កន្លងផុតទៅប៉ុន្មានថ្ងៃក្រោយមក មើលទៅអាចទទួលយកបាន ឯជុងហ្គុកក៏ទៅធ្វើការតាមធម្មតា ។
ដោយដឹងថាមួយរយៈកន្លងមកនេះថេយ៍នៅភូមិគ្រឹះ នាងក្រមុំក៏បើកឡានទៅភូមិគ្រឹះនោះតែម្ដង ។ ឡានខ្មៅរលោងលូនចូលមកឈប់ចតនៅខាងក្នុងរបងមុននឹងនាងទម្លាក់ជើងទ្រាប់ដោយស្បែកជើងក្រវ៉ាត់កែងចុះចេញពីឡានរួចតម្រង់ទៅខាងក្នុងផ្ទះ ។
« អ្នកនាង » សុីនអាដើរមករាក់ទាក់ស្វាគមន៍នាងក្រមុំយ៉ាងសមសួន ។
« ថេយ៍នៅទេ?? »
« គឺនៅ នៅផ្ទះបាយ ចាស៎ »
« ធ្វើអីញុំាឬ?? » ដោយសារតែក្លិនឈ្ងុយសាយភាយយបន្ទុកមកប៉ះនឹងច្រមុះរបស់នាង នាងក៏បន្លឺឡើង ។
« ចាស អ្នកនាង »
« បែបនេះខ្ញុំទៅរកថេយ៍ហើយ »
« ចាស អ្នកនាង »
[ S K I P : ភោជនីយដ្ឋាន ]
ក្រោយពីដើរផ្សារសប្បាយមិនទាន់អស់ចិត្តទាំងពីរនាក់ នាងក្រមុំនិងថេយ៍ក៏មកអង្គុយនៅក្នុងភោជនីយដ្ឋានមួយកន្លែងដែលជាលក្ខណៈនៅខាងក្រោយឆ្ងាយដាច់ពីគេពោលគឺតុនេះនៅជាប់ជញ្ជាំងភោជនីយដ្ឋានតែម្ដងកំពុងតែរងចាំមិត្តបន្ថែមទៀតរបស់ថេយ៍ដែលជួបបបួលគ្នាផឹកលើកមុន ដោយសារប៉ារបស់ប៊ែលត្រូវមកកូរ៉េធ្វើការងារទើបនាងសុំអ្នកជាឪពុកមកដែរតែក្នុងបំណងមកលេងជាមួយមិត្តភក្តិ ចំណែកឯប៉ុន្មាននាក់ទៀតក៏សម្រេចចិត្តនាំគ្នាយ៉ាងស្រុះមកដែរ មិត្តភក្តិការហើយ ត្រូវមកសួរសុខទុក្ខខ្លះហើយ សង្ស័យតែពេលនេះក្លាយជាអ្នកប្រុសនៃគ្រួសារចន អាចនឹងផ្លាស់ប្ដូរអ្វីបានខ្លះហើយ ។
បន្ទាប់ពីរងចាំបានបន្តិចពួកនាងក៏មកដល់ ហើយក៏ហៅអីផឹកនិយាយគ្នាលេងពីនេះពីនោះ ដឹងស្រាប់ហើយទាំងមិត្តទាំងសង្សាររបស់នាយកម្លោះឡេវីល ជាពិសេសមិត្តគេនេះ ពិតជារឡិចរឡឺមណាស់ !!!
ប៊ែលអង្គុយសម្លឹងថេយ៍យ៉ាងយូរ ទាំងការនិយាយស្ដី កាយវិការ មុខមាត់ រូបសម្រស់នាងសង្កេតមិនចន្លោះឃើញថាគ្មានខុសប្លែកនឹងគ្នាអ្វីបន្តិច ឡើងសាមញ្ញា ចឹងៗអីទាក់ទាញប្ដីបានដែរឬ???

YOU ARE READING
?????????? ( ??? )
Romance_??????????????????????? ?????????????? ????????????????????????????? ????????????? ?????????????????????? _?????????????????? ???????????????????..? _??????????????????????? ????????????????????????????????????????????????? #?????????????? #????...