ចាប់តាំងពីពេលទៅកោះជេជូនោះមកជុងហ្គុកមិនបាននិយាយស្ដីរកថេយ៍អ្វីមួយម៉ាត់នោះទេ ។
កន្លងអស់ជាច្រើនថ្ងៃ នៅភូមិគ្រឹះត្រកូលចន រូបភាពមនុស្សស្រីស្រស់ស្អាតដែលមានទំហំធំត្រូវបានលោកពូថែសួនរៀបរយធ្វើការដោះវាចេញពីត្រង់នោះដោយការបង្គាប់បញ្ជារបស់រាងចំណាស់ ។
« ហេតុអីក៏ប៉ាដោះរូបម៉ាក់ចេញ?? » ជុងហ្គុកបន្លឺឡើងសំណួរទាំងមិនពេញចិត្តបង្ហាញកែវភ្នែកចង់ខឹងសម្បារទៅរករាងចំណាស់ រូបថតនេះបានតាំងនៅទីនេះកន្លែងនេះអស់រយៈពេលយូរឆ្នាំណាស់ហើយ សុខៗក៏យកចេញវិញ តើចង់មានន័យយ៉ាងមិច??!
« យូរឆ្នាំហើយ បើដាក់បែបនេះទៀត ហ្អឹម... »
« ប៉ាឈប់ស្រលាញ់ម៉ាក់ហើយមែនទេ?? »
« មិនមែនអញ្ចឹងទេ ប៉ាគ្រាន់តែយកទៅតាំងក្នុងបន្ទប់វិញប៉ុណ្នោះ »
« ... » ជុងហ្គុកមិនតបតែក៏ដើរចេញពីភូមិគ្រឹះនោះសម្ដៅទៅឡាន ថេយ៍ឃើញបែបនេះក៏ចង់ទៅឃាត់ដំណើរ តែដោយឃើញគេដូចជាខឹងខ្លាំងបែបនេះក៏មិនហ៊ាន ។
[ S K I P : ពេលយប់ ]
ជុងហ្គុកត្រឡប់មកផ្ទះវិញ តែរាងយប់ទៅហើយ ថេយ៍ឃើញបែបនេះក៏ប្រញាប់រត់ទៅរក ។
« ថយចេញ » ជុងហ្គុកបោះប្រយោគម៉ាត់ៗទៅរកថេយ៍ មុននឹងក្រវាស់ដៃចេញពីគេរួចដើរឡើងទៅខាងលើ ។ ថេយ៍ក៏រត់ទៅតាមដល់ជាន់ខាងលើ ។
« ខ្ញុំទៅរៀបចំបាយអោយបងរួចរាល់ហើយ នៅខាងក្រោម »
« យើងមិនឃ្លាន » នាយថាចប់ ក៏ដើរទៅយកកន្សែងហើយក៏បង្ហួសចូលទៅបន្ទប់ទឹក ។
« ឈាម?? ដៃ?? » ថេយ៍ក៏រហ័សរត់មកចាប់ដៃជុងហ្គុកបន្លឺឡើងទាំងក្ដីបារម្ភ ឈាមក្រហមឆ្អិនឆ្អៅហូរមកយ៉ាងច្រើនតក់លើឥដ្ឋហើយស្ទើរតែពេញដៃរបស់គេ មើលទៅពិតជាឈឺនឹងស្រៀវខ្លាំងណាស់តែជុងហ្គុកបែរជាមិនបង្ហាញអាការៈឈឺពើតអ្វីបន្តិច ចម្លែកអ្វីតែថេយ៉ុងទេធ្វើទឹកមុខស្ញូញស្ញាញហាក់ដូចជាចង់ឈឺជំនួសម្ចាស់ដៃទៅវិញ ។
ឈាមស្រក់មកប៉ះនឹងបំណះអំបែងកែវមុតស្រួចដែលបានខ្ទេចខ្ទីនៅលើឥដ្ឋដោយសារតែកម្លាំងដៃជុងហ្គុកចាប់ច្របាច់វាខ្លាំងៗចេញសរសៃពេកទើបរហូតធ្វើអោយវាបែក ។ ជុងហ្គុកមិនបានបារម្ភខ្វល់ខ្វាយពីថេយ៍នោះទេហើយក៏ទម្លាក់ខ្លួនគេងទាំងឈាមនៅប្រឡាក់ពេញដៃ ។ អំបែងទើសតែបន្តិចក៏ច្រឹចចេញឈាមមកយ៉ាងចុកជាងកាំបិតមុតស្រួចទៅទៀត ចុះទម្រាំតែច្របាច់សង្កត់វាទៀតមុខរបួសឱកាសដែលមុតជ្រៅក៏កាន់តែច្រើន ។

YOU ARE READING
?????????? ( ??? )
Romance_??????????????????????? ?????????????? ????????????????????????????? ????????????? ?????????????????????? _?????????????????? ???????????????????..? _??????????????????????? ????????????????????????????????????????????????? #?????????????? #????...