ព្រឹកថ្ងៃថ្មី ពន្លឺព្រះអាទិត្យរះឡើងដូចសព្វមួយដង រាងចំណាស់ដែលជាឪពុងនិងជីដូនកំពុងអង្គុយនៅតុអារហារ តែប្លែកមិនឃើញពីរនាក់ទៀត ទើបរាងចំណាស់អោយសុីនអាទៅរកពួកគេទាំងពីរដល់បន្ទប់ ។នាយដើរបង្ហួសមកគោះទ្វារបន្ទប់ថេយ៉ុងសិន សឹមមកគោះបន្ទប់ជុងហ្គុកម្ដង តែនាងគោះហៅថេយ៍យ៉ាងណាក៏គេមិនតប ទើបនាងសម្រេចចិត្តមួលគន្លឹះទ្វារឡើងមក ។ ដោយមិនឃើញម្ចាស់បន្ទប់នាងក៏បិទទ្វារវិញទាំងឆ្ងល់ ។
៚ ក្រាក ៚
សម្លេងរបើកទ្វារបន្ទប់នៃកូនម្ចាស់ភូមិគ្រឹះក៏ឮឡើង ស្របពេលសុីនអាដើរទៅជិតដល់ល្មម ។
« អ្នកប្រុស លោកប្រុសហៅទៅពិសារបាយ »
« ហ្អឹម »
« តើអ្នកប្រុស មានឃើញអ្នកប្រុសថេយ៉ុងឬអត់?? ខ្ញុំគោះទ្វារយូរហើយមិនឆ្លើយតប ទើបខ្ញុំចូលទៅមិនឃើញគាត់ទេ »
« គេប្រហែលជាទៅលេងមិត្តភក្តិហើយ យប់ប្រលប់ទើបមិនមកផ្ទះ »
« អរ ចាស៎ អ៊ីចឹងខ្ញុំសូមចុះទៅខាងក្រោមហើយ »
« អឹម »
ការពិតមិនមែនថេយ៍គេទៅលេងមិត្តភក្តិអ្វីទេ ជុងហ្គុកចេះតែកុហកទៅទេ មិត្តភក្តិគេបានត្រឡប់ទៅវិញតាំងពីប៉ុន្មានថ្ងៃមុនមកម្លេះ តែ...គេកំពុងតែគេងក្នុងបន្ទប់នាយទៅវិញទេ ។ សុីនអាក៏ដើរចុះទៅទាំងឆ្ងល់ មិត្តភក្តិ ចាំបាច់នៅលែងទាល់តែយប់ជ្រៅ មិនប្រាប់អ្នកនៅក្នុងផ្ទះអ្វីមួយម៉ាត់ តែអ្នកប្រុសជុងហ្គុកបែរជាដឹងតែឯងទៅវិញ ។
« ហ្អឹម » សម្លេងក្រហេមបន្លឺឡើង ដោយមនុស្សកំពុងតែគេងដោយរាងកាយអាក្រាតដណ្ដប់ដោយភួយ ថេយ៉ុងព្រមបើកត្របកភ្នែកឡើងតិចៗ គ្រាន់តែដឹងខ្លួនភ្លាម ក៏ទទួលអារម្មណ៍ឈឺផ្សារត្រង់ចន្លោះភ្លៅទៅហើយ កម្រើកជើងក៏មិនចង់ទាំងកើតទៀត តែយ៉ាងក៏គេនៅប្រឹងងើបក្រោកអោយរួចដែរ ។
ថេយ៉ុងព្រួសខ្យល់ដង្ហើមចេញមក ភ្នែកទាំងគូក៏ប្រទះនឹងខោអាវខ្លួនដែលជុងហ្គុកបានបោះវារាយប៉ាយពេញឥដ្ឋ
« ព្រូស* អួយ៎...!! » គេខំឈោងដៃទាំងពិបាក រហូតដល់ធ្លាក់ពីលើគ្រែ គេខំខាំបបូរមាត់យកដៃច្រត់ចង្កេះ កំពុងតែឈឺស្រាប់ផង ឥឡូវបែរជាមកធ្លាក់ពីលើគ្រែថែមទៀត ។ ថេយ៍ប្រវេប្រវ៉ាទាញយកខោអាវមកពាក់នឹងខ្លួនអោយរួចរាល់ រួចឈោងដៃទៅច្រត់ពូកដើម្បីជាជំនួយអាចអោយគេទប់លំនឹងក្រោកឈរបាន ។

YOU ARE READING
?????????? ( ??? )
Romance_??????????????????????? ?????????????? ????????????????????????????? ????????????? ?????????????????????? _?????????????????? ???????????????????..? _??????????????????????? ????????????????????????????????????????????????? #?????????????? #????...