ជំហានជើងវែងៗរបស់នាយកម្លោះសង្ហារ កំពុងតែធ្វើដំណើរយ៉ាងញាប់ស្អេកដោយទឹកមុខមាំទាំនិងម៉ត់ចត់ជាទីបំផុត ។ បុគ្គលិកគ្រប់គ្នាអោនគំនាបមិនហ៊ានមើលមុខ និង តបតក្រសែភ្នែកដុតខ្មៅ របស់នាយកម្លោះនោះទេ ។« លោកអគ្គនាយក បន្តិចទៀតដល់ម៉ោងប្រជុំសំខាន់ហើយ ចាស៎ » លេខាស្រីម្នាក់តបទាំងគោរព នាងមិនទាំងហ៊ានមើលមុខនាយកម្លោះអគ្គនាយកនេះទេ មើលទៅគេពិតជាមានអំណាច ថែមទាំងកាចទៀតផង ។
« យើងដឹងហើយ ចេញទៅវិញចុះ » នាយកម្លោះតបទៅវិញទាំងសម្ដីរឹងកម្រឹស ខណៈដែលភ្នែកគិតតែសម្លឹងពន្លឺដែលជះចេញពីក្នុងកុំព្យូទ័រតែប៉ុណ្នោះ ។ ក្រោយពីបានឮការនិយាយរបស់នាយកម្លោះចៅហ្វាយខ្លួនហើយ នាងក៏ដើរចេញទៅ ។
៚S͟ K͟ I͟ P͟៚
« យកទៅធ្វើម្ដងទៀត ! » នាយកម្លោះបោះឯកសារទៅលើតុ ធ្វើអោយម្ចាស់ឯកសារដែលកំពុងតែបែកញើសស្រាប់ផង ត្រូវថយជំហានចេញបន្តិច រួចទើបស៊កដៃយកឯកសារខ្លួនមកកាន់នឹងដៃវិញ ។
« សូមទោស៎ លោកអគ្គនាយក ចាំខ្ញុំយកទៅធ្វើម្ដងទៀត » គេអោនគំនាបសូមទោសនាយកម្លោះបន្តិច
« ថ្ងៃក្រោយ ហាមមិនអោយថ្លោះធ្លោយការងារជាដាច់ខាត ! »
« បាទ៎ លោកអគ្គនាយក »
« ឯងនេះមិនគួរគិតតែការងារពេកទេ » នាយកម្លោះសង្ហារម្នាក់ដើរមកអង្គុយទល់មុខជុងហ្គុកដែលគិតតែសម្លឹងកុំព្យូរទ័រ ។
« មែនហើយជុងហ្គុក គួរតែសម្រាកខ្លះទៅ » គ្រីសសា.ស្រីស្រស់ក៏ដើរមកតបនឹងជុងហ្គុក រីឯឡេវីលក៏ដើរចេញទៅ ដោយទុកអោយពួកគេទាំងពីរនៅបន្តនិយាយគ្នាតែពីរនាក់ ។ គ្រីសសាក៏ដើរទៅអង្គុយកៅអីរបស់ឡេវីលជំនួស ។
« ឡេវីលកើតអី ? » ជុងហ្គុកតបទៅនាងក្រមុំដោយទឹកមុខគ្មានជាតិ សោះកក្រោះ
« គេកើតអីជារឿងរបស់គេខ្ញុំមិចនឹងដឹង » គ្រីសសាតបទៅហីៗ តែក៏ធ្វើអោយនាយកម្លោះជុងហ្គុកហាក់ឆ្ងល់បន្តិចដែរ ការនិយាយស្ដីរបស់ពួកគេទាំងពីររាងឃ្លាតឆ្ងាយបន្តិចៗម្ដង ពួកគេតែងតែគេចមុខគ្នា ពេលសួរមួយម៉ាត់ បែរឆ្លើយមួយម៉ាត់ទៅវិញ ។

YOU ARE READING
?????????? ( ??? )
Romance_??????????????????????? ?????????????? ????????????????????????????? ????????????? ?????????????????????? _?????????????????? ???????????????????..? _??????????????????????? ????????????????????????????????????????????????? #?????????????? #????...