//បន្ទប់នាយតូចថេយ៉ុង//
លោកយាយស៊កដៃបិទឡេវអាវអោយនាយតូចម្ដងមួយគ្រាប់ៗរហូតដល់អស់
« ហុឺហុឺ.... » នាយតូចយំឡើងតិចៗ សឹងមិនឮ
<< សឺត >>
« ចៅយាយឈប់យំទៅ សឺត.. »
« បាទ៎ ហុឺហុឺ » ថេយ៉ុងបាទតែមាត់ទេ ប៉ុន្តែគេនៅយំដដែល តែគេជាក្មេងបែបនេះហើយ !លោកយាយលើកគេដាក់លើពូក រួចដណ្ដប់ភួយអោយគេបន្តិច
« លោកយាយតុក្កតាថេយ៍ថេយ៍ ហឹក! »គេតបទាំងយំអណ្ដឺតអណ្ដក សួរទៅកាន់លោកយាយ ព្រោះគេមិនបានឃើញវត្តមានតុក្កតាគេមកតាមខ្លួនក្រោយពីធ្លាក់ទឹកមកម្លេះ ។ វាជាតុក្កតាដែល នាយកម្លោះគុកគី ប្រគល់អោយគេ ពេលគេ អផ្សុកតែងតែមានតុក្កតា Tendy មួយនេះ តែឥឡូវមិនឃើញ សង្ស័យតែធ្លាក់ទឹកហើយ គ្មានអ្នកស្រង់ហើយមើលទៅ
« ចាំលោកយាយយកអោយណា ថេយ៍គេងទៅ »
« បាទ៎ » នាយតូចតបហើយ ក៏បិទភ្នែកគេង សង្ឃឹមថាភ្ញាក់ឡើងនឹងឃើញតុក្កតាមួយនេះបង្ហាញខ្លួនអោយគេឃើញផងចុះ
៚SKIP៚
នៅក្នុងបន្ទប់ការងាររបស់លោក ចន គាត់កំពុងតែអង្គុយមើលរូបថត ស្រ្តីម្នាក់ ដែលយើងអាចដឹងបានថា នាងគឺជាភរិយាជាទីស្រឡាញ់របស់គាត់ ដែលបានលាចាកលោកទៅ ។
« បងសូមទោស » គាត់ពោលពាក្យសូមទោសទៅកាន់រូបថតប្រពន្ធ ដែលកំពុងកាន់នៅនឹងដៃ ។ សោកស្ដាយ ដែលគាត់មិនអាចការពារនាយតូចអោយបានល្អ ,សោកស្ដាយដែលគាត់គ្មានពេលអោយពួកគេ! នាយតូចត្រូវជុងហ្គុក ធ្វើបាបម្ដងហើយម្ដងទៀត មុនដំបូងគាត់គិតថា នឹងអាចបន្ទន់ចិត្តកម្លោះតូចអោយឈប់ខឹង ស្អប់នាយតូចបាន តែបែរជាខុសស្រឡះ គេបែរជាហ៊ានធ្វើបាបថេយ៉ុងរហូតដល់លង់ទឹក ទៅវិញ ។ចុះបើនាយតូចនៅទីនេះទៀត តើថ្ងៃខាងមុខនឹងមានរឿងអ្វីកើតឡើងចំពោះគេ??
គាត់បានសន្យាជាមួយប្រពន្ធ គាត់មិនអោយអ្នកណាធ្វើបាបថេយ៉ុង ស្រប និង ការពារគេអោយបានល្អ តែគាត់បែរជាធ្វើមិនបាន គាត់ពិតជាខ្មាស់ខ្លួនឯង និង ពាក្យដែលគាត់បានផ្ដល់អោយជេយ៉ុង ណាស់ ។ ពេលដែលនាងស្លាប់ អ្វីៗត្រូវបានផ្លាស់ប្ដូរ ស្រមោលអន្ធកាលបែរជាមកលងបន្លាច ដក់ជាប់ក្នុងចិត្តកូនប្រុសគាត់រហូត ពួកគេប្រែជាខុសពីមុន លេងមានភាពស្និទស្នាត សម្លេងសើចក្អាកក្អាយ ក៏បានរសាត់បាត់បង់ ទៅម្ដងបន្តិចៗ
៚ក្រាក!!៚
សម្លេងរបើកទ្វារក៏បានបន្លើឡើង កាត់ផ្ដាច់ការគិតរបស់លោកចន ។ អ្នកជាម្ដាយក៏ដើរចូលទៅខាងក្នុង ! ពេលនេះបាត់ខ្លួននាយកម្លោះតូចជុងហ្គុកទៀតហើយ តែក៏វាជារឿងធម្មតាស្រាប់ទៅហើយ គេតែងតែលួចសំងំនៅតែក្នុងបន្ទប់តែម្នាក់ឯង សឹងតែរាល់ថ្ងៃ ។
« កូនសម្រេចចិត្តរួចហើយ កូនចង់អោយថេយ៍ទៅនៅអាមេរិក » លោកចនដកដង្ហើមធំបន្តិច មុននឹងពោលទៅកាន់អ្នកជាម្ដាយ គាត់គិតច្បាស់ហើយនាយតូច មិនអាចនៅទីនេះតទៀតបានទេ គាត់គ្មានពេលគ្រប់គ្រាន់សម្រាប់ផ្ដល់ពេលវេលា មើលថែ ពួកគេអោយល្អបានទេ បើគាត់បណ្ដោយអោយ ពួកគេ រស់នៅក្រោមដំបូលផ្ទះជាមួយគ្នាទៀត ជុងហ្គុកអាចនឹងធ្វើបាបថេយ៉ុងច្រើនជាងនេះទៀត ដូច្នេះហើយទើបគាត់សម្រេចចិត្តអោយនាយតូច រស់នៅកន្លែងថ្មីចេញឆ្ងាយពីជុងហ្គុក ថាមិនត្រូវពេលវេលាដែលពួកគេមិនបានជួបគ្នា អាចធ្វើអោយការចងចាំអាក្រក់ៗរបស់កម្លោះតូចអាចរសាយបាត់ក៏ថាបាន។
« កូនប្រាកដហើយហ្អេស ?? » អ្នកជាម្ដាយពោលសួរទៅកាន់កូនប្រុស គាត់មិនប្រកែកនឹងការសម្រេចរបស់កូនគាត់នោះទេ
« បាទ៎ » លោកចន.
អ្នកជាម្ដាយងក់ក្បាលយល់ស្របតិចៗ !ប្រហែលមានតែការចាកចេញរបស់ថេយ៉ុងទេ ទើបអាចការពារគេ និងជួយផ្សះផ្សាទំនាក់ទំនង របស់ពួកគេអោយបានប្រសើរឡើងវិញ ! ហើយបើពួកគេនៅឆ្ងាយពីគ្នា នាយតូចក៏មិនចាំបាច់ត្រូវយំដោយសារកម្លោះតូច រីឯនាយកម្លោះតូចក៏មិនចាំបាច់ពួនសំងំនៅតែក្នុងបន្ទប់នោះដែរ ។
—————
រងចាំភាគបន្ត.........

YOU ARE READING
?????????? ( ??? )
Romance_??????????????????????? ?????????????? ????????????????????????????? ????????????? ?????????????????????? _?????????????????? ???????????????????..? _??????????????????????? ????????????????????????????????????????????????? #?????????????? #????...
P4: ?????????????????????
Start from the beginning