抖阴社区

P 50 : ??????????????

4.5K 351 15
                                    

ថេយ៍ហាក់គាំងនឹងសម្ដីនាងដែលបាននិយាយមុននេះបន្តិច មុននឹងងើបមកធម្មតាវិញ បែកតែប៉ុន្មានខែសម្ដីយ៉ាប់ដដែល ។

« យើងនិយាយប៉ុណ្នឹងយល់ហើយឬ?? » នាងនៅតែមិនអស់ចិត្តកាន់តែជម្រិតច្រឹបភ្នែកអោនខ្លួនបន្តិចសួរថេយ៍ដដែល បើថាមិនយល់ទេធ្វើដៃអោយមើលទៀតក៏បានដែរ ។

ថេយ៍ក៏ងាកមកសម្លឹងនាង ចេះមកនិយាយអីឆ្កួតៗ សង្ស័យតែខួរក្បាលចូលទឹកហើយមើលទៅ ។

« បានហើយៗ ឈប់សួរទៀតទៅ រឿងផ្ទៃក្នុងរបស់គេចេះដឹងយ៉ាងនេះឬ?? » ខេឡាក៏ងាកមកមើលអ្នកបន្លឺប្រយោគហាមឃាត់ទាំងក្រឺតខ្នាញ់ ផ្ទៃក្នុងអីទៅ ទូទៅរបស់ប្ដីប្រពន្ធសោះ ។

រវល់តែនិយាយគ្នាជុងហ្គុកក៏ចេញពីភោជនីយដ្ឋាននោះមិនដឹងពីពេលណាហើយទេ រូបថតជុំគ្នាថតនៅក្នុងភោជនីយអាហារនោះត្រូវបានផ្ដិតយកមកផុសនៅក្នុងIGសង្សាររបស់កម្លោះឡេវីល មានទាំងដាក់ឈ្មោះពួកគេទៀតផង វាក៏លោតមកលើអេក្រង់ទូរស័ព្ទរបស់ជុងហ្គុកឃើញហើយក៏ចុចរូបបេះដូង មិនអស់ចិត្តចូលទៅមើលការបញ្ចេញមតិទៀតផង ក្រោយឃើញមតិមួយនោះភ្លាមជុងហ្គុកក្ដៅឆេវព្រោះតែការបញ្ចេញមតិនោះសួរតែពីចន ថេយ៉ុង ស្រស់ស្អាតបែបនេះ មានសង្សារហើយឬនៅ?? មិនត្រឹមតែប៉ុណ្នោះនៅសរសេរពាក្យផ្ដេសផ្ដាសជាភាសាអង់គ្លេសខ្ញុំកំពុងតែធ្លាក់ក្នុងអន្លក់ស្នេហ៍ចន ថេយ៉ុងទៀតផង ចំមែន មិនចាំយូរមិនខ្វល់ថាជាការបញ្ចេញមតិលេងសើចឬក៏គ្រាន់តែសរសេរជាការសរសើរអីបែបណាទេ ជុងហ្គុកក៏ចុចចូលគណនីគេភ្លាម ដែលជាមនុស្សប្រុសសង្ហារមើលទៅដូចជាហាយសូរអីបែបនេះ ហើយក៏ប្លុកជាការស្រេច មិនដឹងទេបញ្ចេញមតិភ្លើៗបែបនេះ មិនស្គាល់អ្នកណាមានម្ចាស់អ្នកណាគ្មានម្ចាស់ត្រូវតែសារ៉េចេញទើបបាន ។ នាយដាក់ទូរស័ព្ទផ្កាប់នឹងតុទាំងម៊ួម៉ៅ មុននឹងយកវាមកវិញដើម្បីខលទៅថេយ៍ ។

« គាត់ប្រាប់អោយយើងប្រញាប់ទៅផ្ទះវិញ » ថេយ៍ក៏ដកទូរស័ព្ទចេញពីត្រចៀក ស្រដីឡើង យ៉ា.... មិនងាយយ៉ាងនេះទេឬ?? ពួកនាងមិចនឹងអោយគេទៅវិញលឿនយ៉ាងនេះនោះ!!! ។

[ S K I P : ក្នុងក្លឹប ]

ពន្លឺភ្លើងពណ៌ចម្រុះហោះឆ្វេចឆ្វាច ភ្លឹបភ្លែតឡើងចុះ សម្លេងហ៊ោរកញ្ច្រៀវរបស់យុវវ័យភ្លើតភ្លើននឹងចង្វាក់ភ្លេងក៏រងំពេញបន្ទុកហើយក្នុងនោះក៏មានខេឡាផងដែរ ដឹងស្រាប់ហើយកន្លែងណាមានDJសង្ហារក្នុងចំណោមមិត្តភក្តិបី-បួននាក់នេះគឺនាងរហ័សមុនគេ ក្រៅពីនោះម្នាក់ៗក៏នាំគ្នាលេងហ្គេមបញ្ច្រកស្រាគ្នាទៅវិញទៅមក ពួកនាងចាញ់ផឹកអស់ច្រើនកែវមិនស្រវឹងមកទន់តែថេយ៍ទេមិនសូវជាច្រើនផងមើលសភាពឡើងធ្ងន់ធ្ងរ ។

?????????? ( ??? )Where stories live. Discover now