抖阴社区

???????

54 4 0
                                    

«អ៊ីចឹងយើងនឹងប្ដឹងឯងពីបទរំខានសិទ្ធឯកជន» និកខូលតបសំឡេងមាំតាមដោយដាក់បង្គុយទល់មុខអាមិត្តមាត់ច្រើនខុសពីមុខមាត់ មុខមាត់សមតែជាមនុស្សកាចមិនចេះនិយាយស្ដី មានឯណាវានិយាយច្រើនជាងស្រីទៅទៀត។ នេះគេនៅឆ្ងល់មិនទាន់បាត់ផង ថាហេតុអីខ្លួនឯងទៅរាប់អានអាមិត្តម្នាក់នេះបានយូរយ៉ាងនេះ ទាំងដែលចរិតពួកគេទាំងពីរខុសគ្នាដូចមេឃហើយនឹងដី។
«យើងជឿថាឯងមិនហ៊ានទេ» វីស៍តបទាំងវាយចិញ្ចើមឌឺដងដាក់លោកនាយកមុខងាប់។
«ចង់សាកទេ? ហើយនេះមករកយើងមានការស្អី?» ខ្ជិលនិយយតាប៉ែជាមួយវាច្រើនជាងនេះ និកក៏សួរនាំសាច់ការតែម្ដង ព្រោះថាអាមិត្តម្នាក់នេះបើវាគ្មានការស្អីទេ នឹកស្មានថាវាមករកគេហ្អេស។
«យើងដឹងថាឯងមក ទើបឆៀងងមកសួរសុខទុក្ខ!    ក្រែងលោនៅតែក្នុងព្រៃយូរក្លាយទៅជាស្វាព្រៃទៅហើយ» មនុស្សមាត់រវាមនៅមិនឈប់ប្រើសម្ដីទាក់ទាញកណ្ដាប់ដៃសោះ នេះសំណាងហើយដែលយល់ថាជាមិត្តមិនអីចឹងប្រហែលជាត្រូវបែកកញ្ចប់មាត់បាត់ទៅហើយ។
«យើងក៏មិនបានចង់មកដែរ តែត្រូវជូននីយ៉ាមកមើលសាលារៀនទើបឆៀងចូលមកមើលការងារតែម្ដង» ប៉ុន្មានឆ្នាំហើយដែលគេបោះបង់ចោលទីនេះលែងគិតខ្វល់អើពើ។ ប៉ុន្មានឆ្នាំហើយដែលគេព្យាយាមរត់គេចទៅនៅឱ្យឆ្ងាយ? ប៉ុន្មានឆ្នាំហើយដែលគេគ្មានសមត្ថភាព អាចរកផ្លូវចេញពីរឿងរ៉ាវអាថ៌កំបាំងមួយនោះ។ ចាប់តាំងពីឪពុកម្ដាយបាត់បង់ជីវិតព្រោះអាក្រុមហ៊ុនមួយនេះ គេក៏គ្មានអារម្មណ៍គ្មានទំនុកចិត្តនឹងគ្រប់គ្រងវាបន្ត បានតែលើកឱ្យអ្នកនេះអ្នកនោះមើលខុសត្រូវជំនួស តែក៏មិនដាច់ចិត្តបំផ្លាញវាចោល ព្រោះជាញើសឈាមតែមួយគត់របស់ឪពុកម្ដាយខំប្រឹងដល់ដង្ហើមចុងក្រោយ។
ករណីស្លាប់ដ៏អាថ៌កំបាំងរបស់ឪពុកម្ដាយគេ គេនៅមិនទាន់ដឹងច្បាស់ថាជាអ្វីឱ្យប្រាកដនោះទេ គ្រាន់តែដឹងថាអាចមានជាប់ទាក់ទងនឹងមុខជំនួញមួយនេះ ព្រោះកាលនោះឪពុករបស់គេល្បីល្បាញមិនស្ទើរទេ ក៏មានសត្រូវរាប់មិនអស់ដូចគ្នា។ កាលឆ្នាំនោះគេក៏សឹងតែជឿថាវាជាគ្រោះថ្នាក់ចរាចរណ៍ធម្មតា តែតាមពិតអត់! ផ្ទុយមកវិញគ្រាន់តែជាឆាកល្ខោនមួយ រៀបចំបោកភ្នែកមហាជនតែប៉ុណ្ណោះ អីចឹងទៅហើយគេសុខចិត្តធ្វើជាអាភ្លើ មើលពួកអាឆ្កួតអស់នោះសម្ដែងទៅចុះ តែនឹងរង់ចាំឱកាសល្អវាយបកពួកវាឱ្យខ្ទេចខ្ទីតែម្ដង។
«ចុះនាងល្អិតនោះចូលរៀនហើយឬ?» ព្រោះមិនចង់ឃើញអាអ្នកខ្លះគិតខ្វល់ជាង លោកដុកទ័រក៏ប្ដូររឿងនិយាយ ទាក់ទងនឹងនាងស្វាកំហូចកំពូលកូរប្រចាំត្រកូលវិញ។
«ហ៊ឹម!» និកគ្រហឹមតបនឹងដើម-ក សម្លឹងមុខមាំអ្នកជាមិត្តមុននឹងញោចជាស្នាមញញឹមបន្តិចហើយក៏បាត់ទៅវិញ ពេលអ្នកខ្លះធ្វើភ្នែកឡេមឡាមដូចកំពុងរកអ្វីម្យ៉ាង។ «ឡៃឡានៅផ្ទះ! នាងមិនមកទេ» មិនបាច់ប្រាប់ក៏ដឹងថាអាមិត្តម្នាក់នេះកំពុងរកប្អូនស្រីម្នាក់ទៀតរបស់គេ ហើយក្នុងនាមជាមនុស្សប្រុសដូចគ្នា រឿងអីដែលគេមិនដឹងថាអ្នកម្ខាងទៀតមានគំនិតបែបណាចំពោះប្អូនស្រីគេនោះ គ្រាន់តែមិនចង់និយាយច្រើនខ្លាចតោកញ្ចាស់បាក់ចង្កូម។
«យើងមិនបានរកនាងច្រម៉ក់នោះទេ!» ឡឺវីស៍តបទាំងសំឡេងនិងទឹកមុខមាំមកវិញទាំងដែលការពិតក៏បង្ហាញច្បាស់លើមុខទៅហើយ ថាគេពិតជារកនាងតូចពិតមែន។
«ហ៊ឹសៗ អាខ្លាំង!» និកសម្លក់ទាំងពីគ្រវីក្បាលហូសចិត្ត នេះគេខ្ជិលធ្វើបាបទេ បើចិត្តគ្រឺតក្នាញ់វាចង់តែលេងម្ដងឱ្យបាក់ស្បាតលែងមាត់រឹង ចរិតក្រអឺតតទៅតទៀតលែងបាន។
«ហើយនេះរឿងនោះយ៉ាងម៉េចហើយ?» រឿងដែលគេសំដៅដល់គឺជារឿងអាថ៌កំបាំងរបស់ពួកគេទាំងពីរនាក់។ បើនិយាយទៅឪពុកម្ដាយឡឺវីស៍ ក៏មិនខុសពីឪពុកម្ដាយនិកដែរ គឺស្លាប់យ៉ាងអាថ៌កំបាំងបន្ទាប់ពីលូកដៃចូលទៅពាក់ព័ន្ធក្នុងការស្លាប់របស់មិត្តសម្លាញ់។ តែអ្នកណាទៅដឹងថាមិនប៉ុន្មានពួកគាត់ទាំងពីរក៏ត្រូវស្លាប់យ៉ាងអាថ៌កំបាំងដែរនោះ បន្សល់ទុកឱ្យពួកគេទាំងពីរត្រូវបកស្រាយភាពអន្ធការមួយនោះសឹងតែឆ្កួតទៅហើយ តែវាមិនបានស្មុគស្មាញអីណាណាស់ព្រោះអាចស្មានដឹងថាឃាតករគឺជាមនុស្សតែម្នាក់។
«យើងកំពុងឱ្យមនុស្សតាមស៊ើបហើយ មកទាល់ពេលនេះនៅមិនទាន់រកឃើញអាអ្នកបើកបរចង្រៃនោះទេ ជិតម្ភៃឆ្នាំហើយដែលវារស់នៅសុខស្រួលគួរតែដល់ពេលដែលវាសងកម្មពៀរមកឱ្យយើងវិញហើយ!» សំឡេងគ្រលរមាំប្រែជាស្រាលស្ដាប់ទៅធ្វើឱ្យព្រឺសម្បុរខ្ញាកតែម្ដង។
«ហ៊ើយ! ច្រើនឆ្នាំហើយយើងព្យាយាមស្រាវជ្រាវថ្នាំមួយប្រភេទនោះ តែខំរកយ៉ាងណាក៏មិនដឹងប្រភពវាច្បាស់លាស់ទាល់តែសោះ មួយរយៈនេះក៏សាកផលិតវាដូចគ្នា តែដូចជាខ្វះសារធាតុអ្វីម្យ៉ាងក៏មិនដឹង» ចិញ្ចើមក្រាស់ជ្រួញចូលគ្នាឱ្យឃើញអាការៈតុកសិចខ្លាំងតែម្ដង។
«ឱ្យតែយើងអាចរកឃើញអាកញ្ចាស់ចង្រៃនោះ ច្បាស់ជាដឹងអ្នកនៅពីក្រោយខ្នងរបស់វាមិនខានទេ» និកនិយាយទាំងប្រឹងខាំថ្គាមណែនទប់កំហឹងទាំងអម្បាលម៉ាន មិនឱ្យជ្រុលបញ្ចេញកំហឹងទៅលើរបស់គ្មានកំហុស ព្រោះគេត្រូវការទុកគំនុំទាំងប៉ុន្មានទៅអាមនុស្សអាក្រក់តែម្នាក់គត់។
«យើងនឹងបញ្ជាមនុស្សឱ្យជួយរក!» មិនមែនមានតែនិកម្នាក់ទេ គេក៏ចង់ចាប់អាឃាតករនោះមកដាក់ទោសឆាប់ៗនេះដូចគ្នា រយៈពេលជាងដប់ឆ្នាំមកនេះគេសឹងតែទ្រាំលែងបានទៅហើយ។
«តំបន់អឺរ៉ុបយើងរកអស់ហើយតែគ្មានតម្រុយពីវានោះទេ» និកនិយាយដោយកង្វល់ចិត្ត ព្រោះគ្រាន់តែតាមរកឃាតករម្នាក់ ពិបាកជាងវាររកម្ជុលក្នុងបាតមហាសមុទ្ទទៅទៀត។
«បើរកនៅប៉ែកអឺរ៉ុបមិនឃើញ យើងសាកទៅអាស៊ីតែម្ដងទៅ ជួនកាលវាអាចលាក់ខ្លួននៅទីនោះក៏ថាបាន! ឯងកុំភ្លេចឱ្យសោះថាវាជាជនជាតិអាស៊ី» វីស៍និយាយផូង ដែលសម្ដីរបស់គេឱ្យអ្នកខ្លះស្វាងចេសដូចត្រូវជះទឹកក្ដៅ។
ម៉ឹង!

ក្បាលរបស់និកដូចត្រូវអ្នកណាម្នាក់ចាប់បោកនឹងជួងមួយទំហឹង ក្រោយពីឮប្រយោគរបស់អ្នកម្ខាងទៀតហើយ លោកប្រធានម៉ាហ្វៀដឹងខ្លួនដូចខ្មោចស្លាប់បាន៧ថ្ងៃ...
«ត្រូវហើយ! ម៉េចក៏យើងនឹកមិនឃើញរឿងនេះសោះអ៊ីចឹង!» នេះគេមិនត្រូវចំណាយជាច្រើនឆ្នាំអត់ប្រយោជន៍ទៅហើយទេឬ។
«ស្វាក្នុងព្រៃដូចឯងច្បាស់ជាមិនឆ្លាត ជាងមនុស្សទីក្រុងដូចយើងទេ» ឡឺវីស៍ឆ្លៀតឱកាសមិនត្រឹមតែនិយាយយកល្អទេ នៅមានបន្លំជេរអ្នកម្ខាងទៀតធ្វើមិនដឹង។
«មិនស្មានថាមនុស្សឆ្លាតក៏រាប់អានស្វាដែរសោះ» និកឡកឡាយទៅវិញបែបបន្លំជេរអ្នកខ្លះដោយប្រយោល។
«អាចង្រៃឯងនេះ!» លោកដុកទ័រសង្ហាទ័លគំនិតភ្លាមៗតែម្ដង គិតចង់តប-តវិញក៏ពិបាក ព្រោះឈ្លោះម្ដងណាជាគេនេះឯងដែលជាអ្នកលើកទង់-សសុំចុះចាញ់មុននោះ។
«ឆ្ងាញ់ដែរទេ?» នីយ៉ាស្ញេញលឹបភ្នែកងាកមកសួរអ្នកក្បែរដៃ ទាំងមាត់នៅទំពាអាហារមិនឈប់ ឫកពាមួយនេះអ្នកណាឃើញហើយក៏អត់ស្រលាញ់មិនបានដែរ បើស្អាតគួរឱ្យក្នាញ់ម្លឹងៗនោះ តែមិនមែនមានតែនាងម្នាក់ឯងនោះទេអ្នកក្បែរនាងក៏ជាទីចាប់អារម្មណ៍របស់គ្រប់គ្នាដែរ។
«ឆ្ងាញ់! ទាស់ត្រង់ថាខ្ញុំមិនសូវទម្លាប់នឹងម្ហូបអឺរ៉ុបប៉ុន្មាន» មិនមែនថាអ្នកផ្ទះនាងក្រដល់ថ្នាក់គ្មានលុយញ៉ាំអាហារបរទេសទេ តែជានាងខ្លួនឯងទៅវិញទេដែលមិនចង់ចំណាយលុយទៅលើម្ហូបទាំងនេះ។ វាថ្លៃក៏ថ្លៃ ណាមួយអាហារវិញមួយស្លាបព្រាញ៉ាំមិនទាំងឆ្អែតក្រពះផង ម្យ៉ាងដូចបានប្រាប់អីចឹងនាងមិនទម្លាប់អាហារអស់នេះវាមិនឆ្ងាញ់បើធៀបនឹងអាហារប្រទេសរបស់ខ្លួន។
«បើអ៊ីចឹងនាងប្រហែលជាត្រូវរៀនទម្លាប់ឱ្យហើយទៅ ព្រោះថានាងត្រូវនៅទីនេះយូរឆ្នាំទៀត កុំឱ្យគេដៀលថាមករៀនបរទេសហើយ តែមិនស្គាល់អាហារស្រុកគេ ហិ ហិ...» អ្នកនាងតូចប៊ែនស្ដីននិយាយបង្អាប់មិត្តរួមបន្ទប់។
«ច្បាស់ជាអ៊ីចឹងហើយ! ខ្ញុំនឹងរៀនញ៉ាំអាហារទាំងនេះ ក៏មិនព្រមឱ្យអ្នកណាដៀលបានងាយឡើយ ហ៊ឹសៗ» ក្រមុំទាំងពីរសើចស្រស់បង្ហាញស្នាមញញឹមស្រទន់ឫកពាគួរឱ្យស្រលាញ់ ទាក់ទាញក្រសែភ្នែកមនុស្សនៅជុំវិញនេះ មិនលើកលែងសូម្បីក្រសែភ្នែកកំណាចរាជសីហ៍ កំពុងមើលមកពួកនាងបែបហក់សង្គ្រុប តែក៏មិនដឹងថាក្រសែភ្នែកមួយគូនោះសម្លឹងទៅអ្នកណារវាងក្រមុំទាំងពីរ។

???????????? ?????????????Where stories live. Discover now