បន្ទាប់ពីនោះកន្លងផុតទៅជារឿយៗ ល្មមនឹងដល់ថ្ងៃមិត្តភក្តិរបស់ថេយ៍មកលេងទីនេះ ។ថេយ៍ពាក់អាវសឺមី សរលុងសាច់ក្រណាត់ទន់ៗ ជាមួយនិងខោខាប៊យរឹបរាងពណ៌ខ្មៅ បាតជើងទ្រាប់ដោយស្បែកជើងក្រវ៉ាត់កែងខ្មៅក្រឹប សរសៃសក់តូចឆ្មាទន់រឡាស់តិចៗ បបូរមាត់ពណ៌សុីជម្ពូរស្រាល ដើរចុះមកខាងក្រោមជាមួយកាបូបកាន់ដៃដោយទឹកមុខស្រស់ស្រាយ ។
« លោកអ៊ុំ » រាងចំណាស់ទាំងពីរដែលកំពុងលើសាឡុងកាលដែលឮសំនៀងរាងតូចច្រឡឹងបង្ហើរមកបែបនេះក៏ងាកមកមើល ឯជុងហ្គុកដែលអង្គុយក្បែរនោះក៏ងាកមកមើលដូចគ្នា ។ លោកចនដាក់កាសែតទៅលើតុមុននិយាយឡើង
« ថេយ៍ទៅណាឬ?? »
« គឺខ្ញុំមកសុំអនុញ្ញាតលោកអ៊ុំ និង លោកយាយចេញទៅខាងក្រៅ ណាត់ជាមួយមិត្តភក្ដិ »
« មានមិត្តនៅទីនេះហើយមែនទេ?? » រាងចំណាស់សួរចេញមកហាក់ជីកឫសជីកគល់ចំចំណុចដែលជុងហ្គុកកំពុងតែចង់ដឹងល្មម ។ ណាត់ជាមួយមិត្តភក្ដិឬ?? ទើបមកមិនទាន់បានពីរអាទិត្យស្រួលបួលផង មានមិត្តទៅហើយ សង្ស័យតែអាមុខស្លេកកូនកាត់ដេវីតនោះទេដឹង !
« មិនមែនទេលោកអ៊ុំ ពួកគេជាមិត្តនៅរៀនមហាវិទ្យាល័យ ទើបចង់មកលេងប៉ុណ្នោះ »
« អឹម »
« ថេយ៍ប្រយ័ត្នខ្លួនផង »
« បាទ លោកយាយ៎ »
« មិត្តមកយកមែនទេ?? »
« គឺទៅណាត់ជួបគ្នានៅហាងមួយកន្លែងតែម្ដង »
« អា៎... បើអ៊ីចឹងគ្មានអ្នកជូនទៅទេឬ?? បែបនេះអោយជុងហ្គុកជូនទៅចុះ » រាងចំណាស់
« មិនអីទេ លោកអ៊ុំ ខ្ញុំអាចជិះតាក់សុីបាន »
« ជិះតាក់សុីគ្រោះថ្នាក់ណាស់ ចាំអោយបងជូនទៅវិញសុវត្ថិភាពជាង ជុងហ្គុកគិតយ៉ាងមិច?? » នៅចុងប្រយោគគាត់ក៏ងាកមករកកូនប្រុសរបស់គាត់ ។
« បាទ៎ » ជុងហ្គុកក៏ផ្ដាច់ក្រសែភ្នែកលែងផ្ដោតអារម្មណ៍មើលថេយ៉ុងរួចមកស្រដីជាមួយអ្នកជាឪពុក ។
« បើអញ្ចឹងនាំប្អូនទៅៗ ហើយកុំភ្លេចនាំមកវិញផង »
« បាទ៎ » ចប់សម្ដី ជុងហ្គុកក៏ដើរចេញទៅខាងក្រៅភូមិគ្រឹះ ឯថេយ៍ក៏ដើរតាមក្រោយគេទៅដូចគ្នា ។

YOU ARE READING
?????????? ( ??? )
Romance_??????????????????????? ?????????????? ????????????????????????????? ????????????? ?????????????????????? _?????????????????? ???????????????????..? _??????????????????????? ????????????????????????????????????????????????? #?????????????? #????...