[[ ភូមិគ្រឹះត្រកូល ចន ]]នាយតៃកុងរូបសង្ហារបើកឡានទាំងក្នុងចិត្តនៅម៊ួម៉ៅនិងនាយកម្លោះកូនកាត់នៅឡើយ ។ គ្រួសារទាំងពីរបាក់មុខមិនស្ទើរទេ កម្មវិធីក៏ត្រូវបិទបញ្ជប់ដោយសារតែពួកនាយសង្ហារទាំងពីរនាក់នេះបានបង្កចលាចលពេញទាំងក្នុងនោះ ។
« អូយ៎ ថ្នមដៃបន្តិចទៅមើល៎ » ជុងហ្គុកត្អូញត្អែរឡើងមក ថេយ៍ក៏ថ្នមដៃបន្តិច ។ លោកចនដែលអង្គុយនៅសាឡុងទល់មុខនោះសម្លឹងមកពួកគេទាំងពីរ មិនដឹងជាធ្វើអ្វី និយាយអ្វីក្នុងពិធីរបស់លោកតាគេទេ បានជាដល់ថ្នាក់ប្រើដៃប្រើជើងលើចៅម្ចាស់កម្មវិធីដល់ថ្នាក់នេះ ! ។
« ពេលវៃមិចមិនឈឺ គ្រាន់តែប្អូនលាងរបួសប៉ុន្នឹងសោះក៏ឈឺដែរឬ?? » រាងចំណាស់ស្រដីឡើង
« ប៉ាទៅសម្រាកហើយ » រាងចំណាស់ព្រួសខ្យល់ដង្ហើមឡើងមករួចក៏ក្រោកដើរទៅបន្ទប់វិញបាត់ ដោយទុកអោយថេយ៍ជាអ្នកលាងរបួសអោយជុងហ្គុក ។
« មិនចេះថ្នមដៃទេហ្អេស?? »
« ខ្ញុំថ្នមហើយតើស៎ »
« អូយ៎ ចង់សម្លាប់យើងហ្អេស???! » នាយតម្លើងសរសៃក៏ដាក់ថេយ៍ ធ្វើអោយគេរាងភ្ញាក់បន្តិច
« បងប្រុសរអ៊ូច្រើនយ៉ាងនេះ ធ្វើខ្លួនឯងទៅ » ចប់សម្ដី ថេយ៍ក៏ដកសំឡីដែលមានជ្រាបទឹកអាល់កុលចេញពីគែមមាត់ដែលមានឈាមរបស់ជុងហ្គុកចេញ រួចហ៊ុចទៅអោយគេទាំងអន់ចិត្តបន្តិច ព្រោះអម្បាញ់មិញគេស្រែកដាក់ខ្លួន ។
« បើយើងចេះធ្វើ យើងមិនប្រើឯងអោយធ្វើទេ »
« គ្រាន់តែលាងរបួសខ្លួនឯងប៉ុណ្នឹងមិនចេះធ្វើ ចឹងថ្ងៃក្រោយឈប់វៃគ្នាទៅ » ខណៈដែលមាត់កំពុងតែនិយាយហារស្ដី ដៃក៏កំពុងផ្ដិតលើរបួសគែមមាត់នាយថើរៗ
« ជាស្អី?? បានជាមកប្រដៅយើង!! »
« អ្ហា....!!! គីម ថេយ៉ុង! » ដោយទ្រាំមិនបាននឹងសម្ដីគំរោះគំរើយរបស់ជុងហ្គុក ថេយ៍ក៏ខាំបបូរមាត់ខ្លួនឯងតិចៗ រួចបន្ថែមកម្លាំងដៃសង្កត់ថែម ធ្វើអោយជុងហ្គុកស្រដីឈ្មោះគេឡើង
« នេះហើយ ឈ្មោះខ្ញុំ គីម ថេយ៉ុង »
« មនុស្សល្ងង់! » ក្រោយឮហើយ ថេយ៍ខំខាំមាត់សង្កត់ចិត្តមិនធ្វើអ្វីទាំងអស់ សុខចិត្តអង្គុយលាងរបួសអោយគេយ៉ាងស្ងៀមស្ងាត់រហូតដល់ប្រាកដចិត្តថាវាលែងហូរឈាម និងមេរោគជ្រៀតចូលទៀត ។

YOU ARE READING
?????????? ( ??? )
Romance_??????????????????????? ?????????????? ????????????????????????????? ????????????? ?????????????????????? _?????????????????? ???????????????????..? _??????????????????????? ????????????????????????????????????????????????? #?????????????? #????...