បន្ទាប់ពីត្រូវនាយជាបងរុករានរាងកាយ រហូតទាបភ្លឺឯណោះទើបគេបានគេងលក់ ព្រោះតែដៃរវាមដូចមឹករបស់នាយលូកចុះលូកឡើង មានទាំងអង្អែលក្បាលពោះរាបស្មើរ វែកសក់ អោបរឹត ថើបក្រញិចក្រញី ចុះឡើង ធ្វើអោយគេពិបាកគេងជាខ្លាំង ល្មមតែបានគេម៉ោងបីឯណោះ ។ព្រះអាទិត្យចាប់មានពន្លឺឆ្វាចចាំងមកប៉ះនឹងផ្ទៃរលកទឹក ចាំងព្រៀកៗ បងប្អូនមួយគូកំពុងតែគេងអោបកៀកកិតគ្នាយ៉ាងស្អិតរមួត រហូតដល់ម៉ោងប្រាំបីទៅហើយពួកគេនៅមិនទាន់ក្រោកចេញពីគ្រែបានម្នាក់ទៀត ។
[ SKIP ]
« ហ្អឹម.... គីម ថេយ៉ុងក្រោកឡើង » ជុងហ្គុកជ្រួញចញ្ចើម សម្លឹងទៅមើលថេយ៏ដែលកំពុងសំងំបិទភ្នែកគេងកើយដៃខ្លួននៅឡើយ ។
« នែ៎ គីម ថេយ៉ុង »
« ..... » ស្ងាត់ មិនមានការឆ្លើយតបត ។
« គីម ថេយ៉ុង !! ក្រោកឡើង!! » ជុងហ្គុកអោនទៅស្រែកដាក់ត្រចៀកថេយ៍ផាំងៗ ធ្វើអោយអ្នកដែលសំងំគេងលក់នោះ ប្រែជាភ្ញាក់ក្រញ៉ាញបើកភ្នែកមកមឹសៗ ។
« ចង់ដេកដល់ថ្មើរណាទៀត?? ក្រោកឡើង យើងឃ្លានហើយ ទៅធ្វើអីអោយយើងញុំា » ក្រពះគេពេលនេះចាប់ផ្ដើមធ្វើទុក្ខហើយ ចឹងហើយមានតែប្រញាប់ដាស់គេអោយក្រោកពីគេងមកធ្វើអីអោយខ្លួនញុំាហើយ ។ ថេយ៍ដែលកំពុងសម្លឹងទៅមើលគេស្រាប់ កាលដែលឮនាយនិយាយរាងហួសចិត្តបន្តិច គ្រាន់តែដាស់អោយធ្វើអីញុំា ចាំបាច់ស្រែកដាក់ត្រចៀកគេដែរឬ?? នេះនៅមិនទាន់បាត់ស្រកៀរត្រចៀកនៅឡើយទេ ! ។
« បងប្រុសចេញពីបន្ទប់ខ្ញុំសិនទៅ » ជុងហ្គុកក៏ងើបចេញពីគ្រែថេយ៉ុង ជាមួយនឹងខោក្រណាត់ខ្លីត្រឹមជង្គង់បញ្ចេញល្វែងទរទេរខាងលើចោល រួចក៏ដើរចេញទៅខាងក្រៅ ថេយ៍ក្រោយប្រាកដចិត្តថាគេចេញពីបន្ទប់ខ្លួនហើយ គេក៏ងើបដើរចូលបន្ទប់ទឹកងូតទឹកសម្អាតកាយ ស្លៀកពាក់រួចចេញទៅធ្វើអីញុំាអោយនាយនិងខ្លួនឯង ។
[ SKIP ]
បន្ទាប់ពីអង្គុយចាំជុងហ្គុកទិញម្ហូបយូរពេក ថេយ៍ងក់ងងុយមកម្ដងទៀត ព្រោះតែគេមិនទាន់អស់ងងុយ ជុងហ្គុកទេជាអ្នកដាស់គេអោយភ្ញាក់នោះ ។

YOU ARE READING
?????????? ( ??? )
Romance_??????????????????????? ?????????????? ????????????????????????????? ????????????? ?????????????????????? _?????????????????? ???????????????????..? _??????????????????????? ????????????????????????????????????????????????? #?????????????? #????...