«អាឈៀង ជួយយ...ជួយយើងផង!» សំឡេងដង្ហោយហៅមួយនេះទាញជើងអ្នកខ្លះឱ្យឈប់មួយរំពេច ម្ចាស់ឈ្មោះងាកមើលមកអ្នកហៅព្រមទាំងរេភ្នែកទៅមើលស្រីទន់ខ្សោយដែលសន្លប់ក្បែរនោះ។ ក្នុងចិត្តគេស្រាប់តែក្ដុកក្ដួលមួយរំពេច ទឹកភ្នែកកូនប្រុសស្រក់ចុះជាលើកដំបូង តែគេក៏គ្មានជម្រើសក្រៅពីធ្វើជាមនុស្សតិរិច្ឆានបែរខ្នងដើរចេញ។
“ខ្ញុំសុំទោស! មានជាតិក្រោយពិតខ្ញុំនឹងសងរាល់កម្មពៀរមួយនេះ” ហ័ងឈៀងពោលក្នុងចិត្តស្ងាត់ៗ បិទភ្នែកដើរចេញទៅទាំងមិនងាកក្រោក មិនខ្វល់ពីសំំឡេងស្រែកសុំជំនួយដ៏គួរឱ្យអាណិតរបស់អ្នកមានគុណអីបន្តិច។
ប៉ឹប!
ដើរចេញមកមិនឆ្ងាយប៉ុន្មាន ឡានដែលមានផ្សែងហុយទ្រលោមមុននេះស្រាប់តែផ្ទុះឡើងដូចគេគ្រងទុក ហុចផលឱ្យអ្នកមិនហ៊ានបែរក្រោយទៅជាស្លុតមួយកន្លែងតែម្ដង។
ក្រឹប!
ជង្គង់រឹងមាំលុតទៅលើដីមួយរំពេច ខណៈដែលរាងកាយមាំមួនឱនចុះយកក្បាលទៅអុកនឹងដីជាការគោរពដឹងគុណដឹងខុស ក៏ចង់សុំការអភ័យទោសពីអ្នកស្លាប់ដូចគ្នា។
«ឱ្យខ្ញុំសុំទោស...» សំឡេងគ្រលរឮកាន់តែស្រាលទៅៗ ជំនួសដោយសំឡេងខ្សឹកខ្សួលអណ្ដឺតអណ្ដក ដូចគ្នានឹងម្ចាស់រាងកាយថ្ងួចថ្ងូរពាក្យដដែលមិនឈប់សូរ។
«សុំទោសផង! ឱ្យខ្ញុំសុំទោស...សុំទោស...» ម្ចាស់រាងកាយស្រែកកាន់តែខ្លាំងទៅស្របគ្នានឹងរាងកាយចំណាស់រើកញ្ជ្រោលខ្លាំងៗ ហាក់កំពុងដាស់ខ្លួនឯងឱ្យចេញភាពខ្មៅអន្ធការមួយនោះ។
មនុស្សចំណាស់រើផងកន្ត្រាក់ផង សាងឱ្យអ្នកគេងក្បែរកាយស្ទុះក្រោកឡើងដោយការភ័យជំនួសស្វាមី ជាពិសេសគឺទឹកមុខមមើមមាយភ័យខ្លាចមួយនោះ។ បង្ហាញថាអ្នកម្ខាងទៀតកំពុងភ័យខ្លាចប៉ុណ្ណា... មិនមែនភ័យខ្លាចតែហៅថាសោកស្ដាយមានវិប្បដិសារីច្រើនជាង។
«លោកប្ដី! លោកប្ដី...» ឃើញស្វាមីកាន់តែធ្លាក់ជ្រៅចូកទៅក្នុងសុបិនអាក្រក់ ទើបអ្នកជាភរិយាទាំងហៅទាំងអង្រួនស្វាមីឱ្យភ្ញាក់ដឹងខ្លួនពីរឿងរ៉ាវមិនល្អទាំងនោះ។
«ខ្ញុំសុំទោស...» ស្រែកខ្លាំងៗជាលើកចុងក្រោយចប់បុរសចំណាស់ស្ទុះក្រោកមួយទំហឹងចេញពីនរកអន្ធការ ទាំងញើសស្រក់ហូរជោកពេញក្បាលប្រាប់ឱ្យដឹងថាគាត់ភិតភ័យប៉ុណ្ណា។
«យល់សប្ដិអាក្រក់ទៀតហើយឬ?» អ្នកជាភរិយាសួរនាំទាំងជូតញើសចេញពីថ្ងាសជ្រីវជ្រួញរបស់ស្វាមី។
«អឹម...» ហ័ងឈៀងងក់ក្បាលតិចៗ ទាញឈោងទៅចាក់ទឹកក្បែរនោះផឹកបំបាត់អាការ:ភិតភ័យពីការយល់សប្ដិ ជាមួយកំហុសពីអតីតកាលរបស់ខ្លួន។
«បងមានអ្វីឬក៏អត់? ម៉េចក៏ចេះតែសុបិនអាក្រក់បែបនេះ?» ជិតម្ភៃឆ្នាំមកនេះគ្មានម្ដងណា ដែលស្វាមីមិនយល់សប្ដិអាក្រក់ស្រែកមមីមមើពាក្យដដែលនោះទេ ទោះបីអ្នកម្ខាងទៀតនិយាយថាមិនអី តែក្នុងនាមជាប្រពន្ធសួរថាគាត់អាចទ្រាំមើល មនុស្សជាទីស្រលាញ់រស់ពិបាកវេទនាបែបនេះបានទេ។
«គ្មានអីទេ! អាចមកពីបងគិតច្រើនទើបទៅជាយល់សប្ដិអាក្រក់បែបនេះ...» មែនហើយគាត់គិតច្រើន គ្រាន់តែរឿងដែលគិតគឺជាកំហុសកាលពីអតីត ជាកំហុសដែលសូម្បីតែខ្លួនគាត់ក៏មិនអាចលើកលែងឱ្យខ្លួនឯងបាន។
«បងឈប់គិតច្រើនទៅ គិតច្រើនពេកវាមិនល្អសម្រាប់ខុសភាពរបស់បងទេ» ប្រអប់ដៃជ្រួញទៅតាមវ័យក្ដោបដៃស្វាមីជាប់ ផ្ដល់ស្នាមញញឹមជាកម្លាំងចិត្តដល់អ្នកចំពោះមុខមានរឿងខ្លះគាត់នៅតែសង្ស័យក្នុងចិត្តមិនបាត់ តែក៏ជ្រើសរើសមិនសួរនាំអ្វីមិនចង់ឱ្យអ្នកជាប្ដីកង្វល់ថែមជាងនេះ ជ្រើសរើសនៅស្ងៀមចាំឪកាសឱ្យសាមីខ្លួនប្រាប់ដោយផ្ទាល់វាល្អជាង។
«អឹម! យប់ជ្រៅហើយអូនគេងទៅ» ហ័ងឈៀង ដាក់ខ្លួនគេងទាំងទាញភរិយាមកឱបជាប់ទ្រូង ដូចគ្នានឹងអ្នកជាភរិយាក៏ឱបស្វាមីណែនដៃវិញដូចគ្នា ផ្ដល់ក្ដីស្រលាញ់ទំនុកចិត្តលួងលោម ភាពកក់ក្ដៅ ដល់ស្វាមី។
ខណៈដែលភរិយាគេងលក់ទៅហើយ អ្នកជាប្ដីឯណេះវិញបែរជាមិនអាចបិទភ្នែកគេងបានសូម្បីមួយវិនាទី តើគាត់បិទភ្នែកបានយ៉ាងម៉េចជាមួយទង្វើគ្មានមនុស្សធម៌របស់ខ្លួនកាលពីអតីតទាំងនោះ នេះជាកម្មពៀររបស់គាត់ហើយ។ ត្រឹមស្រមោលអាក្រក់តោងអន្ទោលជាប់ប្រាណពេញមួយជីវិតបែបនេះ នៅយល់ថាមិនទាន់សមជាមួយទោសកំហុស ដែលគេបានប្រព្រឹត្តផង វាគួរតែច្រើនជាងនេះទើបសាកសម តែសូមឱ្យកម្មពៀរទាំងអស់ធ្លាក់មកលើគេម្នាក់ទៅបានហើយ...។
“ឱ្យខ្ញុំសុំទោសផង...ពេលដែលខ្ញុំស្លាប់ទៅ ខ្ញុំនឹងចុះទៅសងលោកនៅឋាននរក” ជាពាក្យមួយឃ្លាដែលគេអាចនិយាយបាន និយាយទាំងអ្នកស្លាប់គ្មានឱកាសបានឮ និយាយទាំងស្ដាយស្រណោះនិងដឹងកំហុស មិនថារឿងទាំងប៉ុន្មានដែលគេបានសាងទាំងនោះសុទ្ធតែបង្ខំចិត្តប៉ុណ្ណោះ។
ចុះរឿងហេតុវាយ៉ាងម៉េច? ហេតុអីគេមិននិយាយ? ឬចាំទាល់តែគ្មានឱកាសនិយាយទើបនិយាយមែនទេ?

YOU ARE READING
???????????? ?????????????
Romance??????? ????? ?????? ?????????? ??????????????????????????????????? ??????????????????????????????????????????? ??...??????????????????????? ????????????????????????????????? ??????????????????????????????????! ???????????????????????????? ??????...