#ប្រទេសអាមេរិក 🛬តួយន្តហោះបានលូនចុះសន្សឹមៗចុះមកដល់ខាងក្រោម កង់យន្តទម្លាក់វិលទៅកកិតនឹងថ្នល់តិចៗរហូតដល់វាឈប់ចតមួយកន្លែង ដោយប្រាកដចិត្តថាយន្តហោះត្រូវបានចុះចតយ៉ាងសុវត្ថិភាព បុគ្គលិកនារីបម្រើការលើយន្តហោះ បានប្រាប់អ្នកដំណើរទាំងអស់អោយបានដឹងថាពួកគេបានមកដល់គោលដៅហើយ ។ អ្នកដំណើរទាំងអស់នាំគ្នាក៏ចុះតាមកាំជណ្ដើរនៃច្រកទ្វារ ។
នាយល្អិតត្រូវលោកយាយដឹកដៃចុះមកដល់ខាងក្រោម មុននឹងដើរចូលទៅខាងក្នុង ។
« នេះជាឥវ៉ាន់លោកស្រី » អ្នកត្រួតពិនិត្យឥវ៉ាន់ក៏តបទៅជីដូនរបស់ថេយ៉ុងទាំងញញឹមរួសរាយ
« ចាស៎ អរគុណ » លោកយាយក៏ស៊កដៃយកវ៉ាលីមកកាន់នឹងដៃ
ដើរទៅមុខបានបន្តិច ក៏មានកូនចៅលោកចនមកទទួល ។
« លោកស្រី ធំ ! » Men ក៏ស៊កដៃយកឥវ៉ាន់និងកាតាបនាយតូចមកកាន់នឹងដៃ
« សូមអញ្ចើញលោកស្រី និង អ្នកប្រុសតូច » Men ពោលបន្តិច លោកយាយក៏បណ្ដើរនាយតូចទៅឡានដែលបានឈរចតចាំពួកគេទាំងពីរ
៚SKIP៚
Apartment ធំមួយដែលមានបន្ទប់គេង បន្ទប់ទទួលភ្ញៀវ និងផ្ទះបាយ នៅខាងក្រៅបន្ទប់ទទួលភ្ញៀវអាចបង្ហាញអោយឃើញពីទេសភាពដ៏ស្រស់ត្រកាល ផ្ទៃមេឃពណ៌ខៀវ អាគារខ្ពស់ៗដែលលូតផុតពពកដែលកំពុងតែរសាត់តិចៗ តាមផ្ទៃកញ្ចក់ដែលបិទបាំងដោយវាំងនន ។
« Wow...... ! » នាយល្អិតក្រោយពីឃើញសភាពបន្ទប់ស្អាត និង ប្រណិតយ៉ាងនេះ គេស្រែកឡើងទាំងភ្ញាក់ផ្អើល មើលទៅវាពិតជាអស្ចារ្យណាស់ លោកយាយស៊កដៃអូសវ៉ាលីដើរតម្រង់ទៅបន្ទប់គេង នាយល្អិតក៏រត់ទៅតាម
៚ក្រាក៚
ទ្វារក៏បានរបើកឡើង លោកយាយដើរចូលទៅខាងក្នុងបន្ទប់ដើម្បីយកសម្លៀកបំពាក់របស់នាយតូចយកទៅទុកក្នុងទូអោយមានរបៀប ចំណែកឯនាយល្អិតវិញ ធ្វើភ្នែកម៉ក់ៗសម្លឹងទៅក្នុងបន្ទប់ មុននឹងដើរចូលទៅខាងក្នុង
« ហិហិ ! » សម្លេងសើចកក្អឹកបានបន្លើឡើង ក្រោយនាយតូចបានវាឡើងទៅលើពូក ហក់តិច ៗ

YOU ARE READING
?????????? ( ??? )
Romance_??????????????????????? ?????????????? ????????????????????????????? ????????????? ?????????????????????? _?????????????????? ???????????????????..? _??????????????????????? ????????????????????????????????????????????????? #?????????????? #????...