« ហ្អឹម.... » ជុងហ្គុកក្រហឹមក្នុងបំពង់ក. ប្រលែងដៃចេញការអោប មុននឹងជ្រួញចិញ្ចើមបន្តិច ព្រោះតែមានអារម្មណ៍ដូចជាស្ពឹកដៃជាខ្លាំង ។នាយអោនមុខមកមើលខាងក្រោម ក៏ស្រាប់តែឃើញថេយ៍កំពុងតែគេជ្រុបមុខនឹងប្រអប់ទ្រូងរបស់គេ ។ ជុងហ្គុកចងចិញ្ចើមឡើងមក ច្រត់ដៃនឹងពូកបន្តក្រោកឡើងដើរចូលទៅបន្ទប់ទឹក ។
ថេយ៉ុងនៅតែបន្តគេងផ្អៀងខ្លួនដណ្ដប់ភួយនៅឡើយ រហូតដល់ជុងហ្គុកស្លៀកពាក់ដើរចេញពីបន្ទប់ទឹករួចរាល់ហើយ ក៏គេនៅមិនទាន់ក្រោកទៀត ។
<< តុក តុក >> សម្លេងគោះទ្វាតក៏បន្លឺឡើង ជុងហ្គុកផ្ដាច់ក្រសែភ្នែកទៅមនុស្សដែលគេងលើពូកគេបន្តិច សឹមដើរទៅបើកទ្វារបន្ទប់ ។
« អ្នកប្រុសជុងមកផ្ទះពេលយប់ប្រលប់ម៉ោងប៉ុន្មានដែរ មានឃើញអ្នកប្រុសថេយ៍នៅអង្គុយចាំផ្លូវឬអត់??? »
« ..... » ស្ងាត់
« គឺថាមួយរយៈនេះ អ្នកប្រុសកម្រមកផ្ទះ ទើបអ្នកប្រុសថេយ៍អង្គុយចាំផ្លូវរហូត តែលើកនេះមិនទាន់ឃើញគាត់ចុះទៅខាងក្រោមទេ ប្រហែលរងចាំអ្នកប្រុសអស់ងងុយណាស់ហើយ »
« ថ្មើរនេះហើយនៅមិនទាន់ក្រោកទៀត » ជុងហ្គុកស្រដីឡើងតិចៗ
« ចាស៎ លោកប្រុសប្រាប់អោយខ្ញុំមកហៅអ្នកប្រុសទាំងពីរទៅពិសារបាយ »
« អឹម »
« ចាស៎ » ក្រោយបញ្ចប់សម្ដីខ្លួនឯងរួច នាងក៏ដើរតម្រង់បម្រុងនឹងគោះទ្វារបន្ទប់របស់ថេយ៍ម្ដង ។
« មិនបាច់ហៅគេទេ ប្រាប់ប៉ាថាគេកំពុងតែគេង ចាំបន្តិចខ្ញុំដាស់គេដោយខ្លួនឯង »
« ចាស៎ អ្នកប្រុស »
បន្ទាប់ពីនាងដើរចេញទៅផុត ជុងហ្គុកក៏បិទទ្វារបន្ទប់របស់គេវិញ ងាកមកសម្លឹងអ្នកដែលគេងលើពូកគេធ្វើប្រងើយនេះវិញ ។
« ក្រោកឡើង គីម ថេយ៉ុង » ទម្រាំតែដាច់ចិត្តហៅ គេឈរអោបដៃមើលគេទាំក្របួចចិញ្ចើមចូលគ្នាជិតមួយសន្ទុះ ។
« ហ្អឹម... » ថេយ៍ក្រហេមតិចៗ ចង់ចិញ្ចើមលើកដៃញីភ្នែកបង្ហាញអាការៈមិនទាន់អង្គុយឡើងមក សឹមបន្ដទាញភួញគេដណ្ដប់បែរមកខាងជុងហ្គុកវិឈរវិញ ព្រោះតែពន្លឺភ្លឺចញ្ចាចរបស់ព្រះអាទិត្តបានចាំងរំខានត្របកភ្នែកគេ ។

YOU ARE READING
?????????? ( ??? )
Romance_??????????????????????? ?????????????? ????????????????????????????? ????????????? ?????????????????????? _?????????????????? ???????????????????..? _??????????????????????? ????????????????????????????????????????????????? #?????????????? #????...