«ពួកយើងទៅណាឬ?» នីយ៉ាធ្វើភ្នែកភ្លឹះៗសម្លឹងមើលទៅប៉ាយលីដែលងាកមកញញឹមស្រទន់ដាក់ខ្លួន ស្នាមញញឹមមួយនេះបើជាមនុស្សប្រុសវិញ ឃើញហើយច្បាស់ជាបាក់ចិត្តស្រិបមិនខានទេ ថ្នាក់នាងជាស្រីដូចគ្នានៅញាប់ញ័រ។
«អោ៎! ប្រឡងជាប់បានពិន្ទុខ្ពស់ត្រូវតែជប់លៀងហើយ! ពួកទៅទិញម្ហូបធ្វើអីញ៉ាំនៅក្នុងបន្ទប់ពីរនាក់» ទាំងដែលរាល់ដងនីយ៉ាបបួលមិនចង់ធ្វើមិនចង់ទៅ តែម្ដងនេះជាប៉ាយលីខ្លួនឯងដែលបបួល ហុចផលឱ្យអ្នកស្ដាប់ដូចជានីយ៉ាញញឹមសឹងតែរហែកថ្ពាល់ទៅហើយ។
«ល្អ!» ក្រមុំទាំងពីរបណ្ដើរគ្នាចេញទៅ តែមិនទាន់បានប៉ុន្មានជំហានផងអ្នកណាម្នាក់រាក់ទាក់បង្អាក់ដំណើរពួកនាងពីក្រោយមុនទៅហើយ។
«សួស្ដីស្រីស្អាតទាំងពីរ!» បុរសខ្ពស់ស្រឡះបោះជំហានញាប់ៗ ចូលមកបែបថាមុននេះប្រឹងស្រូតដំណើរខ្លាចមិនទាន់ពួកនាងហ្នឹងអី។
«សិស្សច្បង រ៉ូណាល់!» នីយ៉ាងាកមើលមុខប៉ាយលីក៏ញញឹម ព្រោះដឹងថាអ្នកម្ខាងទៀតគិតបែបណាចំពោះមិត្តរបស់ខ្លួន មិនដូច្នោះមិនមែនតាមចែប៉ប្រែរាល់ថ្ងៃនោះទេ។
«សួស្ដីសិស្សច្បង» អ្វីដែលប៉ាយលីអាចផ្ដល់ឱ្យអ្នកចំពោះមុខនោះបានគឺស្នាមញញឹមរួសរាយរាក់ទាក់តាមទម្លាប់របស់ខ្លួនគ្មានអ្វីលើសពីនេះផ្សេង។ មិនមែនថានាងមិនដឹងថាអ្នកម្ខាងទៀតគិតអ្វីចំពោះខ្លួននោះទេ ដូច្នេះហើយបានជានាងមិនចង់ធ្វើខ្លួនស្និទ្ធស្នាលជាមួយប្រុសកំលោះជាងនេះ មិនចង់ធ្វើឱ្យមានការយល់ច្រឡំជាងនេះ។
«នេះបងឱ្យ!» រ៉ូណាល់ហុចកាដូនៅក្នុងដៃមកឱ្យស្រីតូចទាញចិញ្ចើមរៀវស្អាតឱ្យជ្រួញព្រោះសង្ស័យ។
«នេះជា...» ប៉ាយលីសម្លឹងរបស់ដែលត្រូវហុចមក ទាំងមិនហ៊ានលូកដៃទទួលយកភ្លាម ព្រោះនៅស្ទាក់ស្ទើរមិនដឹងថាគួរតែទទួលយកឬក៏អត់។
«ឮថាប្រឡងជាប់បានពិន្ទុល្អមិនអីចឹង! នេះជាកាដូបងឱ្យនាង» តាមពិតទៅកាដូនេះគេរៀបចំទុកយូរហើយ ហាក់ដូចជាដឹងថានាងនឹងទទួលបានពិន្ទុខ្ពស់ក្នុងការប្រឡងអីចឹង! បើមិនដឹងមានតែមនុស្សល្ងង់ ទាំងជាស្រីស្អាតជាសិស្សពូកែបែបនេះថាទៅគេអាចមិនស្មានដឹងដែរទេ។
«គឺ...» ប៉ាយលីនៅតែស្ទាក់ស្ទើរទើបនីយ៉ាចេញមុខអឺអើជំនួស។
«ហីយ៉ា! សិស្សច្បងខំឱ្យហើយ ឯងក៏ទទួលយកទៅ... កុំឱ្យគាត់អន់ចិត្តត្រូវទេបងរ៉ូណាល់?» ឃើញឫកពាស្ទាក់ស្ទើរមិត្តសម្លាញ់ នីយ៉ាជួយឈឺឆ្អាលដោយការទទួលកាដូជំនួសមិត្តសម្លាញ់ នៅមានញញឹមស្ញេញដាក់សិស្សច្បងសង្ហាចំពោះមុខទៀត។
«ហ៊ឹសៗ ត្រូវហើយបងក៏មានកាដូឱ្យនាងដូចគ្នា» រ៉ូណាល់ហុចកាដូមួយចុងក្រោយឱ្យស្រីតូចច្រមក់រវាមនៅចំពោះមុខ ថ្វីដ្បិតតែនាងមិនមែនជាកូនក្មេងតែសម្រាប់គេនាងប្រៀបដូចជាប្អូនស្រីម្នាក់ដូច្នឹង កាន់តែនាងរពឹសមិនដឹងអីបែបនេះកាន់តែគួរឱ្យស្រលាញ់។
«មានរបស់ខ្ញុំដែរឬ? ហុ ហុ... អរគុណសិស្សច្បងខ្លាំងណាស់!» នីយ៉ាទទួលកាដូដោយមិនស្ទាក់ស្ទើរមកឱបក្នុងដៃទាំងចិត្តរំភើប ក្រៅតែពីអ្នកផ្ទះនេះជាលើកទីមួយហើយដែលនាងទទួលបានកាដូពីអ្នកដទៃ។
«ហើយនេះនាំគ្នាទៅណាហ្នឹង?» រ៉ូណាល់សួរនាំបន្តព្រោះមើលទៅស្រីស្អាតទាំងពីររៀបឫកដូចចង់ទៅណា។
«អឺ...» ប៉ាយលីនៅតែស្ទាក់ស្ទើរមិនដឹងថាត្រូវនិយាយអ្វីជាមួយអ្នកម្ខាងទៀត! មិនមែនមិនដឹងទេអាចថានាងមិនចង់និយាយក៏ថាបាន។
«ពួកខ្ញុំទៅទិញម្ហូប ព្រោះយប់នេះចង់ធ្វើអីញ៉ាំនៅក្នុងបន្ទប់! សិស្សច្បងទៅដែរទេ?» ជានីយ៉ានិយាយផូងកាត់ភាពទាក់ទើររបស់ប៉ាយលី ទាំងមិនភ្លេចបបួលអ្នកកំលោះឱ្យចូលរួមជាមួយ។
«ហៅបងដែរឬ?» រ៉ូណាល់តបនឹងនីយ៉ាខុសពីក្រសែភ្នែកគិតតែពីសម្លឹងមើលទៅមុខស្រទន់របស់ប៉ាយលីមិនឈប់ គេមើលនាងចំៗមិនគិតថានឹងលាក់លៀមសូម្បីតែបន្តិច។
«ចាត់ទុកថាជាការអរគុណ ដែលបងជូនអំណោយឱ្យពួកខ្ញុំ» នីយ៉ាលើកប្រអប់កាដូនៅក្នុងដៃបង្ហាញជាមួយឫកពាច្រឡើមមិនប្រែ ធ្វើឱ្យទាំងប៉ាយលីនិងរ៉ូណាល់អស់សំណើចព្រមគ្នា។
«ហ៊ឹសៗ នេះបើបងគ្មានអំណោយប្រហែលជាមិនហៅបងទេមើលទៅ» ឃើញនាងលេងសើចរ៉ូណាល់ លលេងសម្ដីនឹងស្រីតូចល្អិតវិញ។
«ពេលនោះត្រូវគិតមើលសិន» នីយ៉ានៅមិនឈប់ប៉ប៉ោចតាមចរិតរបស់ខ្លួន ខុសពីប៉ាយលីបានតែឈរញញឹមនៅក្បែរនោះ ស្ងៀមស្ងាត់មិននិយាយអ្វីនេះជាទម្លាប់របស់នាងស្រាប់ទៅហើយ។
«ហ៊ឹសៗ» រ៉ូណាល់គ្រវីក្បាលតិចៗនឹងឫកពាច្រឡើមរបស់នីយ៉ា មើលទៅនាងមិនបានខុសស្អីពីកូនស្វាមួយក្បាលនោះឡើយ។
«ហើយសម្រេចថាបងទៅដែរទេ?» នីយ៉ាសួរបញ្ជាក់ម្ដងទៀតដោយការចង់ដឹង ព្រោះក្នុងចិត្តរបស់នាងពិតជាចង់ឱ្យអ្នកកំលោះទៅខ្លាំងណាស់។
«ឱ្យតែហៅបងច្បាស់ជាទៅហើយ» អ្នកកំលោះតបទទួលនូវការអញ្ជើញមួយនោះ ប្រាប់តាមត្រង់ទៅចុះបើទោះជាពួកនាងមិនហៅ ក៏គេសុំទៅដោយខ្លួនឯងដដែលហ្នឹង ព្រោះគេចង់ចួបមុខអ្នកខ្លះខ្លាំងណាស់។
លួចស្រលាញ់គេម្នាក់ឯងគឺបែបហ្នឹងហើយ ត្រឹមបានឃើញមុខក៏យល់ថាមានក្ដីសុខណាស់ទៅហើយ...
«អញ្ជើញតែបងម្នាក់ទេណា៎!» នីយ៉ាបញ្ជាក់ម្ដងទៀត ខ្លាចថាអ្នកកំលោះបបួលមិត្តផ្សេងមកជាមួយ មិនមែនថានាងរើសអើងអីទេ គ្រាន់តែនាងមិនសូវចូលចិត្តមិត្តផ្សេងៗរបស់គេប៉ុន្មាន ជាពិសេសគឺប៊ែកឃ្លីហ្នឹងឯង ទាំងព្រានទាំងខិលខូចឃើញហើយស្អប់តែម្ដង។
«បងដឹងហើយ! ហើយនេះនាំគ្នាទៅទិញអីដែរ? ត្រូវការឱ្យបងជួយដែរទេ?» រ៉ូណាល់ជួយយកអាសាដោយមានទឹកចិត្ត ហេតុផលម្យ៉ាងទៀតក៏ចង់នៅក្បែរប៉ាយលីឱ្យបានយូរដូចគ្នា។
«មិនបាច់ទេបងទៅធ្វើការងាររបស់បងចុះ! ខ្ញុំនិងប៉ាយលីចេះចាត់ចែងហើយ ចាំរួចរាល់ពួកខ្ញុំនឹងខលហៅបង» នីយ៉ានៅតែធ្វើជាអ្នកតបរ៉ូណាល់ដដែល ប៉ាយលីឯណេះវិញពេលនេះក្លាយជាមនុស្ស-គបាត់ទោហើយ។
«អូខេ អ៊ីចឹងតាមហ្នឹងចុះ! បាយៗ» មិនដឹងថាត្រូវនិយាយអ្វីបន្ត រ៉ូណាល់ក៏លាក្រមុំទាំងពីរ ព្រមទាំងដើរចេញទៅទាំងចិត្តសោកស្ដាយបន្តិចបន្តួច ព្រោះតែមិនបាននិយាយជាមួយនឹងប៉ាយលី។ មិិនមែនមិនបាននិយាយឡើយ តែនាងមិនចង់និយាយជាមួយគេច្រើនជាង មិនដូចឹ្នងមិនមែនគិតតែឈរញញឹមសូម្បីតែមុខគេក៏នាងមិនហ៊ានសម្លឹងចំផង។
«ចាស បាយៗសិស្សច្បង» កែវភ្នែកស្រទន់ពីរគូតាមសម្លឹងមើលផែនខ្នងក្រាស់ទាល់តែចេញផុតទៅឆ្ងាយ ក៏ជាពេលដែលប៉ាយលីងាកមកសួរនាំបែបរករឿងមិត្តសម្លាញ់កំពូលកូររបស់ខ្លួនដូចគ្នា។
«ឯងគិតអីម៉េចបានជាបបួលគាត់ទៅដែរ?» ប៉ាយលសួរនាំទាំងបង្ហាញទឹកមុខមិនពេញចិត្តមកជាមួយ មិនមែននាងស្អប់អ្នកម្ខាងទៀតឡើយ គ្រាន់តែថាវាមើលទៅមិនសម ដែលបបួលមនុស្សប្រុសទៅបន្ទប់អីបែបនេះ។
«មិនបានគិតអីទេ! គ្រាន់តែចង់អរគុណដែលគាត់ជូនកាដូដល់ពួកយើងតែប៉ុណ្ណោះ!» នីយ៉ាញាក់ស្មាបែបហីៗមិនខ្វល់អ្វី តាមចរិតកំប្លែងរបស់ខ្លួនមើលអ្នកដែលដើរទៅឆ្ងាយបាត់ឆ្លាស់គ្នានឹងមុខស្រទន់របស់ប៉ាយលី។
«តែ...»
«ហូយ! បានហើយៗ ឈប់និយាយទៀតទៅ ខ្ញុំដឹងថាឯងកំពុងតែគិតអ្វីតែមិនចាំបាច់បារម្ភទេ មើលទៅគាត់មិនហ៊ានធ្វើអ្វីឯងនោះទេ» នីយ៉ានិយាយទាំងមានភាពជឿជាក់ចំពោះក្រសែភ្នែករបស់ខ្លួន នាងដឹងថាមិត្តម្នាក់នេះកំពុងតែខ្លាចនេះខ្លាចនោះតាមចរិតស្រីក្រមុំរបស់ខ្លួន។
«ខ្ញុំមិនមែនគិតបែបនោះទេ» ប៉ាយលីខំប្រឹងប្រកែកតែនីយ៉ាក៏សួរផូងបន្តមិនព្រមចាញ់។
«អ៊ីចឹងបែបណាវិញទៅ?» មិនមែនសួរធម្មតាទេនៅមានភ្នែកជ្រិបសម្លឹងចាំចាប់កំហុសអ្នកចំពោះមុខថែមទៀត។
«គឺ...» នាងមិនដឹងថានិយាយយ៉ាងណានោះទេ ពាក្យសម្ដីនិយាយទៅហាក់ដូចជាគ្មានជំនឿចិត្តនឹងខ្លួនឯងបន្តិចសោះហើយ មិនដឹងថានៅក្នុងចិត្តនេះស្ទាក់ស្ទើរព្រោះតែរឿងអ្វីឱ្យប្រាកដ។ វាច្របូកច្របល់ប្រកាប់ប្រចាក់គ្នាពេញហ្នឹងនាងមិនបានស្រលាញ់គេតែពេលខ្លះក៏មានអារម្មណ៍ថាអាណិត ទន់ចិត្តម្ដងម្កាលនឹងឫកពាទន់ភ្លន់មួយនោះដូចគ្នា។
«ហីយ៉ា! ឯងមិនបាច់គិតច្រើនទេ យ៉ាងណាអ្នកណាក៏គ្មានសិទ្ធបានឈរក្បែរឯងក្នុងឋានៈជាសង្សារដែរ ព្រោះថាអនាគតរបស់ឯងត្រូវក្លាយជាបងថ្លៃស្រីរបស់ខ្ញុំតែម្នាក់គត់»
«នីយ៉ា! ឯងនិយាយឆ្កួតស្អីហ្នឹង!» ប៉ាយលីស្ដាប់ហើយទៅជាមុខក្រហមទុំរាលដាលដល់-ក មិនដឹងយ៉ាងម៉េចទេរាល់ពេលដែលគិតដល់មុខមាំសង្ហាមួយនោះនាងចេះតែអៀនមិនឈប់ ទាំងដែលក្នុងចិត្តនេះមិនបានគិតអ្វីទៅលើគេផងអាចមកពីគេសង្ហាជាងមនុស្សប្រុសទូទៅដែលនាងធ្លាប់កន្លងមកក៏ថាបាន។

YOU ARE READING
???????????? ?????????????
Romance??????? ????? ?????? ?????????? ??????????????????????????????????? ??????????????????????????????????????????? ??...??????????????????????? ????????????????????????????????? ??????????????????????????????????! ???????????????????????????? ??????...