抖阴社区

???????

47 2 0
                                    

«អ៊ីចឹងពួកបងនិយាយគ្នាទៀតចុះ ពួកខ្ញុំលែងរំខានពួកបងហើយ តស់! ប៉ាយលីពួកយើងត្រលប់ទៅវិញ!» នីយ៉ា ដឹកដៃមិត្តសម្លាញ់របស់ខ្លួនដើរចេញទៅមិនហ៊ាននៅរំខានពេលបងប្រុសយូរជាងនេះ ម្យ៉ាងនាងក៏ទុកពេលឱ្យពួកគេទាំងពីរនៅជាមួយគ្នាយូរគួរសមដែរហើយ ហុ ហុ...!
«ឱ្យពីទ័រជូនពួកឯងត្រលប់ទៅវិញទៅ» មនុស្សដែលបារម្ភហួងហែងពីប្អូនស្រីជ្រុលហួសហេតុ បញ្ជាសម្ដីម៉ឺងម៉ាត់មិនមែនថាគេចូលចិត្តគាបសង្កត់នាងនោះទេ គ្រាន់តែគេបារម្ភពីសុវត្ថិភាពរបស់នាងតែប៉ុណ្ណោះ។ សត្រូវដែលសម្លាប់ឪពុកម្ដាយរបស់គេនៅមិនទាន់រកឃើញនៅឡើយ ហើយគេក៏ជឿថាថ្ងៃណាមួយពួកនោះនឹងត្រលប់មកជាថ្មីដែរ។ ទោះជាត្រៀមខ្លួនសម្រាប់ការប្រយុទ្ធមួយនោះហើយក៏ដោយ តែសុំត្រឹមតែមនុស្សជាទីស្រលាញ់របស់គេគ្រប់គ្នាមានសុវត្ថិភាពទៅគឺបានហើយ ជីវិតរបស់គេរស់ក្នុងភ្លើងគំនុំស្លាប់ឬរស់វាគ្មានអ្វីសំខាន់ទេ។
«នែ! ឯងថាអ្នកនាងប៉ាយលីនោះគួរឱ្យស្រលាញ់ដែរទេ?» ពេលលែងមានវត្តមានក្រមុំទាំងពីរ លោកដុកទ័រកំលោះហេមករកលោកប្រធាននៅតុធ្វើការជាមួយសម្ដីសរសើរនៅមានស្នាមញញឹមនោះទៀត។ មើលទៅហាក់ដូចជាពេញចិត្តនឹងស្រីក្រមុំមុននេះខ្លាំងណាស់អីចឹង ឫកពាដូចឆ្កែឃើញឆ្អឹងរបស់គេសាងការមិនពេញចិត្តដល់អ្នកខ្លះមែនទែន។
«គួរឱ្យស្រលាញ់ឬអត់ក៏មិនទាន់ដល់វេនឯងត្រូវនិយាយដែរ?» មនុស្សកំពុងតែមួម៉ៅស្រាប់ផងដល់មានអ្នកចាក់អីចឹងទៀត សាកគិតមើលទៅបន្តិចទៀតអាចនឹងមានរឿងអ្វីកើតឡើង។
«ហើយហេតុអីយើងនិយាយមិនបាន?» ទាំងដែលដឹងហើយ តែវីស៍នៅសួរទាំងទឹកមុខភ្លើបានយ៉ាងគួរឱ្យចង់ធាក់។
«ឡឺវីស៍! អាចង្រៃ! អាមេវីរុស!!!» ដុតដល់គេអ្នកខ្លះទ្រាំមិនបានរហូតដល់បានសម្រេចមែន និកក្រោកចេញពីតុបម្រុងនឹងប្រដៅអាមិត្តមាត់ឆ្កែម្នាក់នេះទៅហើយតែអ្នកម្ខាងទៀតដឹងខ្លួនទាន់រហ័សខ្លួនគេចបានមុន។
«នែៗ ឯងស្ដាប់យើងសិនទៅមើល៍! យើងដឹងថាឯងគិតបែបណាចំពោះនាងហើយ យើងគ្មានគំនិតស្អីផ្សេងនោះទេ គ្រាន់តែយល់ថានាងដូចអ្នកម៉ាក់របស់យើង ទើបមានអារម្មណ៍ថាមាននិស្ស័យនឹងគ្នា!» ឡឺវីស៍រត់គេចនឹងប្រញាប់បកស្រាយឱ្យអ្នកម្ខាងទៀតយល់ពីន័យរបស់ខ្លួន មុនពេលត្រូវរាងកាយរស់ក្លាយជាសាកសពបោះចោលនៅកន្លែងផ្សេង។
«ឯង!» និកខូលចង្អុលមុខគំរាមតែក៏មិនធ្វើអ្វីក្រៅពីដើរទៅអង្គុយលើសាឡុងទាំងភ្នែកមិនឈប់សម្លឹងកាចដាក់អាអ្នកខ្លះ គេដឹងថាអាមិត្តចង្រៃម្នាក់នេះវាមិនហ៊ានលូកថ្លើមគេឡើយ គ្រាន់តែចូលចិត្តញ៉ោះរន្ទះជើងរបស់គេតែប៉ុណ្ណោះ។ «ឯងថាមានរឿងប្រាប់យើងមិនអ៊ីចឹង?» និកចាក់ទឹកតែឱ្យខ្លួនឯងនឹងភ្ញៀវមិនបានអញ្ជើញ។
«ពេលនេះយើងរកឃើញចំណុចខ្លះនៅក្នុងថ្នាំនោះហើយ!» លែងលេងសើចច្រើន វីស៍និយាយចូលសាច់ការតែម្ដង ដំណាលគ្នានឹងអ្នកស្ដាប់បង្ហាញទឹកមុខប្រាកដប្រជាដូចគ្នា។
«ជាស្អីទៅ?» និកសួរនាំទាំងមិនភ្លេចលើកពែងតែដែលចាក់មុននេះមកក្រេបបន្តិច ដើម្បីបន្ធូរបន្ថយអាការៈតានតឹងនៅក្នុងខ្លួន តែដល់បានឮសម្ដីតបអ្នកចំពោះមុខហើយ លោកប្រធានមិនត្រឹមតែតានតឹងប៉ុណ្ណឹងទេ នៅក្ដៅក្រហាយថែមទៀត។
«អត់ចង់់ប្រាប់!» វីស៍តបទាំងទឹកមុខញញឹម នៅមានវាយចិញ្ចើមច្រឡើមឌឺដងដាក់សម្លាញញ់បានមួយឆ្ងាញ់ មុខទាក់ទាញកណ្ដាប់ដៃជាងខ្លាំង។
«អាវីស៍!!» ជើងមាំលើកបម្រុងនឹងធាក់អ្នកម្ខាងទៀត តែក៏មនុស្សរហ័សប្រញាប់ងាកខ្លួនចេញពីរន្ទះជើងមួយនោះ។
«អូខេៗ ខ្ញុំឈប់ញោះហើយអ្នកប្រុសធំ! គឺយើងរកឃើញថានៅក្នុងថ្នាំនោះមានលាយនូវប្រភេទរុក្ខជាតិម្យ៉ាងវាមានដុះនៅតែតំបន់អាហ្វ្រិកទេ» នេះអីជាសារធាតុដែលគេពិសោធន៍ថាខ្វះអ្វីម្យ៉ាង ហើយពេលនេះគេបានរកឃើញហើយគ្រាន់តែមានបញ្ហាបន្តិចបន្តួចប៉ុណ្ណោះ។
«អ៊ីចឹងគឺល្អហើយ» និកនិយាយដោយទឹកមុខមានសង្ឃឹមធូរទ្រូង ប៉ុន្តែអ្នកខ្លះមិនបានធូរជាមួយ។
«មិនល្អទេ» ទឹកមុខដែលធ្លាប់តែញញឹមញញែមមុននេះ ទៅជាតានតឹងមួយរំពេចដូចគេចុចតេឡេបញ្ជា។
«ហេតុអី?» ឃើញទឹកមុខអ្នកខ្លះហើយ និកអត់ព្រួយបារម្ភតាមមិនបាន ថាទៅករណីស្លាប់របស់ឪពុកម្ដាយពួកគេទាំងពីរ គឺស្មុគស្មាញមិនខុសគ្នាប៉ុន្មានទេ ហើយអ្វីដែលដូចគ្នាខ្លាំងបំផុត គឺជាសារធាតុថ្នាំម្យ៉ាងដែលយកបានពីក្នុងខ្លួនរបស់អ្នកមុនពេលកើតហេតុ។ នេះជាតម្រុយតែមួយគត់ដែលពួកគេអាចស្វែងរកដល់មុខឃាតករបាន ប៉ុន្តែបើសូម្បីតែសារធាតុថ្នាំនោះ ក៏ពិបាកនឹងពិសោធន៍យ៉ាងនេះពួកគេម៉េចនឹងអាចរកយុត្តិធម៌ជូនអ្នកមានគុណបានទៅ។
«ហ៊ើយ! ដ្បិតតែវាមានប្រភពនៅទីនោះមែន តែវាដុះតែនៅក្នុងព្រៃជ្រៅតែប៉ុណ្ណោះ! ម្យ៉ាងទៀតរុក្ខជាតិប្រភេទនេះ មានតែពួកកុលសម្ព័ន្ធមួយចំនួនតូចទេដែលប្រើប្រាស់» ឡឺវីស៍ជ្រួញចិញ្ចើមជាប់គ្នាឱ្យតែគិតដល់រឿងនេះពេលណា ភាពស្មុគស្មាញវាយលុកក្នុងខួរក្បាលគេមិនឈប់ដូចគ្នា។
«ចុះរុក្ខជាតិនេះមានឈ្មោះស្អី? ហើយគេប្រើវាដើម្បីអ្វី?» លោកប្រធានសង្ហាសួរដេញដោលដូចជាអ្នកកាសែតមិនខុស ដែលសួរនេះព្រោះបើមានអ្វីជួយបានគេនឹងជួយសម្រាលបន្ទុកអ្នកម្ខាងទៀតហ្នឹងហើយ។
«ឈ្មោះរបស់វាមិនច្បាស់ទេ អ្នកខ្លះក៏ហៅថាជារុក្ខជាតិបំបាត់ឈឺចាប់ អ្នកតំបន់ខាងក្រៅគេហៅថាឫសឈើស្ពឹក ប៉ុន្តែអ្នកនៅក្នុងតំបន់វិញគេហៅរុក្ខជាតិទិព្វ... ហើយគេនិយមប្រើវាជំនួសថ្នាំស្ពឹក តែប្រើក្នុងបរិមាណតិចតួចតែប៉ុណ្ណោះ បើប្រើក្នុងចំនួនច្រើនវាក៏បង្កការគ្រោះថ្នាក់ដូចគ្នា! យើងធ្លាប់សាកទាក់ទងទិញពីឈ្មួញខាងនោះហើយ តែគេមិនព្រមលក់ឱ្យសោះ» រឿងមួយនេះក៏ធ្វើឱ្យគេអស់សង្ឃឹមដូចគ្នា! គ្រប់យ៉ាងគេរកឃើញអស់ហើយតែបែរជាយកវាមិនបាន បែបនេះថាទៅគេអាចមិនពិបាកចិត្តបានទេ បើពិសោធន៍ថ្នាំនោះមិនបានសម្រេច ការស្លាប់របស់ឪពុកម្ដាយគេក៏អាសាបង់ដូចគ្នា។
«បើបែបនេះគឺពិបាកហើយ» និកចូលរួមមកស្មុគម្នាក់ទៀតព្រោះរឿងរ៉ាវរបស់ពួកទាំងពីរ មិនខុសពីគ្នាប៉ុន្មាននោះទេ រស់នៅក្នុងភ្លើងគំនុំ សងសឹកឱ្យឪពុកម្ដាយដែលស្លាប់ដោយអយុត្តិធម៌។
«មិនពិបាកទេ យើងមានវិធី!» លោកដុកទ័រសង្ហាលែងមានទឹកមុខកើតទុក្ខទៀតងាកមកស្ញេញដាក់មិត្តសម្លាញ់។
«ឯងមានវិធីអី?» និកជ្រិបភ្នែកសម្លឹងទៅអាមនុស្សពូកែល្បិច រៀនខាងពេទ្យមែនប៉ុន្តែផែនការមានច្រើនជាងចោរលួចទៅទៀត។
«បើគេមិនលក់យើងលួច!» អេ៎! លោកគ្រូពេទ្យយកអានាគតទៅលេងសើចមិនបានទេ ធ្វើដុកទ័រសុខៗមិនអាចក្លាយជាជនជាប់ចោទបានទេណា៎!
«ឯងឆ្កួតទេហ្អេស! ធ្វើបែបនេះគឺខុសច្បាប់ហើយ» ទោះបីជាគេចង់បានរបស់នោះប៉ុណ្ណា ប៉ុន្តែគេមិនយល់ស្របឱ្យទៅធ្វើស្អីឆ្កួតបែបនេះឡើយ។
«អេ៎! យើងភ្លេចប្រាប់ឯងទៅ រុក្ខជាតិនោះគឺពួកវាលក់ខុសច្បាប់ទេ! ឯងដែលឮដែរទេ? មនុស្សបើដល់-កឃាតករដូចតែគ្នាហ្នឹង... បានហើយកុំខ្វល់ច្រើនអីយើងមានវិធីចាត់ការរឿងទាំងនេះហើយ» គេក៏មិនជឿជាក់ដូចគ្នាថាធ្វើវាបានសម្រេចតែនឹកឃើញដល់ការស្លាប់របស់អ្នកមានគុណ មិនថាត្រូវលះបង់អ្វីទៅក៏គេធ្វើមិនរុញរាដែរ។
«បើបានហើយយើងត្រូវចំណាយពេលប៉ុន្មានស្រាវជ្រាវវាទៅ?» គេមិនចង់ចំណាយពេលយូរជាងនេះឡើយ បន្ទាប់ពីបាត់បង់ពេលវេលាឥតប្រយោជន៍ជាងដប់ឆ្នាំមកនេះ។

???????????? ?????????????Where stories live. Discover now