抖阴社区

???????

4 1 0
                                    

«លោកប៉ាអ្នកម៉ាក់ប្អូនស្រី... អ្នកទាំងបីនៅទីនោះសុខសប្បាយដែរទេ? គ្រប់គ្នាកំពុងតែសម្លឹងមើលមកខ្ញុំមែនទេ? ដ្បិតថាខ្ញុំមិនអាចរស់នៅមានក្ដីសុខ តែខ្ញុំប្រឹងរស់ឱ្យល្អបំផុតមិនធ្វើឱ្យអ្នកទាំងអស់គ្នាអស់សង្ឃឹមនោះទេ» ម្រាមដៃវែងស្រឡូនអង្អែលថ្នមៗលើស្លាកព្រលឹងរបស់អ្នកដែលស្លាប់ហើយ កែវភ្នែកមានដក់ដំណក់ទឹកភ្នែកសម្លឹងទៅរូបថតដែលបិទជាប់នៅស្លាកព្រលឹង។
គេចាំបានថាកាលនោះប្អូនស្រីទើបតែកើតបានប្រាំបីខែប៉ុណ្ណោះ តែបែរជាត្រូវមកចួបរឿងព្រៃផ្សៃពង្រាត់នាងឱ្យចាកចេញឆ្ងាយពីជីវិតគេ សោកនាដកម្មដ៏ឃោរឃៅមួយនេះគេគ្មានថ្ងៃបំភ្លេចបានឡើយ។ វានៅតែជាសុបិនអាក្រក់ដែលតែងតែលងបន្លាចគេគ្រប់ពេលវេលា គេខំប្រឹងត្រដរដកដង្ហើមក្នុងពិភពមួយនេះទាំងវេទនា។ ថាទៅមកទល់នឹងពេលនេះជាងដប់ឆ្នាំទៅហើយគេនៅរកសាកសពប្អូនស្រីមិនទាន់ឃើញនៅឡើយទេ ទោះជាគ្រប់គ្នាប្រាប់ថានាងលែងមាននៅលើលោកនេះក៏ដោយ។ ប៉ុន្តែគេនៅតែមិនទាន់ជឿជាក់មួយរយភាគរយថាប្អូនស្រីទៅចោលគេឡើយ ទោះជាឈ្មោះរបស់នាងបានឆ្លាក់លើស្លាកព្រលឹងរៀបចំទុកឱ្យនាងរួចរាល់ហើយក៏ដោយ។
«ខ្ញុំជិតរកការពិតឃើញហើយ ខ្ញុំនឹងចាប់អាមនុស្សអាក្រក់ទាំងនោះមកដាក់ទោសឱ្យទាល់តែបាន! ខ្ញុំដឹងថាប៉ាម៉ាក់កំពុងរង់ចាំមើលភាពជោគជ័យរបស់ខ្ញុំ... ខ្ញុំនឹងមិនធ្វើឱ្យប៉ាម៉ាក់អស់សង្ឃឹមនោះទេ» ទឹកភ្នែកមួយតំណក់ស្រក់ចុះមកមិនដឹងខ្លួនតាមដោយមួយតំណក់ទៀតស្រក់ចុះមកបន្តកន្ទុយគ្នាជាហូរហែ ខណៈសាមីខ្លួនមិនអើពើនឹងជូតវាចេញដូចគ្នា។
កុលាប-សមួយបាច់ធំត្រូវដាក់ពីមុខផ្នូរយ៉ាងថ្នមដៃបំផុត ព្រោះអ្នកស្លាប់ត្រូវបានបញ្ចុះក្នុងផ្នូរតែមួយ ទើបបាច់ផ្កាមានតែមួយតែត្រូវកុម្ម៉ង់ឱ្យធំ ហើយការមកដល់របស់ជនទីពីរ ទើបអ្នកទួញសោកមុននេះត្រូវងើយមុខទៅមើលដោយការចង់ដឹង តែការចង់ប្រែក្លាយជាភ្ញាក់ផ្អើលទៅវិញ។
«ពួកគាត់ទៅបានសុខបងកុំគិតច្រើនអី បើបងបែបនេះពួកគាត់អាចមិនដាច់អាល័យក៏ថាបាន....» ក្រមុំតូចអង្គុយចុះទល់មុខគេនៅមានលូកមកជូតទឹកភ្នែកចេញពីថ្ពាល់គ្រើមដោយចិត្តព្រួយបារម្ភ ទាំងមិនសុំការអនុញ្ញាតពីសាមីខ្លួនជាមុនសិន ឫកពាស្និទ្ធស្នាលរបសស់នាងឱ្យអ្នកខ្លះមិនស្រណុកក្នុងចិត្ត។
«ឡៃឡា! ម៉េចក៏មកទីនេះ?» ឡឺវីស៍ចាប់ដៃតូចចេញពីផ្ពាល់របស់ខ្លួនមិនមែនគេស្អប់ខ្ពើមនាងទេ គ្រាន់តែមិនចង់ឱ្យនាងប៉ះនឹងភាពទន់ជ្រាយរបស់ខ្លួនតែប៉ុណ្ណោះ។
«ថ្ងៃនេះជាថ្ងៃគម្រប់ខួបរបស់លោកពូអ្នកមីងនិងប្អូនស្រី ទើបខ្ញុំមកសួរសុខទុក្ខពួកគាត់!» ឡៃឡាញញឹមស្រស់ផ្ដល់ទាំងកម្លាំងចិត្តនឹងលួងលោមប្រុសកំលោះព្រមគ្នាតែសាមីខ្លួនបែរជាមិនញញឹមជាមួយ។
«កុំប្រាប់ថាមកម្នាក់ឯង!!» លោកដុកទ័រសួរកាចតែមិនបានធ្វើឱ្យអ្នកខ្លះខ្លាចអីបន្តិចទេ ផ្ទុយមកវិញបែរជាកាន់តែញញឹមខ្លាំងជាងមុន សឹងតែរហែកថ្ពាល់ទៅហើយ។
«អឹម!» ឡៃឡាងក់ក្បាលតបជាចម្លើយ តាមដោយជាមួយនឹងទឹកមុខគួរឱ្យស្រលាញ់ ប៉ុន្តែអ្នកខ្លះមិនបានគួរឱ្យស្រលាញ់ជាមួយឡើយ ពេលនេះគេទាំងខឹងនិងបារម្ភពីនាងច្រើនជាង។
«ហើយនេះមានប្រាប់និកឬអត់?» វីស៍ជ្រិបភ្នែកសម្លឹងមើលអ្នកខ្លះបែបចាប់កំហុស ព្រោះដឹងច្បាស់នាងតូចម្នាក់ប្រាកដជាមិនប្រាប់បងប្រុសជាមិនខាន ក្បាលខូចយ៉ាងនេះមានឬដែលព្រមប្រាប់អាអ្នកខ្លះនោះ ខ្លាចត្រូវបងប្រុសចាប់ខ្វៃហ្នឹងអី។
«អត់ទេខ្ញុំលួចចេញមកដោយខ្លួនឯង!» នឹកឃើញដល់បងប្រុសក្រមុំតូចរលាយស្នាមញញឹមដោយឯកឯង ភាពភ័យខ្លាចរត់ពេញផ្ទៃមុខឱ្យឃើញតែម្ដង! តែចង់ប្រាប់ថាខ្លាចបងប្រុសមិនស្មើនឹងខ្លាចតោកំណាចចំពោះមុខនៅពេលនេះទេ មើលចុះសម្លឹងចង់ហែកសាច់នាងស៊ីទៅហើយ។
«ម៉េចក៏ចូលចិត្តដើរហើរម្នាក់ឯងបែបនេះ ដឹងទេថាវាមានគ្រោះថ្នាក់?» វីស៍ដំឡើងសំឡេងកាចដាក់ស្រីតូច នៅថែមទាំងសម្លឹងក្នុងន័យដាក់សម្ពាធក្ដាន់តូចទៀត ឱ្យអ្នកខ្លះបានតែធ្វើមុខមិនពេញចិត្ត ដែលម្នាក់ៗនៅតែចាត់ទុកនាងដូចជាកូនក្មេង ទាំងដែលនាងអាយុម្ភៃពីរឆ្នាំទៅហើយ។
«ខ្ញុំសុំទោសលើកក្រោយនឹងមិនធ្វើបែបនេះទៀតទេ» នាងដឹងថាដែលពួកគាត់ស្ដីឱ្យនាងក៏ព្រោះតែបារម្ភពីសុវត្ថិភាពរបស់នាងដូចគ្នាតែពួកគាត់មិនមែនជានាងម៉េចនឹងដឹងទៅការដែលនៅតែក្នុងផ្ទះវាគួរឱ្យធុញប៉ុណ្ណានោះ។ «ប៉ុន្តែយូរៗទើបខ្ញុំចេញមកម្ដង មិនមែនលួចចេញមករាល់ថ្ងៃឯណា!» ទោះជាដឹងថាខ្លួនខុសដែលមិនស្ដាប់បង្គាប់ តែក្រមុំតូចក៏អត់តវ៉ាមិនបាន។
«ទំនើង!» មិនខ្វល់ពីអារម្មណ៍មនុស្សកំហូច វីស៍នៅទម្លាក់គ្រប់យ៉ាងថានាងជាមនុស្សក្បាលរឹង យកតែចិត្តខ្លួនមិនស្ដាប់បង្គាប់ បងប្អូនគេនេះដូចគ្នាទាំងបីនាក់តែម្ដង។
«ខ្ញុំមិនបានទំនើងទេ!!!» ឡៃឡាស្ទុះក្រោកឡើងស្រែកតវ៉ានឹងអ្នកខ្លះធ្វើដូចខ្លួនមិនបានមានចរិតបែបនោះ ឫកពាឆ្នាស់ឆ្នើមខុសទម្លាប់របស់នាងឱ្យលោកដុកទ័រ
«ទៅវិញ!!» ឡឺវីស៍ក្រោកឈរព្រមទាំងកញ្ឆក់ដៃតូចឱ្យដើរតាមទាំងខឹង ខឹងដែលនាងច្រមក់ម្នាក់នេះចូលចិត្តធ្វើអ្វីគ្រោះថ្នាក់។
«អេ៎! ខ្ញុំនៅមិនទាន់បានលាពួកគាត់នៅឡើយទេ» មកមិនទាន់ទាំងបាននិយាយអ្វីផង ក៏ត្រូវអូសទៅទាំងមិនលាទៀត មិនសមនោះទេ! លោកដុកទ័រសង្ហាបញ្ឈប់ដំណើរឱ្យមនុស្សទំនើងបាននិយាយអ្វីដែលខ្លួនចង់និយាយ។ «ខ្ញុំលាសិនហើយលោកពូអ្នកមីងប្អូនស្រី អ្នកបីកុំបារម្ភពីបងវីស៍៍អី នៅទីនេះមានពួកខ្ញុំមើលថែគាត់ហើយ អាយ!» ឡៃឡាស្រែកសឹងតែភ្លាត់សំឡេង ពេលត្រូវកាត់ចង្វាក់ដោយស្នាដៃអ្នកខ្លះ។
«ឆាប់ដើរម៉ោ!!» មិនទុកឱ្យក្រមុំតូចនិយាយសាំញាំច្រើន ឡឺវីស៍អូសដៃតូចចេញទៅបង្ហាញឫកពាធ្វើដូចជាខឹងខ្លាំងណាស់អីចឹង ទាំងដែលនៅលើផ្ទៃមុខលម្អជាប់ដោយស្នាមញញឹមជាមួយសម្ដីដែលឡៃឡានិយាយមុននេះ។
នៅលើឡានតាមដងវិថី ឡៃឡាក្រៅពីមិននិយាយអ្វីហើយអង្គុយស្ងៀមសឹងតែមិនកម្រើកសូម្បីតែដង្ហើមក៏ចង់មិនហ៊ានដកដែរ។ បានត្រឹមចោលកែវភ្នែកថ្លាយង់លួចមើលអ្នកខ្លះម្ដងម្កាល ចង់ដឹងថាគេនៅខឹងនឹងខ្លួនទៀតដែរទេ ភាពស្ងប់ស្ងាត់របស់គេធ្វើឱ្យមនុស្សរវាមខ្លះនៅមិនសុខក្នុងខ្លួនទាល់តែសោះ។
«បងនៅខឹងនឹងខ្ញុំទៀតមែនទេ?» ឡៃឡាឱនមុខមើលអ្នកកំលោះតែអ្នកខ្លះបែរជាបង្ហាញឫកពាមិនខ្វល់ពីខ្លួនទៅវិញ នៅថែមទាំងមិនឆ្លើយនឹងនាងថែមទៀត តែមានឬដែលអ្នកឆ្នើសឆ្នាស់ម្នាក់នេះព្រមចាញ់គេងាយៗនោះ។ «បងវីស៍! លោកដុកទ័រសង្ហាជួយឈប់ឡានបន្តិចទៅខ្ញុំចង់ចុះ» ហើយលើកនេះក៏បានផល វីស៍ព្រមងាកមកនិយាយជាមួយនាង។
«ចុះធ្វើស្អី?» សួរបែបកំបុតៗសម្ដីស្ដាប់ទៅគ្មានទឹកដមស្រទន់ស្អីសោះ ធ្វើដូចមិនពេញចិត្តនិយាយរកនាងអីចឹង ឱ្យឡៃឡាស្ដាប់ឮហើយកាន់តែខឹងនិងអន់ចិត្តខ្លាំងលើសដើម។
«ចង់ជិះតាក់ស៊ីទៅដោយខ្លួនឯង ជិះឡានមួយនេះមានអារម្មណ៍ថាអួលអាប់ណាស់  អាយយ!» ឡៃឡាស្រែកយ៉ៃដំណាលគ្នានឹងរាងកាយជ្រុលទៅខាងមុខសឹងតែក្បាលទៅបោកនឹងឃ្លុបឡានខាងមុនទៅហើយ សំណាងល្អដែលនាងចេះយកដៃទប់ទាន់។
ង៉ឺត!
កង់រថយន្ដបញ្ឈប់យ៉ាងទាន់ហន់ តាមដោយម្ចាស់រាងកាយសង្ហា ងាកសម្លឹងដោយក្រសែភ្នែកកាចមកកាន់ស្រីតូច មិនមែនតែក្រសែភ្នែកទេនៅមាននាំរាងមាំទាំរបស់ខ្លួន ខិតចូលមករកដោយឫកពាដាក់សម្ពាធ។ ឡឺវីស៍ឱនកាន់តែជិតស្រីតូច ខណៈដែលសាមីខ្លួនមានអារម្មណ៍ថាខ្លួនប្រាណមួយនេះញ័រទៅៗ ក៏ញ័រកាន់តែខ្លាំងឡើងដូចគ្នា។
«បង...បងកុំចូលមកជិតខ្ញុំទៀត ឆាប់ថយចេញទៅ!»  ដៃតូចៗប្រឹងរុញច្រានផែនទ្រូងហាប់ណែនចេញឆ្ងាយ តែនាងកាន់តែរុញកម្លាំងក្នុងខ្លួនកាន់តែចុះខ្សោយដូចគ្នា! ខ្លួនជាស្រមោចចង់តតាំងជាមួយដំរីម៉េចនឹងអាចទៅរួចទៅ។
«នៅចង់ចុះទៀតទេ?» លោកដុកទ័រមិនព្រមថយចេញពីនាងនៅមានសួរគំរាមដាក់គំនាបនាងថែមទៀត បែបនេះបើនាងមិនខ្លាចគេតើបានទេ? ឃើញមឹះៗអីចឹងទេ តែដល់ចុះប្រេងម្ដងៗសាតានក៏សុំចាញ់ដែរ។

???????????? ?????????????Where stories live. Discover now