មួយសន្ទុះក្រោយមក ម្ដាយលោក ចនក៏ដើរចេញពីបន្ទប់ការងាររបស់កូនគាត់ រួចគាត់ក៏បន្តហួសទៅបន្ទប់ថេយ៉ុងវិញម្តង ។
៚ក្រាក៚
គាត់ក៏ដើរសម្ដៅទៅរកអ្នកដែលកំពុងតែគេងលង់លក់នៅលើគ្រែ ។ គាត់កំពុងតែគិតថា បើសិនជាថេយ៉ុងដឹងថា ខ្លួនត្រូវឃ្លាតឆ្ងាយ ពីជុងហ្គុក តើគេនឹងមានប្រតិកម្មយ៉ាងមិច ?
////
« លោកស្រី នេះជាតុក្កតារបស់អ្នកប្រុសតូច ចា » អ្នកបម្រើស្រីម្នាក់ ក៏ហុចតុក្កតាខ្លាឃ្មុំដែលនាងយកទៅបោកគក់ទឹក យកមកអោយ ម្ដាយលោកចន
« អរគុណហើយ នាងទៅធ្វើការវិញចុះ » គាត់ស៊កដៃយកតុក្កតាពីនាងបន្តិច
« ចាស៎ » នាងអោនគំនាបបន្តិច មុននឹងថយជំហានទៅធ្វើកិច្ចការបន្ត
#ពេលល្ងាច
នាយតូចភ្ញាក់ពីគេងឡើងលើកដៃញីភ្នែកបន្តិច មុននឹងចុះទៅខាងក្រោម ឃើញលោកយាយខ្លួនកំពុងតែអង្គុយ ស្នាមញញឹមក៏លេចចេញលើផ្ទៃមុខក្រោយពេលឃើញតុក្កតារបស់ខ្លួននៅក្បែរនោះ។
« ថេយ៍ ចៅយាយភ្ញាក់ហើយ មើរ៎ មានឈឺទៀតឬអត់ » គាត់ស៊កដៃទៅស្ទាប ថ្ងាសនាយតូចថេយ៉ុងបន្តិច រួចក៏ដកមកវិញ ក្រោយដឹងថាគេ មិនបានក្ដៅខ្លួន
« ថេយ៍អត់មានកើតអីទេ » នាយតូច ក្រវីក្បាលតិចៗតបទៅជីដូន បញ្ជាក់ថាគេមិនបានកើតអី្វទេ
« នេះជាតុក្កតាថេយ៍ថេយ៍ណា » គាត់ក៏ស៊កយកទៅតុក្កតាហុចអោយនាយតូច ។ កម្លោះតូចថេយ៉ុង លាដៃទៅយកតុក្កតាពីជីដូនទាំងញញឹម រួចក៏មិនភ្លេចពោលពាក្យ អរគុណ ផងដែរ ។
« អរគុណលោកយាយ ! » ក្រោយពីបានកូនតុក្កតាខ្លាឃ្មុំមកកាន់នឹងដៃវិញ ជីដូនគេក៏ញញឹម !មើលចុះគ្រាន់តែបាត់តុក្កតាប៉ុណ្នឹងសោះ គេទាររកវិញទៅហើយ ចុះទម្រាំតែបែកពីម្ចាស់តុក្កតាទៀតនោះ សង្ស័យតែយំរហូតដល់ថ្នាក់សន្លប់ផងក៏មិនដឹង ។
#បន្ទប់លោក ចន
គាត់កំពុងតែអោយកូនចៅក្រោមឱវាទរៀបចំឯកសារបញ្ជូននាយតូចល្អិតទៅរស់នៅលើទឹកដីនៃតំបន់ថ្មី តែគាត់ក៏មិនបានបញ្ជូននាយតូចអោយទៅភ្លាមៗដែរ វាត្រូវការរយៈជិតមួយខែសម្រាប់រៀបចំឯកសារ ដើម្បីប្រាកដថាកុំអោយមានបញ្ហានៅថ្ងៃក្រោយ ហើយម្យ៉ាងទុកពេលសម្រាប់អោយនាយតូចអាចធ្វើចិត្តផង ។

YOU ARE READING
?????????? ( ??? )
Romance_??????????????????????? ?????????????? ????????????????????????????? ????????????? ?????????????????????? _?????????????????? ???????????????????..? _??????????????????????? ????????????????????????????????????????????????? #?????????????? #????...