រស្មីចែងចាំងបំភាយមកប៉ះនឹងបន្ទប់ថេយ៉ុងឆ្លុះតាមផ្ទាំងកញ្ចក់ ត្របកភ្នែកកម្រើកឡើងតិចៗដើម្បីអោយសុំានឹងបរិបទជុំវិញខ្លួន ។បន្ទាប់ពីរៀបចំងូតទឹកស្លៀកពាក់រួចរាល់ហើយ ថេយ៉ុងក៏ដើរចុះមកខាងក្រោម តែគ្រាន់តែថ្ងៃនេះ គេបែរជាពាក់មួក( Beret hat ) ពណ៌ក្រហមទៅវិញ តែមើលទៅរឹតតែទាក់ទាញនឹងគួរអោយស្រលាញ់ ។
« បែកថ្ងាសមែនទេ បានជាពាក់មួក?? » មកដល់ខាងក្នុងឡាន ជុងហ្គុកក៏និយាយឡើង ស្របនឹងដៃកំពុងតែទាញខ្សែក្រវាត់ឡាន ។ ថេយ៉ុងក្រោយឮហើយក៏ងាកទៅមើលគេ មែនហើយ!! ថ្ងាសគេពិតជាបែកមែន តែមិនមែនដល់ថ្នាក់បែកចេញឈាមទេ តែវាជាំក្រហមក្រម៉ៅមួយដុំ សក់បាំងមិនជិត ទើបលើកមួកនេះមកពាក់ផ្អៀងវាអោយធ្លាក់ចុះបន្តិច ។
« គឺថ្ងៃដែលបងប្រុសអូសខ្ញុំចេញពីហាង មកដល់ផ្ទះក៏ចាប់ហ្រ្វាំងឡានខ្លាំងៗ បុកថ្ងាសហើយក៏ជាំបន្តិច »
« ចាំបាច់បកស្រាយក្បោះក្បាយម្លេះ??នេះចង់ថាយើងខុសហ្អេស?? »
« មិនមែនទេ »
ជុងហ្គុកដោយខ្ចិលនិយាយច្រើនក៏បង្វែរចង្កូតឡានជិះចេញទៅ គេមិនខ្លាចទេ រឿងបើកឡានលឿនដូចហោះនោះ តែពេលព្រឹកបែបនេះផ្លូវស្ទះទើបគេមិនអាចជិះលឿនបាន ។
[[ ក្រុមហ៊ុន ]]
ឡានស៊េរីទំនើបក៏ត្រូវឈប់ចតបានយ៉ាងត្រឹមត្រូវ ជុងហ្គុកនិងថេយ៉ុងក៏ចុះចេញពីឡានមកដំណាលគ្នា ។
« ដោះមួកចេញទៅ » ជុងហ្គុកក៏ស្រដីឡើង
« មកធ្វើការមិនមែនមកដើរលេងទេ »
« អរ បាទ៎ » ថេយ៉ុងក៏ដោះមួកទាំងបង្ខំ មុននឹងដើរតាមក្រោយជុងហ្គុក
ចូលមកដល់ជណ្ដើរយន្ដភ្លាម ថេយ៉ុងដែលឈរក្រោយជុងហ្គុកក៏រហ័សលើកមួកមកពាក់ ព្រោះតែជាន់ដែលគេដើរទៅមានសុទ្ធសឹងតែបុគ្គលិកដើរឆ្លងកាត់មមាញឹកទាំងអស់ មិនដូចជាន់ផ្ទាល់ដីនោះទេ ។
ទឺង ~
សម្លេងកណ្ដឹងរោទិ៍ឡើង ។ ទ្វារយន្ដក៏ត្រូវរបើកចេញពីគ្នា ថេយ៉ុងក៏ដើរតាមជុងហ្គុកជារឿយៗ ។

YOU ARE READING
?????????? ( ??? )
Romance_??????????????????????? ?????????????? ????????????????????????????? ????????????? ?????????????????????? _?????????????????? ???????????????????..? _??????????????????????? ????????????????????????????????????????????????? #?????????????? #????...