ពីរសប្ដាហ៍កន្លងផុតទៅ
រយៈពេលពីរអាទិត្យពិតជាលឿនខ្លាំងមែនទែន លឿនបែបថាស្មានមិនដល់សោះ នេះនាងមកមិនទាន់បានប៉ុន្មានផងក៏ដើរផុតដប់បួនថ្ងៃទៅហើយ តែកំឡុងពេលនាងក៏មិនមែនអត់ប្រយោជន៍ដែរ។ ពេលវេលាធ្វើឱ្យនាងស្គាល់មនុស្សកាន់តែច្រើន ដែលសំខាន់ទំនាក់ទំនងរវាងក្រមុំទាំងពីរក៏កាន់តែជិតស្និទ្ធបែបមិនគួរឱ្យជឿ បើអ្នកដែលមិនដឹង មិនចាប់អារម្មណ៍មុខមាត់ខុសសាសន៍របស់ពួកនាងអាចគិតថាស្រីស្អាតទាំងពីរជាបងប្អូនគ្នាក៏ថាបាន។
«ចាំយូរដែរទេ?» នីយ៉ាដើរឱបដៃស្រីស្រស់ប៉ាយលី ដែលឈរចាំនាងតែងខ្លួនឡើងរាប់ម៉ោង នេះសំណាងហើយជាប៉ាយលី បើជាអ្នកផ្សេងគេប្រាកដជាដៀលនាងមិនខានទេ។
«មិនយូរទេ!» ទោះជាយូរយ៉ាងណាក៏ស្រីតូចម្នាក់នេះអាចតបទាំងស្នាមញញឹម និយាយបានធ្វើដូចជាធម្មតាអីចឹង។ «ហើយនេះឯងចង់នាំខ្ញុំទៅណា?» សុខៗក៏ត្រូវមិត្តសម្លាញ់អូសឱ្យក្រោកពីគ្រែ ទាំងដែលថ្ងៃគឺនេះជាថ្ងៃចុងសប្ដាហ៍សោះហ្នឹង។ ទើបសាមីខ្លួនអត់សួរទាំងឆ្ងល់មិនបាន គួរណាស់តែពេលនេះបានគេងលើគ្រែយ៉ាងសុខស្រួលទៅហើយ។
«ខ្ញុំនាំឯងទៅស៊បភីង» នីយ៉ាតបទាំងលាយឡំនឹងស្នាមញញឹមល្បិចមកជាមួយ ព្រោះប្រាកដណាស់ថានាងមិនមែនត្រឹមតែអ្នកខ្លះទៅស៊បភីងតែម្យ៉ាងទេ តែក៏នាំទៅចួបនឹងអ្វីផ្សេងដូចគ្នា។
ចួបនឹងអ្វីទៅ? ហុហុ...
«ស៊បភីងស្អីទៅ! ដើរច្រើនហត់ណាស់ ខ្ញុំចង់នៅបន្ទប់ច្រើនជាង» នេះជាហេតុផលមួយ ចំណែកហេតុផលមួយទៀតនាងមិនមែនជាកូនអ្នកមានសម្បូរប្រាក់ចាយឡើយ ដូច្នេះនាងមិនចង់ចំណាយខ្ជះខ្ជាយដូចគ្នា ម្យ៉ាងនាងក៏មិនមែនជាមនុស្សចូលចិត្តសម្ភារៈនិយមស្អីបែបហ្នឹងដែរ។
«នៅតែក្នុងបន្ទប់ពេកតិចស្ត្រេសស្លាប់ ទៅដើរលេងលំហែអារម្មណ៍ខ្លះក៏ល្អ» ម្ដងៗគ្រឺតអ្នកម្ខាងទៀតចង់តែចាប់ញាត់កាតាបហើយស្ពាយដើរតាមទេ មិនយល់សោះហើយបបួលចេញលើកណាក៏បដិសេធឱ្យតែរហូត។
«តែ...» ប៉ាយលីនៅតែចង់បដិសេធទាំងដែលខ្លួនឯងសោះ ឆ្លើយយល់ព្រមទៅជាមួយគេ តែមកដល់ពេលនេះធ្វើឫកធ្វើពាដូចមិនចង់ទៅវិញ ឱ្យអ្នកខ្លះត្រូវហាកាត់សម្ដីភ្លាមៗ។
«គ្មានតែគ្មានស្ករស្អីទាំងអស់! ដាច់ខាតឯងត្រូវតែទៅជាមួយខ្ញុំ» នីយ៉ានិយាយយ៉ាងដាច់អហង្ការនឹងមិត្តសម្លាញ់ ដែលចូលចិត្តធ្វើខ្លួនដូចស្រីក្រមុំចូលម្លប់សំងំនៅតែក្នុងបន្ទប់មិនព្រមចេញទៅណាសោះ នេះបើថារៀនក៏ក្នុងបន្ទប់ ញ៉ាំបាយក៏ក្នុងបន្ទប់ច្បាស់ណាស់យាយប៉ិនេះ ប្រាកដជាធ្វើជាខ្មោចម៉ាំមីក្នុងបន្ទប់មិនខានទេ។
ទឺត ទឺត!
នីយ៉ាឱនមើលរបស់កំពុងរោទ៍ក្នុងដៃ មុននឹងបង្ហាញស្នាមញញឹមក្ដីសុខចេញមកឱ្យឃើញច្បាស់តែម្ដង។
«សុំទៅទទួលទូរសព្ទបន្តិច!» នីយ៉ាដើរទៅនិយាយទូរសព្ទធ្វើដូចជាមានអាថ៌កំបាំងខ្លាំងណាស់អីចឹង ទាំងដែលរាល់ដងទាំងស្រែកទាំងនិយាយនៅមុខនាងសោះ តែមនុស្សមិនចូលចិត្តចេះដឹងរឿងគេដូចជាប៉ាយលី បានតែឈរមើលនេះមើលនោះរង់ចាំអ្នកខ្លះសន្ទនា។
(មុននេះអូនខលមកបងឬនីយ៉ា?) បងប្រុសសួរប្អូនស្រីទាំងឈ្ងោកមុខជាប់នឹងឯកសាររបស់ខ្លួនដដែល។

YOU ARE READING
???????????? ?????????????
Romance??????? ????? ?????? ?????????? ??????????????????????????????????? ??????????????????????????????????????????? ??...??????????????????????? ????????????????????????????????? ??????????????????????????????????! ???????????????????????????? ??????...
???????
Start from the beginning