꧁ថ្ងៃថ្មី꧂ថ្ងៃនេះជាថ្ងៃចាកចេញរបស់នាយតូច ។ សុីនអា កំពុងតែរៀបចំខោរអាវនាយល្អិតចូលទៅក្នុងវ៉ាលីតូចមួយ រួចនាងបម្រុងយកតុក្កតាដាក់ចូលទៅក្នុងវ៉ាលីតែក៏ត្រូវនាយល្អិតស្រែកឃាត់ ។
« បងស្រីមិនបាច់ដាក់ចូលទៅក្នុងទេ »
« អូ ! ចាស៎ អ្នកប្រុសតូច » នាងតបហើយក៏ ស៊កដៃរ៉ូតខ្សែរកាតាប
៚ក្រាក៚
« រៀបចំរួចហើយឬ? » ម្ដាយលោកស្រី ចន ពោលឡើង ទៅ សួរនាង ព្រោះជិតដល់ពេលដែលត្រូវចាកចេញហើយ ។
« ចាស៎ លោកស្រី ធំ » គាត់ងក់ក្បាលតិចៗ នាងអោនគំនាបន្តិច រួចស៊កដៃកាន់កាតាបដើរចេញពីបន្ទប់នាយល្អិតដើម្បីទៅជាន់ក្រោម ។
« ត្រៀមខ្លួនរួចរាល់ហើយហ្អេស ? ចៅយាយ »
« បាទ៎ !» គាត់ញញឹមបន្តិច ស៊កដៃទៅអង្អែលសក់នាយល្អិតថ្នមៗ សុខៗក៏ព្រមទៅ បែបនេះមិនបាច់ហត់នឹងលួងលោមទៀតទេ ។
———« ថេយ៍ថេយ៍អោយគុកគីណា... » នាយល្អិតហុចតុក្កតាខ្លាឃ្មុំអោយទៅនាយកម្លោះដើម្បីទុកជាអនុស្សាវរីយ៍ ។ នាយកម្លោះក៏ស៊កដៃទៅចាំកាន់តុក្កតាពីដៃគេ
« ថេយ៍ថេយ៍ទៅហើយ » ក្រោយពីឃើញគេយកតុក្កតារួច នាយល្អិតតបទៅបន្តិច រួចក៏ដើរចេញទៅវិញបាត់ទៅ ។
នាយកម្លោះតូចជុងហ្គុកបានត្រឹមតែឈរធម្មតា ដៃម្ខាងកាន់តុក្កតា ! បន្តិចទៀតនេះនៅក្នុងផ្ទះនិងមានតែវត្តមាន គេ និង លោកប៉ាតែប៉ុណ្នោះ ក្នុងផ្ទះនឹងប្រែជាស្ងាត់ជ្រងុំ គ្មានសម្លេងសើច គ្មានសម្លេងរញ៉េរញ៉ៃ ទៀតហើយ ។ ទឹកភ្នែកកូនប្រុសក៏ហូរស្រក់ចុះកាត់មក ទាំងគេនៅឈរធ្មឹងហាក់គ្មានអារម្មណ៍អ្វីទាំងអស់
តុក្កតាដែលនាយតូចប្រគល់អោយត្រូវបានហោះចេញពីបង្អួចទៅទើរលើមែកឈើធំមួយ ដោយសារតែកម្លាំងនាយកម្លាំងតូច ។ បើជ្រុលជាទៅហើយ ចាំបាច់ទុកអោយគេមើលនាំតែឈឺចាប់ធ្វើអី បោះចោលទៅវាល្អជាង ។
« នេះ ! តុក្កតាអ្នកប្រុសតូចតើស៎ » អ្នកបម្រើប្រុសរាងចំណាស់ ដែលធ្វើការក្នុងសួន ក៏បន្លើឡើងទាំងឆ្ងល់ មិចក៏តុក្កតានាយល្អិតមកទើរអីនៅលើមែកឈើហ្នឹង ប្រហែលជាឈប់លេងចង់បានតុក្កតាថ្មីហើយមើលទៅ ហើយម្យ៉ាងកន្លែងដែលនាយល្អិតទៅ អាចនឹងមានតុក្កតាថ្មីៗ ស្អាតៗជាច្រើន ទើបចង់បោះចោលអាចាស់តែប៉ុណ្នឹង ! គិតដល់ត្រឹមនោះហើយគាត់ក៏យកជណ្ដើរ ដើម្បីយកវាចុះមក បើគ្មានអ្នកណាចង់លេងទេ ទុកអោយកូនគាត់លេងក៏បាន ។

YOU ARE READING
?????????? ( ??? )
Romance_??????????????????????? ?????????????? ????????????????????????????? ????????????? ?????????????????????? _?????????????????? ???????????????????..? _??????????????????????? ????????????????????????????????????????????????? #?????????????? #????...