នាយកម្លោះបោះជំហានដើរទៅរកនាយតូចមួយៗ ខណៈដែលកែវភ្នែកមុតស្រួចរបស់នាយកម្លោះកំពុងតែសម្លឹងទៅរកកែវភ្នែកគេជាប់ រីឯនាយតូចវិញនៅតែបញ្ចេញស្នាមញញឹមយ៉ាងស្រទន់ទៅរកនាយកម្លោះមិនបាត់« យ៉ាងមិច មិនចង់មកវិញទេហ្អេស ?? » ជុងហ្គុកតបទាំងមុឺងម៉ាត់ ធ្វើអោយអ្នកដែលបានស្ដាប់ប្រែជារសាយអស់ស្នាមញញឹមចេញពីផ្ទៃមុខ ។
« មិនមែនទេបងប្រុស! គឺ ខ្ញុំគ្រាន់តែភ្លេច passport ទេ ទើបមកយឺត »នាយតូចប្រញាប់បកស្រាយហេតុផលដែលគេមិនបានមកជាមួយលោកយាយ អោយនាយកម្លោះស្ដាប់ គេមិនមែនមិនចង់មកវិញទេ តែគេភ្លេចយកលិខិតឆ្លងដែនមកតាមខ្លួន ទើបត្រូវទៅយកវិញ ហើយក៏ត្រូវខកជើងយន្ដហោះ គេខំអង្គុយរងចាំនៅប្រលានដល់ជើងថ្មីឯណោះទើបមកបាន ។ នាយកម្លោះមិនមាត់ក៏ដើរហួសពីនាយតូចធ្វើប្រងើយ សម្ដៅទៅខាងក្រៅ ថេយ៉ុងក៏រត់ទៅតាមក្រោយតិចៗ ដើម្បីស្រែកហៅគេអោយឈប់
« បងប្រុស!! »
« បងចង់ទៅណា?? » ក្រោយឃើញនាយកម្លោះបម្រុងនឹងស៊កដឌបើកទ្វារឡាន ថេយ៉ុងក៏ចោទសួរភ្លាមៗ
« ទៅណាក៏បាន ជារឿងរបស់យើង ថយចេញ! » សម្ដីសោះកក្រោះរបស់នាយកម្លោះក៏បានបន្លឺឡើង ធ្វើអោយនាយតូចថេយ៉ុងត្រូវថយជំហានចេញបន្តិច នាយកម្លោះក៏ស៊កដៃបើកទ្វារឡានបើកចេញពីភូមិគ្រឹះយ៉ាងលឿន ចំណែកឯនាយតូចបានត្រឹមតែឈរមើលពីចម្ងាយ បានបន្តិចគេក៏សម្រេចចិត្តដើរចូលទៅខាងក្នុងវិញ ។
« លោកអ៊ុំ » នាយតូចហៅឈ្មោះលោកចនទាំងញញឹមរីករាយ មុននឹងលារដៃទៅអោបគាត់ទាំងក្ដីនឹករលឹក
« ថេយ៍ នៅទីនោះយ៉ាងមិចដែរ?? »
« សុខសប្បាយទេ លោកអ៊ុំ » ថេយ៉ុងតបទៅទាំងញញឹម
« សុីនអា ជួយយកឥវ៉ាន់ថេយ៍ ទៅទុកក្នុងបន្ទប់គេផង »
« ចាស៎ លោកស្រីធំ » ថាហើយនាងក៏ស៊កដៃយកវ៉ាលីថេយ៉ុង ឡើងទៅបន្ទប់ជាន់ខាងលើដែលជាបន្ទប់គេកាលពីមុនមកនោះ
« ថេយ៍ឡើងទៅបន្ទប់ប្ដូរខោអាវសិនទៅ » លោក ចន
« បាទ៎ » ថេយ៉ុងថាហើយក៏ដើរសម្ដៅឡើងទៅជាន់ខាងលើ

YOU ARE READING
?????????? ( ??? )
Romance_??????????????????????? ?????????????? ????????????????????????????? ????????????? ?????????????????????? _?????????????????? ???????????????????..? _??????????????????????? ????????????????????????????????????????????????? #?????????????? #????...