«ស្មានថាវក់នឹងសាលាភ្លេចបងប្រុសម្នាក់នេះទៅហើយ» និកបង្អាប់ប្អូនស្រីដែលទើបតែមកពីរវាមនៅកន្លែងណាក៏មិនដឹង គ្រាន់តែមកឃើញសាលារៀនថ្មីភ្លាមក៏ទុកគេចោលភ្លែតលែងរវល់តែម្ដង។
«មានឯណា! ខ្ញុំម៉េចនឹងអាចភ្លេចបងប្រុសសំណព្វចិត្តបានទៅ... ចាស់ហើយកុំងរង៉ក់ដូចក្មេងទៅមើល៍!» ម្រាមដៃវែងបន្លាក្រូចលូកច្បិចថ្ពាល់គ្រើមបងប្រុសទាញតិចៗបែបគ្រឺតក្នាញ់។
សម្រាប់គ្រប់គ្នាអាចមើលមកបងប្រុសរបស់នាងកំណាច ឃោរឃៅ តែសម្រាប់នាងបងប្រុសម្នាក់នេះគឺជាទេវបុត្រមកពីឋានសួគ៌ ទាំងល្អនិងភើហ្វិកគ្មានគូប្រៀប។ ម៉េចនឹងអាចមានគូប្រៀបបានទៅ បើនៅជាមួយប្អូនស្រីជាមនុស្សផ្សេងចួបស្រីខាងក្រៅមនុស្សផ្សឹងបែបនេះ។
មនុស្សដូចជាគេល្អតែចំពោះគ្រួសារប៉ុណ្ណោះ អ្នកដទៃត្រឹមជាអ្នកស្គាល់គ្នាឆ្លងកាត់ក្នុងជីវិត ត្រូវកាត់ផ្ដាច់បានក៏កាត់មិនចាំបាច់ស្ដាយស្រណោះស្អីទេ!
«ម៉េចក៏បងធ្វើមុខបែបនេះ?» នីយ៉ាប្អូនស្រីពៅក្បាលខូចឃើញទឹកមុខមិនពេញចិត្តរបស់បងប្រុស សួរដោយភាពចេះដឹងតាមទម្លាប់របស់ខ្លួន។
«បងមិនចង់ឱ្យឯងរៀននៅទីនេះសោះ» អារម្មណ៍ហួងហែងប្អូនស្រីកើតមានឡើងតាមទម្លាប់អ្នកជាបងប្រុស គេច្បាស់ជាហួងហែងច្បាស់ជាបារម្ភហើយ តាំងពីឪពុកម្ដាយចែកឋានទៅ ជាគេនេះឯងត្រូវរ៉ាប់រងបន្ទុកក្នុងគ្រួសារ ត្រូវមើលថែប្អូនស្រីជាទីស្រលាញ់ទាំងពីររបស់ខ្លួនតាំងពីតូចៗមក ហើយបែបនេះមកឱ្យគេឃ្លាតពីនាងបានយ៉ាងម៉េច។
«បងប្រុសខ្ញុំធំហើយណា៎!» នីយ៉ាងរង៉ក់យកចិត្តបងប្រុស ក៏ត្រេកអរនឹងទឹកចិត្តអ្នកកំលោះដូចគ្នា តាំងពីក្មេងមកទោះជាមិនធ្លាប់ទទួលបានកក់ក្ដៅពីឪពុកម្ដាយ តែគ្មានម្ដងណាដែលនាងមានអារម្មណ៍ថាឯកានោះទេ ព្រោះបងប្រុសម្នាក់នេះតែងតែផ្ដល់គ្រប់យ៉ាងនូវអ្វីដែលនាងចង់បាននោះអី។
«ដប់ប្រាំបីឆ្នាំមិនហៅថាធំទេ» និកញ៉ោះប្អូនស្រីពៅដោយសម្ដី សម្រាប់គេមិនថានាងរៀបការមានប្ដីហើយដ៏ដោយ ក៏នាងនៅតែជាកូនក្មេងដែលគ្មានថ្ងៃធំដដែលហ្នឹង។
«តែខ្ញុំក៏គ្រប់អាយុអាចរស់នៅខ្លួនឯងបានហើយ» នីយ៉ាតវ៉ាទាំងមុខខ្មូរដាក់អ្នកខ្លះ នាងគិតតាំងពីដំបូងថាបងប្រុសត្រូវតែបែបនេះ។ ទាំងដែលនិយាយគ្នាមកពីផ្ទះរួចហើយថាឱ្យនាងរៀននៅទីនេះ តែពេលមកដល់ឃើញទេ ងរង៉ក់រករឿងមើលតែក្មេងឃ្លានបៅទៅហើយ។
«សម្រាប់បងឯងនៅតែជាកូនក្មេង! ក្មេងរពឹស ក្មេងលេងដី ក្មេងដែលមិនចេះធំ» និកដាក់មួយខ្សែទៅយ៉ាងវែង ហុចផលឱ្យមុខស្អាតកំពុងញញឹមស្រស់ប្រែជាក្រញូវតែម្ដង។
«បងប្រុស!» ចំមែនហើយ! បើនិយាយត្រឹមឃ្លាដំបូងទៅថី ម៉េចក៏ចាំបាច់និយាយរៀបរាប់ហូរហែមកច្រើនបែបនេះដែរ ខ្លាចគ្មានអ្នកណាដឹងឬយ៉ាងម៉េចថានាងជាក្មេងបែបណា។
«ហ៊ឹសៗ» ជាពីទ័រដែលឈរនៅក្បែរនោះ អស់់សំណើចនឹងបងប្អូនប្រុសស្រីទាំងពីរគ្មានម្ដងណាដែលថានិយាយគ្នាមិនឈ្លោះគ្នានោះទេ។ មិនមែនឈ្មោះគ្នាឡើយ គឺប្រកែកគ្នាយកឈ្នះរៀងៗខ្លួន តែគ្មានម្ដងណាដែលនាងតូចអាចយកឈ្នះអ្នកជាបងប្រុសបានដែរ។
«បងសើចអី?» នីយ៉ាងាកមកសួរបែបមិនពេញចិត្ត ដាក់បងប្រុសទីពីររបស់ខ្លួន ទោះជាមិនមែនសាច់ឈាមបង្កើត តែនាងក៏ចាត់ទុកគាត់ម្នាក់នេះជាបងប្រុសល្អម្នាក់ទៀតរបស់នាងជានិច្ច។
«គ្មានអីទេអ្នកនាងតូច» ពីទ័រគ្រវីក្បាលបដិសេធ តែមាត់មិនឈប់ញញឹម ទោះត្រូវស្រីតូចឈរសម្លក់ដាក់ក៏ដោយ។
«សម្រេចថាបងឱ្យខ្ញុំរៀននៅទីនេះឬក៏អត់?» លែងខ្វល់នឹងពីទ័របន្ត នីយ៉ាងាកមកសួរយោបល់បងប្រុស ដ៏សែនសោះកក្រោះរបស់ខ្លួនម្ដងទៀតក្នុងន័យរករឿង។
ហ៊ានតែមិនឱ្យនាងរៀនដឹងគ្នាមិនខាន...
«ចុះបើបងមិនយល់ព្រម?» ដឹងថាមិនអាចជំទាស់ចិត្តប្អូនស្រីបាន ប៉ុន្តែកំលោះនិកនៅលលេងសម្ដីនឹងប្អូនស្រី ចេតនាគឺញ៉េះញ៉ោះនាងឱ្យខឹង ព្រោះពេលនាងខឹងមើលទៅគួរឱ្យស្រលាញ់។
អេ៎! នេះអាងតែជាបងគេធ្វើបាបប្អូនតាមចិត្តអីចឹងហ្អេស!
«ខ្ញុំចង់រៀននៅទីនេះពិតមែនណា៎បងប្រុស!...» អ្នកនាងតូចបង្ហាញទឹកមុខគួរឱ្យអាណិតចេញមកទាក់ទាញចំណាប់អារម្មណ៍ ដែលអ្នកដឹងល្បិចទាន់ដូចជាកំលោះសង្ហាទាំងពីរមើលមុខគ្នាបែបហួសចិត្ត ចង់តែចាប់គ្រញេចឱ្យបាត់ក្នាញ់ទេនឹងអាឫកពាម្ញ៉ិកម្ញ៉ក់មួយនេះទេ។
«មិនបាច់មកញ៉ិកញ៉ក់ទេ បងតាមចិត្តឯងស្រាប់ហើយ» រាល់ពេលដែលប្រកែកគ្នាគេតែងតែឈ្នះដោយសម្ដី តែយ៉ាងណាក៏គេមិនដែលយកឈ្នះនឹងភាពង៉ិកងក់យកចិត្តរបស់ប្អូនស្រីបានស្រាប់ទៅហើយ។
«យេ! បងងនិកល្អជាងគេ ហិហិ...» ឡៃឡាស្រែកហ៊ោពេលឮបងប្រុសនិយាយយល់ព្រមនឹងបំណងរបស់ខ្លួន នេះអីជាអាវុធដែលអាចបង្រ្កាបចិត្តរបស់គាត់បាន យកចិត្តបន្តិច ម្ញ៉ិកម្ញ៉ក់ដាក់បន្តិច មានឬដែលមនុស្សប្រុសមិនចិត្តទន់នោះ ហុហុ...
ទឺត ទឺត!
សំឡេងទូរសព្ទកាត់ផ្ដាច់ក្នុងវង់សន្ទនា និកសម្លឹងមុខស្រទន់ប្អូនស្រីមុននឹងដាច់ចិត្តលើកទូរសព្ទមកនិយាយការងារ ដែលគេមិនចង់លើកនេះព្រោះចង់មានពេលផ្ទាល់ខ្លួនជាមួយនឹងប្អូនស្រីសំណព្វចិត្ត គេមិនចង់ឱ្យការងារមករំខានក្ដីសុខផ្ទាល់ខ្លួននោះទេ។
«យើងដឹងហើយ» និកខូលបញ្ចេញសំឡេងរួមទាំងទឹកមុខមិនពេញចិត្តចេញមក បញ្ជាក់ឱ្យដឹងថាពេលនេះកំពុងខ្វល់ចិត្តនឹងរឿងអ្វីមួយ វាគ្មានអ្វីធំដុំទេដូចដែលប្រាប់ថាគេចង់មានពេលផ្ទាល់ខ្លួនជាមួយប្អូនស្រីហ្នឹងអី។
«បងត្រូវទៅធ្វើការមែនទេ?» អ្នកជាប្អូនសួរដោយការដឹងចិត្តភ្លាម ពេលបងប្រុសដាក់ទូរសព្ទចុះ។
«អឹម...» និកងក់ក្បាលទាំងមិនពេញចិត្តប៉ុន្មាន មិនងាយទេដែលគេមានពេលនៅជាមួយនឹងកូនស្វាមួយក្បាលនេះ ប៉ុន្តែមិនទាន់បានដឹងស្អីផងក៏មានកិច្ចការរវល់មុនទៅហើយ។
«អ៊ីចឹងបងក៏ឆាប់ទៅៗ ខ្ញុំអាចនៅម្នាក់ឯងបាន» នាងដឹងថាបងប្រុសដ៏សែនល្អរបស់នាងចង់មានពេលវេលាផ្ទាល់ខ្លួនជាមួយនឹងនាង ព្រោះមិនថារវល់យ៉ាងណាគាត់តែងតែឆ្លៀតពេលសម្រាប់ប្អូនៗជានិច្ច។ ប៉ុន្តែក្នុងនាមជាប្អូននាងក៏ត្រូវយល់ពីទុក្ខធុរៈរបស់គាត់ដូចគ្នាដែរ នាងមិនចង់ឱ្យបងប្រុសត្រូវស្មុគស្មាញនឹងការងារហើយ ត្រូវមកខ្វល់ខ្វាយនឹងរឿងតូចតាចរបស់ខ្លួនឡើយ។
«មិនបានទេ! បងត្រូវទៅមើលបន្ទប់គេងរបស់ឯងទៀត ចង់ដឹងបន្ទប់នៅទីនេះល្អដូចជាគេនិយាយដែរទេ» កុហក! តាមពិតគេនៅមិនទាន់ចង់ឃ្លាតពីប្អូនស្រីទៅវិញទេ។
«បងមិនចាំបាច់បារម្ភទេ សាលាលំដាប់អ្នកមានបែបនេះច្បាស់ជាល្អឥតខ្ចោះហើយ បងប្រញាប់ទៅធ្វើការងាររបស់បងទៅ!» នីយ៉ារុញបងប្រុសឱ្យដើរទៅទិសឡានដែលចតចាំជាស្រេចនៅក្បែរនេះ។
«នេះដេញបងឬ?» និកងាកមើលប្អូនស្រីដោយទឹកមុខហួសចិត្តបូករួមនឹងអន់ចិត្ត ទាំងដែលគេខំមានទឹកចិត្ត ចង់នៅក្បែរនាងប៉ុន្តែមើលអ្វីដែលប្អូនគេធ្វើចុះ បង្ហាញឫកពាចេញមកដូចជាធុញទ្រាន់នឹងវត្តមានគេខ្លាំងណាស់អីចឹង។
«មិនបានដេញទេ គ្រាន់តែមិនចង់ឱ្យបងខកការងារតែប៉ុណ្ណោះ» យ៉ាប់មែនហើយ! ប្អូនខំមានទឹកចិត្តល្អប៉ុណ្ណឹងហើយ អ្នកខ្លះបែរជាមើលមកថានាងជាមនុស្សគ្មានទឹកចិត្តទៅវិញ។
«នីយ៉ា!» និកចាប់ផ្ដើមមិនពេញចិត្តដែល នីយ៉ាចេះតែរុញច្រានខ្លួនមិនឈប់បែបនេះ ឱ្យអ្នកជាបងប្រុសទទួលបានអារម្មណ៍ថា អ្នកម្ខាងទៀតលែងត្រូវការខ្លួនទៀតហើយ។
«បងទៅៗខ្ញុំអាចមើលថែខ្លួនឯងបាន» អ្នកនាងតូចតវ៉ាតាមដោយស្នៀតរបស់ខ្លួនគឺឫកពាញ៉ិកញ៉ក់មកម្ដងទៀត គ្មានម្ដងណាដែលមិនអន់ចិត្តទេពេលបងប្រុសមើលមកខ្លួនជាមនុស្សមិនចេះធំបែបនេះ។
«ធ្វើមុខបែបនេះទៀតហើយ» និករអ៊ូនឹងទឹកមុខប្អូនស្រីរាល់ពេលឃើញទឹកមុខមួយនេះគេក៏ត្រូវលើកទង់-សចុះចាញ់ដោយខានមិនបាន ទោះជាគេផ្ដាច់ការបន្តិចពិតមែន តែគ្មានម្ដងណាដែលគេអាចយកឈ្នះប្អូនស្រីក្បាលខូចម្នាក់នេះបានទាល់តែសោះ។

YOU ARE READING
???????????? ?????????????
Romance??????? ????? ?????? ?????????? ??????????????????????????????????? ??????????????????????????????????????????? ??...??????????????????????? ????????????????????????????????? ??????????????????????????????????! ???????????????????????????? ??????...