ទឺត ទឺត!
សំឡេងសារលោតក្នុងទូរសព្ទ ដាស់សតិរបស់ប៉ាយលីឱ្យចេញពីអន្លង់គំនិតរបស់ខ្លួនមុននេះ... ដៃតូចស្រឡូនទាញទូរសព្ទមកមើលមុននឹងដកដង្ហើមធំពេលឃើញឈ្មោះអ្នកផ្ញើរសារមក...រ៉ូណាល់ៈ ប៉ាយលីយប់នេះបានមកចូលរួមក្នុងកម្មវិធីបងដែរទេ?
ប៉ាយលីៈ សុំទោសសិស្សច្បងខ្ញុំមិនបានទៅនោះទេ
រ៉ូណាល់ៈ ហេតុអីទៅ? ឬព្រោះតែរឿងថ្ងៃនោះ?
ប៉ាយលីៈ មិនមែននោះទេ...
រ៉ូណាល់ៈ បងដឹងថាប៉ាយលីស្រលាញ់លោកនិកម្នាក់នោះ បងក៏ដឹងថារឿងបេះដូងមិនអាចបង្ខំបានដូចគ្នា តែបងគ្រាន់តែចង់ឱ្យប៉ាយលីមកចួបបងលើកចុងក្រោយតែប៉ុណ្ណោះ... ប៉ុន្តែបើប៉ាយលីខ្លាចលោកនិកគេប្រចណ្ឌ ចាំបងជាអ្នកអធិប្បាយឱ្យគេស្ដាប់ក៏បានដែរ...
ក្រោយពីអានសាររួច ប៉ាយលីបានត្រឹមតែបិទភ្នែកដកដង្ហើមធំទាំងតឹងក្នុងទ្រូង នេះជាមូលហេតុមួយទៀតដែលនាងមិនចង់ទៅកម្មវិធីយប់នេះ ព្រោះមិនចង់ឱ្យកម្មវិធីដែលសប្បាយៗប្រែជាអាប់អួព្រោះតែខ្លួន។
«ហ៊ើយ...» ដកដង្ហើមមួយហឹកធំម្ដងទៀតហើយ ប៉ាយលី ក៏សម្រេចចិត្តបិទទូរសព្ទគេងដោយជ្រើសរើសមិនតបសាររបស់គេ។នៅឯក្លឹបរាត្រី
ហ្វឹប!
ទូរសព្ទតម្លៃថ្លៃត្រូវបោះទៅលើសាឡុងនៅក្បែរនោះ ដោយស្នាដៃម្ចាស់របស់វាដែលពោរពេញទៅដោយអារម្មណ៍ធុញថប់និងអស់សង្ឃឹម...មិនឱ្យគេអស់សង្ឃឹមបានយ៉ាងម៉េចគេខំរង់ចាំសាររបស់នាង តែអ្នកម្ខាងទៀតបែរជាចូលអានសារហើយមិនឆ្លើយតបគេទៅវិញ បែបនេះបញ្ជាក់ច្បាស់ហើយថាគេគ្មានឱកាសទៀតនោះទេ។
ឬមួយខ្ញុំពិតជាត្រូវចាញ់ពិតមែនប៉ាយលី?
«យ៉ាងម៉េចនឹងសម្លាញ់ម៉េចក៏ឯងធ្វើមុខបែបនេះ? កម្មវិធីមិនសប្បាយឬយ៉ាងម៉េចហ្អាស?» ប៊ែកឃ្លីដែលទើបតែមកពីចែចង់សិស្សប្អូនស្រីក្នុងកម្មវិធីតាមចរិតព្រានរបស់ខ្លួន ដើរមករកមិត្តសម្លាញ់ដែលអង្គុយធ្វើមុខស្អុយតែម្នាក់ឯងនៅលើសាឡុង។
«គ្មានទេ!» រ៉ូណាល់ឆ្លើយឱ្យតែបានៗទៅតាមអារម្មណ៍មនុស្សកំពុងស្មុគស្មាញ។
«បើគ្មានម៉េចក៏មកអង្គុយធ្វើមុខស្អុយស្អីនៅកន្លែងនេះ ឬមួយថាត្រូវស្រីបដិសេធ?»
ឈឺ! វាឈឺណាស់មួយប្រយោគរបស់មិត្តមុននេះ ចាក់ចំបេះដូងរបស់គេតែម្ដង។
«អា...» រ៉ូណាល់ហៀបនឹងងាកទៅជេរប៊ែកឃ្លីទៅហើយ តែសម្ដីរបស់គេក៏ត្រូវកាត់ផ្ដាច់បានមុនដោយសំឡេងស្រទន់របស់នរណាម្នាក់។
«សួស្ដីសិស្សច្បងទាំងពីរ» នីយ៉ាញញឹមស្រស់ដាក់កំលោះសង្ហាទាំង២តែក្រសែភ្នែកស្រទន់របស់ស្រីក្រមុំបែរជាសម្លឹងមិនប្រិចទៅកាន់អ្នកខ្លះដែលកំពុងតែអង្គុយធ្វើមុខតានតឹងនៅលើសាឡុង ឫកពាមួយនោះរបស់គេមិនប្រាប់ក៏នាងដឹងដែរ ថាវាកើតឡើងព្រោះតែអ្វីហើយព្រោះតែអ្នកណា។
«អា៎! សួស្ដីនីយ៉ាទើបតែមកដល់ទេឬ?» ជាប៊ែកឃ្លីដែលរាក់ទាក់ក្រមុំរូបស្រស់ ខុសពីរ៉ូណាល់ដែលសូម្បីតែមុខនាងក៏គេមិនខ្ចីងាកមើលផង។
«ចាស...អ៎! ត្រូវហើយនេះជាកាដូរបស់ពួកបង» នីយ៉ាហុចកាដូឱ្យពួកគេទាំងពីរ ហើយវានៅតែដដែលគេមិនត្រឹមតែមិនមើលមុខនាងនោះទេ សូម្បីតែកាដូដែលនាងមានចិត្តទិញជូនគេ ក៏គេមិនខ្ចីទទួលយកដែរ។
«អរគុណច្រើនណាស់សម្រាប់កាដូ» ឃើញស្ថានការណ៍មិនស្រួល ប៊ែកឃ្លីក៏ប្រញាប់លូកទៅទទួលកាដូទាំងអស់ពីនីយ៉ា...
«ចាស»
«នាងទើបតែមកដល់ប្រហែលជាឃ្លានហើយ ទៅរកអីញ៉ាំសិនទៅ! តស់ចាំបងជូនទៅ» ប៊ែកឃ្លី យកអាសានាងក្រមុំបែបមានទឹកចិត្តតែក៏ត្រូវស្រីស្រស់បដិសេធ។
«មិនអីទេសិស្សច្បង ខ្ញុំទៅខ្លួនឯងក៏បានដែរ» ថារួចនីយ៉ាបានត្រឹមតែបែរខ្លួនដើរចេញទៅទាំងទឹកមុខស្រពោន ចង់យំបន្តិចអីបន្តិចតែក៏ប្រឹងទប់អារម្មណ៍មិនឱ្យវារំជួលខ្លាំងជាងនេះ។
ចង់យំចាំទៅយំនៅផ្ទះ មិនអាចយំនៅកន្លែងនេះបានទេ ខ្មាសគេណា៎នីយ៉ា...
នីយ៉ាដាស់តឿនខ្លួនឯងនៅក្នុងចិត្តដោយអារម្មណ៍សោកសៅ!
«នែ! មើលទៅនាងតូចម្នាក់នោះដូចជាពេញចិត្តឯងខ្លាំងណាស់ មុននេះឃើញសម្លឹងមុខឯងមិនដាក់ភ្នែកនោះទេ» ប៊ែកឃ្លីចូលទៅកៀក-ករបស់រ៉ូណាល់ ព្រមទាំងនិយាយប្រាប់មិត្តសម្លាញ់ដោយឫកពាបែបសប្បាយៗនឹងរំភើបតិចតួច។
តាមធម្មតាពួកគេស៊ាំទៅហើយនឹងពួកស្រីៗទាំងនោះ មិនដែលរំភើប ក៏មិនដែលខ្វល់នឹងចាប់អារម្មណ៍របស់ពួកនាងដូចគ្នា តែអាចនិយាយបានថាលើកនេះវាខុសប្លែក។ ព្រោះនីយ៉ាជាស្រីស្អាត ទាំងរៀនពូកែទាំងមានស្ដុកស្ដម្ភ ដែលសំខាន់មិនដែលរញ៉េរញ៉ៃនឹងទំនាក់ទំនងស្រីប្រុស តែនាងបែរជាមកចាប់អារម្មណ៍នឹងបុរសសម្បូរស្នេហ៍ថែមទាំងជាព្រានដូចស្រីមិនរើសដូចជារ៉ូណាល់ ថាទៅមើលគេអាចមិនរំភើបជំនួសបានទេ។
«ហើយយ៉ាងម៉េច?» មាត់តបប៊ែកឃ្លី តែភ្នែករបស់គេក៏ដៀងសម្លឹងទៅស្រីតូចដែលកំពុងតែអង្គុយស្ងប់ស្ងាត់តែម្នាក់ឯង នៅជ្រុងម្ខាងទៀតពោរពេញទៅដោយអារម្មណ៍ខឹងស្អប់។
«នេះឯងមិនចាប់អារម្មណ៍នាងខ្លះទេហ្អេស?»
«អត់ទេ! មិនចាប់អារម្មណ៍ហើយក៏ធុញណាស់ដែរ»
ចាប់អារម្មណ៍ហ្អេស? ហ៊ឹះ! តើអាចឱ្យគេចាប់អារម្មណ៍នាងដោយរបៀបណា ក្នុងពេលដែលនាងគឺជាដើមហេតុចំបង បំផ្លាញក្ដីបំណងគេឱ្យរលាយខ្ទេចខ្ទីនោះ មួយជីវិតនេះគេមិនអាចចាប់អារម្មណ៍ ហើយមិនអាចស្រលាញ់ក៏រឹតតែស្អប់នាងដូចគ្នា...
«បើឯងមិនចាប់អារម្មណ៍នាង អ៊ីចឹងយើងសុំនាងទៅចុះ» ប៊ែកឃ្លីទាញកែវស្រានៅជិតនោះមកក្រេបបន្តិចបំបាត់ភាពស្រេកទឹក អមជាមួយនឹងស្នាមញញឹមមានល្បិចលម្អជាប់ចុងមាត់។
«ស្រេចតែឯង! ចង់ធ្វើស្អីក៏ធ្វើទៅ» តបតែប៉ុណ្ណឹងរ៉ូណាល់កញ្ឆក់យកទូរសព្ទដែលខ្លួនគ្រវែងលើសាឡុងមុននេះ ហើយក៏ក្រោកដើរចេញទៅបាត់ទាំងមុខក្រញូវមិនរសាយ។
«វាស្អីវាអ៊ីចេះ?» ប៊ែកឃ្លីជ្រួញចញ្ចើមងឿងឆ្ងល់នឹងឫកពាខុសគ្រូរបស់រ៉ូណាល់។
«បងប្រុសចាប់អារម្មណ៍ស្រីម្នាក់នោះឬ?» ឆ្លៀតពេលដែលរ៉ូណាល់ដើរចេញទៅបាត់ ប៊ែលឡាដែលពួនស្ដាប់កំលោះទាំងពីរនិយាយគ្នាមុននេះ ក៏ដើរចូលមកអង្គុយក្បែរបងប្រុស មកព្រមជាមួយសំណួរនិងទឹកមុខពេញដោយល្បិចកលឫស្យា។
«ត្រូវហើយ» ប៊ែកឃ្លីតបទៅប្អូនស្រីសំឡេងមុត ហើយទាំងពីរនាក់បងប្អូនក៏ងាកសម្លឹងទៅគោលដៅដោយក្រសែភ្នែកតែមួយ។
«បើបងចង់បាននាងខ្ញុំអាចជួយបងបាន» ស្នាមញញឹមពិសពុលកំណាចកាន់តែលម្អច្បាស់លើផ្ទៃមុខស្អាត។
«ឯងគិតចង់ជួយបងយ៉ាងម៉េច?» ប៊ែកជ្រិបភ្នែកសម្លឹងប្អូនស្រីហាក់មិនទុកចិត្តជាមួយនឹងទឹកមុខដែលនាងបង្ហាញឱ្យឃើញនៅពេលនេះប៉ុន្មាន ចង់ប្រាប់ឱ្យដឹងសូម្បីតែគេក៏ព្រឺនឹងទឹកមុខនាងម្ដងៗដូចគ្នា។
«បងកុំព្រួយរឿងនេះទុកចិត្តលើប្អូនស្រីរបស់បងបាន យប់នេះបងត្រៀមខ្លួនរង់ចាំកាដូពីខ្ញុំទៅគឺបានហើយ»

YOU ARE READING
???????????? ?????????????
Romance??????? ????? ?????? ?????????? ??????????????????????????????????? ??????????????????????????????????????????? ??...??????????????????????? ????????????????????????????????? ??????????????????????????????????! ???????????????????????????? ??????...