បន្ទាប់ពីឈរមើលអស់ចិត្តហើយ ថេយ៍ក៏ងាកមកមុខមកមើលពួកគេទាំងពីរនាក់វិញ ជុងហ្គុកនិងដេវីតក៏រហ័សធ្វើធម្មតាវិញ ព្រោះតែអម្បាញ់មិញពួកគេក៏អឺតឡើមៗបន្តិចដែរ ។« ថេយ៍ គិតយ៉ាងមិច?? រឿងត្រឡប់ទៅផ្ទះជាមួយបងវិញនោះ?? » ដេវីតក៏ដើរមកក្បែរគេ ។
« ប្រាប់ហើយថាមិនទៅ នៅសួរទៀត » ជុងហ្គុកក៏និយាយឡើង ។
« ឯងជាអ្នកថាមិនទៅ តែថេយ៍នៅមិនទាន់ថាចង់នៅទីនេះបន្តទេ »
« អ៊ីចឹងក៏សួរគេទៅ ចង់នៅឬចង់ទៅ?? »
« ថេយ៍គិតយ៉ាងមិច?? ចង់នៅទីនេះបន្ត ឬ ចង់ត្រឡប់ទៅវិញ?? »
« គឺ...... »
« ចាំបងរៀបចំឥវ៉ាន់សិន~~ »
« បើរៀបឥវ៉ាន់ហើយ ទៅវិញខ្លួនឯងទៅ »
« យើងមិនទាន់និយាយចប់ទេ »
« បានហើយ ខ្ញុំនឹងទៅវិញ »
« ពិតមែនឬ?? »
« អឹម » ថេយ៍ក៏ងក់ក្បាលតិចៗ ។
« អ៊ីចឹង បងទៅរៀបចំឥវ៉ាន់សិនហើយ ចាំបងមកទទួលវិញ » ថេយ៍ក៏ញញឹមងក់ក្បាល ដេវីតក៏ដើរចេញទៅទាំងត្រេកអរ តែបើក្រឡែកមកមើលជុងហ្គុកឯណេះវិញបែរជាជាឈរអោបដៃធ្វើទឹកមុខមាំទៅវិញ ។
« បងប្រុស » ថេយ៍ហៅជុងហ្គុកយ៉ាងណាក៏គេមិនងាកមក ច្បាស់ណាស់ថាគេកំពុងតែខឹងនឹងខ្លួន ទើបថេយ៍ក៏សម្រេចចិត្តដើរទៅតាម ។
« បងប្រុស »
« មកហៅធ្វើស្អី ទៅជាមួយវាទៅ »
« តែ... ចុះបងប្រុសនោះ មិនត្រឡប់ទៅវិញទេឬ??? »
« .... » ជុងហ្គុកមិនមាត់ ។
« បងប្រុសត្រឡប់ទៅដែរទៅណា៎ »
« ..... » ស្ងាត់ ។
« បើបងប្រុសមិនទៅ ខ្ញុំទៅវិញជាមួយគាត់តែពីរនាក់ក៏បាន »
« .... » ជុងហ្គុកមិនតបត តែក៏ដើរទៅបើកទូខោអាវ គេមិនបណ្ដោយអោយទៅតែពីរនាក់ដាច់ខាត!! ។
« សម្រេចថាបងប្រុសព្រមត្រឡប់ទៅវិញហើយ អ៊ីចឹងខ្ញុំសុំទៅរៀបចំឥវ៉ាន់ខ្លួនឯងសិន » ថេយ៍តបទាំងសប្បាយចិត្ត ។

YOU ARE READING
?????????? ( ??? )
Romance_??????????????????????? ?????????????? ????????????????????????????? ????????????? ?????????????????????? _?????????????????? ???????????????????..? _??????????????????????? ????????????????????????????????????????????????? #?????????????? #????...