抖阴社区

???????

32 3 0
                                    

«ទុកឯកសារហើយទៅធ្វើការឯងវិញចុះ» និកមិនចង់និយាយអ្វីច្រើននាំតែកូនក្ដាន់ដឹងខ្លួនទាន់ ទើបបង្វែរសាច់រឿងនិយាយមុន។
«បាទទាន» ពីទ័រដាក់ឯកសារហើយបម្រុងដើរចេញតាមការបញ្ជា តែបែរជាសំឡេងស្រួយស្រេសរបស់អ្នកខ្លះស្រែកហៅពីក្រោយ នៅមានងើបដើរទៅរកអ្នកជាបងប្រុសក្រៅខោទៀតទាំងស្នាមញញឹមស្រស់ដូចទម្លាប់។
«បងពីទ័រទំនេរដែរទេ? ខ្ញុំឃ្លានចង់ទៅទិញអីញ៉ាំក្បែរនេះជួយជូនខ្ញុំទៅបន្តិចទៅ» រកឱកាសល្អឱ្យបងប្រុសឃើញហើយ មិនបង្អង់យូរអ្នកនាងតូចក៏ចាប់ផ្ដើមផែនការរបស់ខ្លួនតែម្ដង។
«អ្នកនាងចង់ញ៉ាំអី្វដែរ? ប្រាប់មកចាំបងទៅទិញឱ្យ» ពីទ័រដែលមិនសូវយល់ពីន័យអ្នកខ្លះ ស្នើដោយសម្ដីគួរសមតែបែរជាឱ្យអ្នកនាងតូចធ្វើមុខឃ្នើសចិត្តទៅវិញ។
«មិនបានទេ! ខ្ញុំចង់រើសខ្លួនឯងមិនចង់រំខានបងច្រើនទេ» នីយ៉ានិយាយទាំងខំមិចភ្នែកដាក់អ្នកខ្លះ ដែលនៅធ្វើមុខមិងមមាំងល្ងង់ខុសទម្លាប់ ឱ្យអ្នកនាងតូចឃើញហើយអត់គ្រឺតក្នាញ់មិនបាន។
«ដែលឱ្យគេជូនទៅមិនហៅថារំខានទេឬនីយ៉ា?» អ្នកដឹងទាន់ល្បិចសួរប្អូនស្រីភ្លែតដូចចង់ជាន់កែងអ្នកខ្លះ ដូចគ្នានឹងសាមីខ្លួនងាកមកធ្វើមុខរករឿងដាក់បងប្រុស។
«ត្រូវហើយ! ពួកយើងកុំរំខានការងារគាត់អី ឯងទៅជាមួយខ្ញុំក៏បានដែរ ន្អាលេងទៅស៊បភីងបន្តហ្នឹងអី!» ប៉ាយលីដែលស្ងាត់មាត់មុននេះដាក់សំណើទាំងមិនដឹងរឿង។
«មិនបាន! ឯងជាភ្ញៀវចាំនៅទីនេះហើយ ខ្ញុំទៅតែមួយភ្លែតនឹងមកវិញហើយ... តស់បង!» និយាយចប់ភ្លាមនីយ៉ាអូសដៃអ្នកខ្លះចេញទៅភ្លែត មិននៅឱ្យអ្នកខ្លះឃាត់ទាន់។
«នីយ៉ា!» ប៉ាយលីស្រែកហៅបម្រុងនឹងស្ទុះក្រោកទៅតាម តែក៏មិនហ៊ានបើអ្នកខ្លះលេងមកអង្គុយសម្លឹងនាងមិនដាក់ភ្នែកបែបហ្នឹង។
«បងប្រុសមើលថែមិត្តខ្ញុំឱ្យល្អដឹងហើយនៅ!» មិនខ្វល់នឹងមិត្តសម្លាញ់ នីយ៉ាបញ្ឈប់ជើងនៅមាត់ទ្វារ ទាំងបែរជាងាកមកស្ដីឱ្យបងប្រុសសំណព្វចិត្តធ្វើមិនដឹង។ មុននឹងកៀកដៃបណ្ដើរអ្នកក្បែរខ្លួនចេញទៅទុកឱ្យប៉ាយលីនៅអង្គុយធ្វើមុខមិនត្រូវតែម្នាក់ឯង។
ក្នុងបន្ទប់ប្រែជាស្ងាត់ខុសពីមួយវិនាទីមុននេះ ឡើងបីរយហុកសិបដឺក្រេ កំលោះក្រមុំទាំងពីរមិនបានបង្ហើរសំនៀងអ្វី ក្រៅពីអង្គុយអៀនរៀងខ្លួន។ អេ៎! មិនមែនទេតាមមើលមានតែប៉ាយលីម្នាក់ប៉ុណ្ណោះ ដែលមានអាការៈអៀនអ្នកកំលោះខុសពីអ្នកខ្លះដែលអង្គុយមើលមាំ មិនមែនមាំធម្មតាទេ! មាំមើលមកនាងហ្នឹងឯង ថ្នាក់សាមីខ្លួនសឹងតែជ្រែកដីគេចទៅហើយ។ ហើយក៏អត់តូចចិត្តនឹងស្រីច្រមក់មិនបានណាត់ថាមកស៊បភីង មើលចុះនេះជាស្អីបែរជាទុកនាងចោលឱ្យតែពីរនាក់បងប្រុសកំពូលសង្ហារបស់ខ្លួនទៅវិញ។
«អផ្សុកដែរទេ?» មិនដឹងថាត្រូវនិយាយអ្វីទើបលោកប្រធានម៉ាហ្វៀសួរនាងបែបនេះ កុំឱ្យនិន្ទាថាម្ចាស់បន្ទប់គ្មានទឹកចិត្តសួរនាំទាំងដែលឃើញភ្ញៀវនៅនឹងមុខហើយ។
«ចាសអត់ទេ!» មិនមែននាងមិនអផ្សុកនោះទេ! គ្រាន់តែថាភ្លាមៗបែបនេះនាងមិនដឹងឆ្លើយបែបណា ក៏ពិបាកនឹងសម្របខ្លួនជាមួយបរិយាកាសទាំងនេះ ទើបចេះតែឆ្លើយឱ្យតែបានៗទៅ។
«បើអផ្សុក! សៀវភៅត្រង់នោះអាចយកមកអានបាន» និកប្រាប់ព្រមទាំងបូញទៅខាងក្រោយខ្នងតូច បង្ហាញឱ្យឃើញទូដាក់សៀវភៅខ្នាតល្មមនៅខាងត្រង់នោះ។
«ចាស...» ប៉ាយលីតបសំឡេងស្រាលបង្អូសវែង ស្ដាប់ឱ្យដឹងថាស្រីតូចកំពុងមានអារម្មណ៍បែបណា។
«...» និកលែងនិយាយអ្វីបន្ត បានតែក្រោកត្រលប់ទៅតុធ្វើការរបស់ខ្លួនលែងរំខានពេលផ្ទាល់ខ្លួនស្រីក្រមុំបន្តទៀត មិនមែនគេសុភាពបុរសតែមិនចង់ឱ្យកូនក្ដាន់ផ្អើលតែប៉ុណ្ណោះ។ ប្រុសកំលោះចុចប៊ូតុងនៅលើតុព្រមទាំងបញ្ជាមនុស្សរបស់ខ្លួនជាមួយទឹកមុខម៉ឺងម៉ាត់ខ្លាំងតែម្ដង។
«យកអាហារមកក្នុងបន្ទប់ខ្ញុំមួយឈុត!» ចេញបញ្ជាតែប៉ុណ្ណឹងរួចក៏ចុចផ្ដាច់ការសន្ទនាភ្លាម មិនរង់ចាំស្ដាប់អ្នកចុងខ្សែឆ្លើយតបទាល់តែសោះ។
តុក តុក!
ចប់សន្ទនាមិនប៉ុន្មាននាទីផង សំឡេងគោះទ្វារបន្ទប់ជាការសុំអនុញ្ញាតបន្លឺឡើងពីខាងក្រៅដោយអ្នកណាម្នាក់។
«ចូលបាន!» និកអនុញ្ញាស្របពេលទ្វារបន្ទប់ធ្វើការក៏បើកឡើងមកព្រមជាមួយរាងតូចច្រឡឹងស្អាតរបស់លេខា ដៃមានកាន់ថាសនំនិងទឹកក្រូចមកដាក់ពីមុខភ្ញៀវក្រមុំ។
«អញ្ជើញអ្នកនាង!» ស្នាមញញឹមស្រស់ត្រូវផ្ដល់ឱ្យអ្នកចំពោះមុខ មិនចម្លែកទេថាហេតុអ្វីនាងដឹងថាយករបស់នេះឱ្យអ្នកណា ព្រោះថាចៅហ្វាយរបស់នាងមិននិយមអាហារសម្រន់នោះទេ ប៉ុន្តែបើកុម្ម៉ង់មកបែបនេះ ស្របពេលនៅក្នុងបន្តប់មានតែស្រីតូច គឺមានន័យថាឱ្យក្រមុំរូបស្រស់ម្នាក់ហ្នឹងហើយ។
«នាងចេញទៅវិញចុះ!» លោកប្រធានកំលោះរូបសង្ហាបញ្ជាជាថ្មីទាំងមុខនៅតែឱនពិនិត្យឯកសាររបស់ខ្លួនដូចដើម ខុសពីប៉ាយលីមិនដឹងមិនយល់អ្វី បានតែអង្គុយធ្វើមុខភ្លឹះៗ សម្លឹងមុខនិកនិងលេខារូបស្រស់ឆ្លាស់គ្នាទាំងទឹកមុខមមិងមាំង។
«ចាស! លោកប្រធាន» និកដាច់ចិត្តងើបចេញពីការងារចំពោះមុខ តាមដោយសម្លឹងមើលទាល់តែមនុស្សរបស់ខ្លួនចេញផុតពីបន្ទប់ការងាររបស់់ខ្លួន ទើបងាកមកប្រាប់បែបសម្ដីបញ្ជាអ្នកខ្លះ ដែលអង្គុយធ្វើមុខឡេមឡាមនៅលើសាឡុងកណ្ដាលបន្ទប់។
«របស់នាងញ៉ាំទៅ!» ព្រោះខ្លាចថាកូនក្ដាន់ដឹងពីអារម្មណ៍របស់ខ្លួន ទើបអ្នកខ្លះព្យាយាមបង្គាប់ទឹកមុខឱ្យមាំមិនបង្ហាញអាការៈអ្វី ហើយមុខដែលមើលទៅកាចស្រាប់កាន់តែកំណាចលើសដើម។
«ចាស...» ឃើញទឹកមុខបែបចង់សម្លាប់មួយនេះហើយ ទោះមិនចង់ញ៉ាំក៏មិនអាចបដិសេធបាន ប៉ាយលីមនុស្សដែលប៉ិនខ្លាចគេស្រាប់ ដល់ត្រូវគំរាមតាមរយៈខ្សែភ្នែកអីចឹង ទៅជារឹងខ្លួនញីញ័រសឹងតែធ្វើអ្វីមិនកើត ទើបត្រូវឈ្ងោកមុខញ៉ាំនំចំពោះមុខមិនហ៊ានសូម្បីតែងើបមុខឡើង។
“ស្ដាប់បង្គាប់ណាស់ហ្ន៎! ហ៊ឹស! ចង់ដឹងណាស់បន្តិចទៀតនាងនឹងស្ដាប់បង្គាប់ខ្ញុំបែបនេះទៀតទេ” ប្រធានកំលោះគិតក្នុងចិត្តតែម្នាក់ឯង ដំណាលគ្នានឹងស្នាមញញឹមកំណាចមានល្បិច លេចលើមុខមាំទាំងកែវភ្នែកមិនព្រមដកចេញទៅណាឆ្ងាយពីរាងតូច ការសម្លឹងមួយនេះដឹងដល់សាមីខ្លួន ហុចផលឱ្យស្រីតូចទៅជាញ័រខ្លួនអង្គុយមិនសុខចង់តែរត់ចេញ។
ចង់ប្រាប់ថាក្រសែភ្នែកមួយនោះវាពិតជាចម្លែកខ្លាំងណាស់ មិនដឹងថាវាក្នុងន័យមួយណាឱ្យប្រាកដឡើយ ដឹងតែថានាងព្រឺអស់ហើយតាំងពីក្បាលដល់ចុងជើង! នេះឬអារម្មណ៍ត្រូវគេដាក់គំនាបតាមរយៈក្រសែភ្នែក?
ដូចគេនិយាយថាគ្មានអ្វីគួរឱ្យខ្លាចជាងក្រសែភ្នែកមនុស្សឡើយ...

???????????? ?????????????Where stories live. Discover now