抖阴社区

???????

44 4 0
                                    

«ហ៊ឹសៗ ចម្លែកណាស់ហ្ន៎! បើស្រីអាស៊ីវិញចូលចិត្តប្រុសអឺរ៉ុបច្រើនជាងប្រុសក្នុងប្រទេសទៅទៀត» សូម្បីតែនាងក៏ស្ថិតនៅក្នុងធីមដែលស្រលាញ់ប្រុសអឺរ៉ុបម្នាក់ដែរ ថែមទាំងប្រភេទបែបមនុស្សប្រុសដែលមានវ័យសាមប្លាយឡើងទៅ មិនសាច់ពេកក៏មិនក្មេងពេក នេះហើយជាប្រភេទបុរសដែលនាងចូលចិត្ត។
មនុស្សស្រីអាស៊ីភាគច្រើនចូលចិត្តប្រុសអឺរ៉ុបមែនឬ?
ពិតមែនហើយ! បើមិនជឿអាចសួរអ្នកអានបាន ហុ ហុ...
«វាមិនខុសគ្នាស្អីប៉ុន្មានទេ! ធម្មតាយើងរស់នៅជាមួយមនុស្សជុំវិញខ្លួនមុខសុទ្ធតែបែបហ្នឹងយូរទៅក៏ស៊ាំហើយ...គ្មានឃើញសង្ហាស្អីផង ប្រុសព្រានអាងរូបឆោមខ្លួនឯងទាក់ស្រីមិនរើសមុខ ខ្ញុំមិនចូលចិត្តប្រុសណាបែបហ្នឹងទេ» និយាយចុះនិយាយឡើងអ្នកដែលនាងនិយាយដល់អាចជាបងប្រុសខ្លួនឯងក៏បាន។
«ហ៊ឹសៗ កុំថាឡើយតែប្រុសជនជាតិអឺរ៉ុប ប្រុសជនជាតិណាក៏មានអីចឹងដែរ» មែនហើយ! មិនថាជាតិសាសន៍ណាក៏មានល្អនិងអាក្រក់ដែរ ដូច្នេះហើយយើងមិនអាចវាយតម្លៃមនុស្សត្រឹមពណ៌សម្បុរពីខាងក្រៅ និងជាតិសាសន៍របស់គេបានឡើយ។
«បានហើយៗ ពួកយើងឈប់និយាយពីប្រុសអស់ទាំងនោះទៅ! តែថាហេតុអីក៏នាងនៅបន្ទប់នេះតែម្នាក់ឯង? ធម្មតាសិស្សបរទេសគេដាក់ឱ្យស្នាក់នៅជាមួយគ្នាមិនអីចឹង?» មិនថាសាលាណាទេ គេតែរៀបចំបន្ទប់ស្នាក់នៅសម្រាប់សិស្សអន្តរជាតិផ្សេងទៅតាមជនជាតិពួកគេ ងាយស្រួលទាក់ទងនិយាយគ្នា។ ធម្មតាទេជនជាតិខ្លួនឯងនៅឈ្លោះគ្នា ទម្រាំឱ្យមករស់នៅលាយឡំសាសន៍ផ្សេងខុសទម្លាប់ខុសប្រពៃណីបែបនេះ វាអាចពិបាកបន្តិចហើយ វាមិនដែលអ្នកណាដាក់ឱ្យគេលូកឡំគ្នាបែបនេះទេ។
«រឿងនេះខ្ញុំក៏មិនដឹងដូចគ្នា!  តែឮអ្នកគ្រូប្រាប់ថាខ្ញុំជាសិស្សជនជាតិចិនដំបូងដែលមករៀននៅទីនេះ» ឮបែបនេះនាងភ្ញាក់ផ្អើលមិនតិចទេ ព្រោះមុនធ្វើដំណើរមកខំគិតថាបានចួបនឹងសិស្សច្បងដែលមករៀនកាលជំនាន់មុនៗ តែមានឯណា! នាងនេះហើយជាសិស្សជំនាន់ទីមួយនៅក្នុងមហាវិទ្យាល័យមួយនេះ អ្វីដែលសំខាន់ក្នុងមួយឆ្នាំគេផ្ដល់អាហារូបករណ៍ មួយប្រទេសតែម្នាក់ប៉ុណ្ណោះ។
«អោ៎! ចុះនាងជាប់មករៀនទីនេះតែម្នាក់ឯងទេឬ?» នីយ៉ាសួរបន្តទាំងអេះក្បាលមិនសូរយល់ប៉ុន្មាន ព្រោះមិនសូរយល់ពីអាហារូបករណ៍របស់សាលាប៉ុន្មាន។ ដូចដែលគ្រប់គ្នាដឹងហ្នឹងហើយ នាងចូលរៀននៅទីនេះគឺបង់ថ្លៃសាលាពេញៗ គ្មានអាហារូបករណ៍ស្អីទាំងអស់ អ្នកឧបត្ថម្ភធំរបស់នាងគឺបងប្រុសដ៏សែនល្អហ្នឹងហើយ។
«ចាស! ខាងនេះគេឱ្យអាហាររូបករណ៍តែម្នាក់ប៉ុណ្ណោះ ហើយខ្ញុំជាម្នាក់ដែលមានសំណាងនោះ» ប៉ាយលីញញឹមស្រទន់គិតដល់រឿងនេះពេលណា នាងសឹងតែមិនចង់ជឿដដែល មិនគិតថាខ្លួនអាចធ្វើបាន នេះនៅគិតថាខ្លួនឯងយល់សប្តិនៅឡើយ។
«នាងពិតជាពូកែណាស់! ដែលអាចប្រលងចូលសាលមួយនេះបាន» នីយ៉ាសរសើរអ្នកចំពោះមុខដោយចិត្តភ្លើនភ្លើត មានមោទនភាពនឹងអ្នកម្ខាងទៀតជាខ្លាំង។
«កុំថាតែខ្ញុំអី! នាងក៏ពូកែណាស់ដែរ... មិនអីចឹងក៏៏មិនមកឈរក្នុងបន្ទប់នេះដូចគ្នា» ប៉ាយលីងាកមកសរសើរស្រីស្រស់ចំពោះមុខវិញ មុននឹងងាកទៅចាប់អារម្មណ៍រៀបរបស់របរប្រើប្រាស់របស់ខ្លួនទៅតាមកន្លែងត្រូវទុក។
«ខ្ញុំពូកែអីទៅ! អាងខ្សែទេទើបចូលមកបាន មិនមែនខ្សែធម្មតាទេសុទ្ធតែខ្សែកាបទៀតផង» អ្នកនាងតូចប៊ែនស្តីនតបបែបលេងសើច ហើយក៏ដូចបំណងដែលអ្នកស្ដាប់អស់សំណើចខ្លាំងៗ។
ចាត់ទុកថានាងសំណាងម្យ៉ាងដែរ កើតមកក្នុងត្រកូលអ្នកមានទ្រព្យធន បងប្រុសមានមុខមាត់ក្នុងសង្គមម្នាក់ស្គាល់គេច្រើន មិនអីចឹងប្រហែលជាគ្មានអ្នកណាស្គាល់នាងទេ ហើយនាងក៏គ្មានសំណាងចង់បានអ្វីក៏បានដូចចិត្តបែបនេះដែរ។ រឿងនេះគឺត្រូវអរគុណបារមីបងប្រុសរបស់នាងទើបបាន មនុស្សប្រុសស្អីក៏មិនដឹងល្អភើហ្វិកយ៉ាងនេះ អនាគតបើអ្នកណាបានធ្វើប្ដីច្បាស់ជាសំណាងដូចបានធ្វើបុណ្យ១០ជាតិហើយ ហុហុ...។
«ហ៊ឹសៗ ហើយនេះនាងចង់រៀនជំនាញអីដែរ?» ឃើញអ្នកម្ខាងទៀតស្ងាត់ភ្លឹកជាយូរ ប៉ាយលីក៏ងាកមកសួរលេងនូវសំណួរទូទៅទាក់ទងនឹងនិសិ្សតមកបន្តការសិក្សាដូចជាពួកនាង។
«សម្រាប់ខ្ញុំគិតថាផ្នែកជំនួញគឺល្អបំផុត ពេលរៀនដែលចប់នឹងបានទៅជួយការងារបងប្រុស» នីយ៉ាប្រាប់ទាំងចិត្តរំភើប និងមានក្ដីខុសគ្រប់ពេលនឹកដល់មុខមាំសង្ហាបងប្រុសជាទីស្រលាញ់ ផ្ទុយពីអ្នកស្ដាប់បែរជាមានទឹកមុខភ្ញាក់ផ្អើលទៅវិញ។
«នាងមានបងប្រុសដែរឬ?» ប៉ាយលីអត់ភ្ញាក់ផ្អើលមិនបាន ព្រោះមុននេះពេលនេះបើកទ្វារទៅ មិនបានឃើញអ្នកណាដែលជូននីយ៉ាមក សូម្បីតែឪពុកម្ដាយឬអ្នកជាបងប្រុសដែលអ្នកម្ខាងទៀតរំឭក។ គឺឃើញនាងមកតែម្នាក់ឯងទើបគិតថានាងអាចជាក្មេងកំព្រា ទទួលបានការឧបត្ថម្ភតើ។
«មានតើ! ថែមទាំងសង្ហាទៀតផង នេះបើនាងបានឃើញធានាថាលង់ស្នេហ៍គាត់មិនខានទេ» ឆ្លៀតឱកាសអ្នកម្ខាងទៀតធ្វើមុខភ្ញាក់ផ្អើល នីយ៉ានិយាយប្រម៉ូតបងប្រុសខ្លួនតែម្ដង។ «ប្រាប់នាងឱ្យដឹងទៅចុះ!  គាត់មិនត្រឹមសង្ហាតែម្យ៉ាងទេ ប៉ុន្តែគាត់ទាំងពូកែទាំងមានសមត្ថភាព ស្រីៗដែលឃើញហើយគ្មានអ្នកណាដែលមិនងប់នឹងគាត់នោះទេ... នេះបើនាងបានឃើញបងប្រុស ខ្ញុំធានាថានាងក៏លង់នឹងគាត់ដែរ» នីយ៉ារៀបរាប់ដោយទឹកមុខពេញដោយមោទនភាព ថ្នាក់អ្នកស្ដាប់អត់អស់សំណើចមិនបាន។ តែខណៈនោះដែល គ្រប់ពាក្យរៀបរាប់របស់នីយ៉ា ប៉ាយលីក៏ស្រមៃចេញមុខមាត់អ្នកណាម្នាក់ ជាមនុស្សដែលនាងដើរបុកមិនប៉ុន្មានម៉ោងមុននេះឯង។ និយាយតាមត្រង់ចុះតាំងពីកើតមកនាងមិនទាន់មើលឃើញអ្នកណាសង្ហាដូចជាគេម្នាក់នោះទេ។
ប៉ាយលីភ្លឹកមិនដឹងខ្លួនព្រមទាំងញញឹមរវើរវាយតែម្នាក់ សាងឱ្យអ្នកប្រឹងរៀបរាប់មុននេះសម្លឹងមើលដោយការសង្ស័យ តាមដោយក្រោកដើរមកឈរទល់មុខអ្នកកំពុងភាំងភ្លឹក មុននឹងញញឹមបង្អាប់អ្នកចំពោះ។
«អាហ្អែម! នេះកុំប្រាបណា៎ថាដែលឈរញញឹមនេះ កំពុងស្រមៃមុខមាត់បងប្រុសខ្ញុំឱ្យសោះ» ប៉ាយលីសឹងតែឈ្លក់ទឹកមាត់នឹងពាក្យបង្អាប់មួយនោះ។
«មិនមែនទេ!» ប៉ាយលីប្រញាប់បដិសេធមកវិញ ទាំងផ្ទៃមុខក៏ចាប់ផ្ដើមក្រហមរាលដាលមកដល់-កខ្ចី រូបភាពមួយនេះកាន់តែឱ្យមនុស្សរពឹសដូចជានីយ៉ា បង្អាប់កាន់តែខ្លាំងឡើង។
«អត់យ៉ាងម៉េច! មើលចុះ! មុខនាងក្រហមអស់ហើយ» អ្នកម្ខាងទៀតខំងាកមមុខចេញ នីយ៉ាក៏ខំប្រឹងតាមមើលតាមបង្អាប់មិនឈប់មាត់តែម្ដង ឱ្យអ្នកខ្លះទៅជាក្ដៅមុខភាយៗលើសដើម។
«គ្មានពិតមែន! ខ្ញុំមិនបានគិតស្អីពីបងប្រុសរបស់នាងនោះទេ» ប៉ាយលី លើកដៃខ្ទប់ថ្ពាល់ទាំងសងខាងរបស់ខ្លួន ទាំងខ្មាសទាំងអៀនព្រមគ្នាទោះខ្លួនមិនបានដូចអ្នកម្ខាងទៀតបង្អាប់ តែក៏អត់ខ្មាសមិនបាននឹងអាមុខប៉ិនក្រហមរបស់ខ្លួនមួយនេះ។
«ខ្ញុំមានរូបគាត់នាងត្រូវការមើលទេចាំខ្ញុំឱ្យមើល!» មនុស្សប៉ិនញ៉ោះនៅតែចង់ធ្វើបាបអ្នកប៉ិនអៀនមិនឈប់។
«មិនបាច់ទេ!» ប៉ាយលីបដិសេធយ៉ាងដាច់អហង្ការ នៅមានធ្វើមុខផ្អើលៗពេលអ្នកម្ខាងទៀតទាញទូរសព្ទចេញមកមែន។
ទឺត ទឺត!
មិនដឹងថាចៃដន្យឬយ៉ាងណា ពេលនីយ៉ាទាញទូរសព្ទចេញមក វាក៏រោទ៍ឡើងមកព្រមគ្នាតែម្ដង អ្វីដែលសំខាន់អ្នកដែលខលមកជាអ្នកដែលនាងកំពុងតែរំឭកដើមហ្នឹងឯង។
«អោ៎! បងប្រុសខលមកល្មមប៉ាយលី! ចង់ចួបគាត់ទេ? ខ្ញុំឱ្យឯងចួប»  នីយ៉ានៅមិនឈប់ញ៉ោះអ្នកម្ខាងទៀតទាល់តែសោះ ត្រឹមវាចាមិនអស់ចិត្តនៅមានហុចទូរសព្ទរបស់ខ្លួនមកឱ្យស្រីតូចថែមទៀត។
«អត់ទេ! ខ្ញុំទៅបន្ទប់ទឹកហើយ» ចប់សម្ដីប៉ាយលីរត់វឹងចូលទៅបន្ទប់ទឹកយ៉ាងលឿន មិនខ្វល់មិនស្ដាប់ការហៅរបស់នីយ៉ាអីបន្តិចសោះ ឫកពាអៀនប្រៀនរបស់នាង អ្នកខ្លះបានតែអស់សំណើចសើចកក្អឹកដោយការសប្បាយចិត្ត។

???????????? ?????????????Where stories live. Discover now