ្ញុំរំលឹកអតីតកាល នាងមានបំណង់អ្វីនាងចង់ធ្វើអ្វីនាងជាមនុស្សម្នាក់ដែលបានទៅក្រៅប្រទេសយូរហើយ ខ្ញុំរងចាំមេីលតេីនាងចង់ធ្វើអ្វី? ) អុីប៉ូគិតចិត្តក្នុងទាំងសង្ស័យម៉េងស៊ាវមិនចេះឈប់ រងចាំមេីលនាងតែប៉ុណ្ណោះថានាងនឹងធ្វើអ្វីទៀតព្រោះដឹងត្រឹមថាបំណងនាងគឺមនុស្សមិនល្អ។

វីឡាធីងយៀក
ទីបំផុតក្តីស្រម្រៃរបស់នាយក៏បានកេីតឡេីងនាយសម្លឹងមើលទៅកាន់វីឡាទាំងញញឹមដែលសមរម្យស្អាតដែលនាយប៉ងចង់ទិញយូរមកហើយ

« ទីបំផុតក៏មានថ្ងៃនេះខ្ញុំមានវីឡាមួយផ្ទាល់ខ្លួនហើយ » ធីងយៀកនិយាយតិចៗម្នាក់ឯងទាំងស្នាមញញឹមនៅតែបង្ហាញលេីមុខជានិច្ចទម្រាំនាយបានទិញគឺខំសន្សំលុយយូរមកហេីយ

« ប្រសិនបើពេលនេះខ្ញុំនឹងគូអាននៅតែជាសង្សារនឹងគ្នាមិនដឹងល្អយ៉ាងណានោះទេ ខ្ញុំនឹងនាងពេលនេះប្រហែលសប្បាយចិត្តហើយព្រោះក្តីបំណងធ្វើបានសម្រេច » នាយគិតដល់អតីតកាលជាមួយគូអានតាំងពី2ឆ្នាំមុនកាលនោះជាសង្សារនឹងគ្នាអ្វីដែលចង់ធ្វើអោយបាននោះគឺការទិញវីឡាសម្រាប់នៅពីរនាក់តែពេលនេះទំនាក់ទំនងវាលែងដូចមុនហេីយ

សម្រៃទៅកាន់2ឆ្នាំមុន...
គូអាននឹងធីងយៀកកំពុងតែដេីរនៅតាមផ្លូវសុខៗស្រាប់តែឃេីញវីឡាមួយជួរដែលគែធ្វេីដាក់លក់នៅជិតមាត់ផ្លូវដែលជាទេីបតែបញ្ចប់ដោយម្ចាស់ដីធំទេីបធ្វេីវីឡាសម្រាប់លក់ដេីម្បីរកផលចំណេញ

« បងធីងយៀកវីឡាមួយនេះពិតជាស្អាតណាស់ » គូអានញញឹមស្រស់នឹងមេីលទៅកាន់វីឡាដែលវាមានភាពទាក់ទាញយ៉ាងខ្លាំង

« អូនចង់បានមែនទេចាំបងអោយ? » ធីងយៀកញាក់ចិញ្ចើមសួរទៅកាន់គូអាន

« វាថ្លៃណាស់មិនមែនរបស់ចេះតែយកបានឯណាយ៉ាងម៉េចបងបម្រុងទិញមែនទេ? » គូអានមេីលមុខធីងយៀកបន្តិច មេីលទៅអ្នកដែលជាសង្សារនិយាយដូចផុយស្រួយណាស់អញ្ចឹងវីឡាមិនមែនថោកឯណា

« ខ្លែងក្តីសម្រៃរបស់ពួកយេីងទាំងពីរគឺចង់ទិញផ្ទះមួយហេីយនៅជាមួយគ្នាមែនទេ?សម្តីនេះគឺបងនឹងអូនជាអ្នកនិយាយ » ធីងយៀកសេីចបន្តិចព្រោះក្តីសម្រៃដែលធំទីមួយគឺចង់បានផ្ទះនៅផ្ទាល់ខ្លួន អញ្ចឹងហើយត្រូវតែធ្វើឲ្យបាន

« ចាំមានលុយចាំនិយាយចុះពួកយើងអាចសន្សំម្តងបន្តិចៗយូរៗទៅនឹងបានសម្រេចហេីយ » គូអានញញឹមបន្តិចរឿងលុយមិនទាន់មានបេីសន្សំយូរៗទៅគុំតែបាននោះទេ....

ត្រឡប់មកបច្ចុប្បន្ន
តក់.....ទឹកភ្នែករបស់ធីងយៀកស្រាប់តែស្រក់នឹកដល់អតីតកាលដែលមិនអាចបំភ្លេចបាន

គ្រឺង ~ គ្រឺង
ពេលនោះស្រាប់តែមានមេឃខ្មៅដែលបង្ហាញថាវាជិតភ្លៀងទៅហើយ នាយក៏ប្រញាប់រត់ទៅបិតទ្វារប៉ុន្តែភ្លៀងក៏ស្រាប់តែស្រក់ចុះមកយ៉ាងខ្លាំងដោយភ្លាមៗពេក

ពេលនោះនាយសេីមជោគនៅស្ងៀមដូចត្រូវថ្នាំសន្តំព្រោះដោយសារឃេីញមនុស្សស្រីដែលនាយធ្លាប់ស្គាល់ធ្លាប់ស្រឡាញ់បែរជាកំពុតែដេីរក្រោមភ្លៀងខ្លាំងបែបនេះចិត្តនាយគឺបារម្ភខ្លាំងណាស់

« ហេីុយ....មកភ្លៀងអីពេលនេះកំពុងតែអត់បានយកឆ័ត្រមកផង » គូអានដេីរទាំងរអ៊ូនាយខឹងណាស់បេីដឹងថាភ្លៀងនាងនឹងយកឆ័ត្រមកជាមួយហើយមិនអោយខ្លួនឯងសេីមបែបនេះទេ

ពេលនាងកំពុងតែដេីរស្រាប់តែមានឆ័ត្រមកមួយបាំងអោយនាយនឹងមេីលអោយច្បាស់ទៅកាន់បុរសមួយនោះគឺគ្មានអ្នកណាទេក្រៅពីម៉ូធីងយៀក

« លោក.... »
« ភ្លៀងខ្លាំងណាស់ដេីរម្នាក់ឯងគ្មានសុវត្ថិភាពទេចូលវីឡារបស់ខ្ញុំសិនមក » និយាយចប់នាយក៏ដឹកដៃគូអានទៅឯគូអានសម្លឹងមើលនាយយ៉ាងភ្លឹកនេះគេហ៊ានចាប់ដៃនាងទាំងយ៉ាងជាប់បែបនេះប្រហែលបារម្ភខ្លាំងហេីយ។

វីឡាអុីចាន់
មេឃភ្លៀងមិនត្រាប្រណីភ្លៀងតាំងពីព្រឹករហូតដល់ល្ងាចបែបនេះហើយនៅតែមិនទាន់បាត់ម្តងរាំងម្តងភ្លៀងដែលធ្វើឲ្យមនុស្សម្នាចេញទៅណាមិនបានសោះ

ភ្លៀងខ្លាំងមេឃងងឹតណាមួយវាល្ងាចណាស់ហើយចាន់កំពុងតែឈរសម្លឹងមើលមេឃភ្លៀងទាំងញញឹមស្រស់ដែលជាចំណូលចិត្តរបស់ខ្លួន ការភ្លៀងគឺធ្វើឲ្យអារម្មណ៍ស្ងប់

« អុីប៉ូបងកេីតអ្វីនឹង? » ចាន់បែរទៅរកអុីប៉ូទាំងបារម្ភអការះរបស់អុីប៉ូកេីតឡេីងម្តងទៀតពេលនេះគេញ័រខ្លួនខ្លាំងណាស់បែកញើសជោគ ភ្លៀងលេីកទីពីរអុីប៉ូក៏ក្លាយជាបែបនេះម្តងទៀតហើយ

« បងមិនអីទេដូចបងប្រាប់ហើយថាបងខ្លាចភ្លៀងអូនកុំចូលជិតបងរក្សាគម្លាតបន្តិចព្រោះភ្លៀងបងគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបានទេ » នាយហាមចាន់រួចជាស្រេច នាយមិនមែនជាមនុស្សអោយតែភ្លៀងអ្នកណាក៏មិនអាចជិតនាយបានទេ

ផាំង ~ ~
ភ្លេីងចាំងចាចសម្លេងរន្ទះបាញ់បានបន្លឺឡេីងយ៉ាងខ្លាំងដែលធ្វេីអោយទាំងចាន់ទាំងអុីប៉ូគឺភ័យខ្លាចដូចគ្នា សភាពអុីប៉ូពេលនេះគឺលែងដូចពីមុនហើយ។

សូមរង់ចាំទស្សនាភាគបន្ត......❤️💚

Continue Reading

You'll Also Like

46.8K 1.3K 34
WANGYIBO TOP//XIAOZHAN BTT *แžขแž’แŸ’แž™แžถแžŸแŸ’แžšแŸแž™แž…แŸ†แž–แŸ„แŸ‡แžขแž€แŸ’แžแžšแžถแžœแžทแžšแžปแž‘แŸ’แž’!
11.9K 348 21
แžŠแŸ„แž™แžŸแžถแžšแžแŸ‚แž€แŸ†แž แžนแž„แž“แžทแž„แž…แžทแžแŸ’แžแž‚แžปแŸ†แž‚แžฝแž“ แž”แžถแž“แž’แŸ’แžœแžพแžขแŸ„แž™แž€แŸ’แž˜แŸแž„แž”แŸ’แžšแžปแžŸแžŠแŸ‚แž›แž’แŸ’แž›แžถแž”แŸ‹แžแŸ‚แž‡แžถแž˜แž“แžปแžŸแŸ’แžŸแžŸแŸ’แž›แžผแžแž”แžผแžแž“แžทแž„แžแŸ’แžšแžนแž˜แžแŸ’แžšแžผแžœ แž”แŸ’แžšแŸ‚แž€แŸ’แž›แžถแž™แž‡แžถแž˜แž“แžปแžŸแŸ’แžŸแžŸแžถแž แžถแžœแžƒแŸ„แžƒแŸ… แž”แŸ’แžšแž›แžผแž€แž€แŸ’แž“แžปแž„แžŸแž„แŸ’แž‚แž˜แž„แž„แžนแž แžŸแž˜แŸ’แž›แžถแž”แŸ‹แž˜แž“แžปแžŸแŸ’...
94.6K 5.5K 36
แžขแŸ’แžœแžธแžŠแŸ‚แž›แž‡แžถแž€แž˜แŸ’แž˜แžŸแžทแž‘แŸ’แž’แžšแž”แžŸแŸ‹แž‚แŸ แž‚แŸ’แž˜แžถแž“แžขแŸ’แž“แž€แžŽแžถแžขแžถแž…แž˜แž€แž”แŸ‰แŸ‡แž–แžถแž›แŸ‹แž”แžถแž“แž‡แžถแžŠแžถแž…แŸ‹แžแžถแžแž–แŸ’แžšแŸ„แŸ‡แž‚แŸแž‡แžถแž”แŸ’แžšแž—แŸแž‘แž˜แž“แžปแžŸแŸ’แžŸแžŠแŸ‚แž›แž แžฝแž„แž แŸ‚แž„แžšแž”แžŸแŸ‹แŸ‹ - Gemini Norawit
38.6K 4.3K 36
แž”แžพแžขแžผแž“แž…แžถแž€แž…แŸแž‰แž–แžธแž‡แžธแžœแžทแžแžšแž”แžŸแŸ‹แž”แž„ แžแžพแžขแžถแž…แžฒแŸ’แž™แž”แž„แžšแžŸแŸ‹แž”แžถแž“แžŠแŸ„แž™แžšแž”แŸ€แž”แžŽแžถแž‘แŸ… แž แŸ’แžœแž แžŸแžผแž แŸ’แžœแŸ€แž›แŸ‚แž“