( រីង រីង* ) ថេយ៍ក៏ដើរទៅបើកទ្វារ ។
« លោកមកធ្វើអី?? » ចប់សម្ដី ថេយ៍បម្រុងទាញទ្វារបិទទៅហើយ ជុងហ្គុកក៏ចាប់ជាប់ ។
« នេះរបស់អូន » នាយក៏ហ៊ុចទៅទាំងទឹកមុខញញឹមខុសស្រឡះតែថេយ៍ទឹកមុខស្មើរធេញតែម្ដង ។
« ជាអី?? »
« ទឹកអប់ ក្លិនដែលអូនចូលចិត្ត »
« ក្រែងទិញអោយស្រីលោកហ្ហេស?? មកអោយខ្ញុំធ្វើអី?? »
« បងគ្មានស្រីទេ ទិញអោយអូន »
« លើកក្រោយមិនបាច់ទិញអោយទេ ខ្ញុំក៏មានលុយទិញខ្លួនឯងដែរ ( ក្រឹប ) »
[ S K I P : ម៉ោង12យប់អាធ្រាត ]
ថេយ៍គេងបើកកញ្ចក់បន្តិចដើម្បីអោយខ្យល់ចេញចូល ខ្យល់បក់មករវិចៗ ពាក់កណ្ដាលអាធ្រាតទៅហើយគេនៅមិនទាន់គេងលក់នៅឡើយទេ ទើបងើបមកវិញ ពោលគឺកំពុងតែផឹកតែក្ដៅបន្តិច ខណៈដែលកែវភ្នែកទាំងគូសម្លឹងទៅ Eiffel Tower ដែលមានពន្លឺជាទម្រង់ភ្លឺចិញ្ចាញនោះតាមរាលហាលខាងក្រៅ ។
( រីង រីង* ) សម្លេងរោទិ៍ម្ដងទៀតក៏បន្លឺឡើងមកម្ដងទៀត ថេយ៍ក៏ទៅបើកទ្វារ ។
« ថេយ៍.... អ្ហឹក! » ជុងហ្គុកទន់រឡេករឡាក់ឈរមិនចង់នឹង ស្រដីទៅរកថេយ៉ុង កើតទុក្ខពេកដែលថេយ៍មិនយករបស់ដែលនាយខំតាំងចិត្តប្រគល់អោយក៏ទៅផឹកអស់ជាច្រើនដបប៉ុន្តែគេមិនបានទៅផឹកនៅឯណាឆ្ងាយទេគឺគេផឹកនៅក្នុងអាគារនេះឯង ។
« លោកកើតអី?? »
« អូន... ចិត្តដាច់ណាស់.. អ្ហឹក! »
« លោកស្រវឹងហើយទៅបន្ទប់លោកវិញទៅ » ជុងហ្គុកក៏ក្រវីក្បាលមកតិចៗ
« លោកឯងក្បាលរឹងណាស់ បើមិនចេញដេកទីនេះហើយ »
« ថេយ៍អោយបងដេកជាមួយឬ...?? អ្ហឹក! » ជុងហ្គុកក៏រហ័សងើបមុខឡើងមកសួរនាំគេបង្ហាញអោយថេយ៍ឃើញទឹកមុខក្រហមដូចរងើងភ្លើងរបស់គេ ។
« ដេកក្រៅ ក្រឹប* » ថេយ៍ថាចប់ក៏បិទទ្វារ ។
« អ្ហឹក! ដេក... ក៏ដេក » ជុងហ្គុកក៏ដាក់ថង់កាដូនោះក្បែរខ្លួនមុននឹងប្រាស់ខ្លួនអង្គុយក្បែរនោះដូចគ្នា ។

YOU ARE READING
?????????? ( ??? )
Romance_??????????????????????? ?????????????? ????????????????????????????? ????????????? ?????????????????????? _?????????????????? ???????????????????..? _??????????????????????? ????????????????????????????????????????????????? #?????????????? #????...