បន្ទាប់ពីកូនចៅរបស់លោក ចន ទុកកាតាបនាយតូច និង ជីដូន ទៅក្បាំងក្រោយរួចមក គេក៏បើកទ្វារឡាន អោយអ្នកទាំងពីរចូលទៅខាងក្នុង ។ នាយតូចមើលទៅភូមិគ្រិះដ៏ស្គឹមស្កៃនេះបន្តិច ដើម្បីចង់ដឹងថានាយកម្លោះមានមកជូនដំណើរគេឬអត់ ! តែគ្មានទេ គេឃើញតែបងស្រី សុីនអា និង អ៊ុំមេផ្ទះតែប៉ុណ្នោះ ។
« តោះ ! » គាត់កាន់ដៃនាយល្អិត មុននឹងពោលទៅកាន់គេបន្តិច
« បាទ៎ »
ឡានក៏បានវិលកង់ដើម្បីចាកចេញពីបរិវេនភូមិគ្រិះទៅកាន់ប្រលានយន្តហោះ ។
#ប្រលានយន្តហោះ🛫
« អោយកូនសូមទោសផង ដែលមិនអាចមើលថែគេបាន » លោកចនពោលឡើងទៅកាន់អ្នកជាម្ដាយ ទាំងអារម្មណ៍សោកស្ដាយ គាត់មានតែការងារ សូម្បីតែឥឡូវក៏គាត់រំសាយការប្រជុំសំខាន់ដើម្បីមកជូនសំណើរនាយតូចនិងម្ដាយដែរ
« មិនអីទេ កូនមើលថែជុងចុះ ចាំម៉ាក់មើលថែថេយ៉ុង »
« បាទ »
« ថេយ៍ថេយ៍ ស្ដាប់បង្គាប់លោកយាយដឹងទេ ? »
« បាទ៎ ! » នាយល្អិតក៏ស៊កដៃទៅអោបលោកចន បន្តិច មុននឹងញញឹមទៅរកគាត់
« ដល់ម៉ោងហើយ ម៉ាក់ទៅហើយណា »
« បាទអ្នកម៉ាក់ »
« តោះ យើងទៅ ថេយ៍ថេយ៍ »
ជីដូនក៏ដឹកដៃនាយតូចដើរចូលទៅខាងក្នុង រីឯលោក ចន បានត្រឹមឈរមើលដកដង្ហើមធំ ។ ឃើញចៅហ្វាយខ្លួនបែបនេះ នាយបេនក៏ដើរទៅជិត អោនគោរព រួចក៏ពោលឡើង
« ចៅហ្វាយ ! »
« ទៅក្រុមហ៊ុនវិញ » ក្រោយប្រាកដចិត្តថានាយល្អិតនិងលោកយាយដើរចូលទៅខាងក្នុង គាត់ក៏ពោលទៅមនុស្សចំណិតរបស់គាត់
« បាទ ! ចៅហ្វាយ »
#ភូមិគ្រឹះត្រកូល ចន
វិមានដ៏ស្កឹមស្កៃប្រែជាស្ងាត់ ដូចជាវិមានដែលគេទុកចោល តើ អ្នកបម្រើទៅណាអស់ហើយ ? ចម្លើយនោះគឺត្បិតតែពួកគាត់នៅធ្វើការក្នុងវិមានដ៏ធំនេះមែន តែពួកគេក៏មិនដែររវីរវល់នឹងក្នុងភូមគ្រឹះនេះដែរ និយាយជារួមមកពួកគេធ្វើការដឹងធ្វើការ ។ លោក ចន បានឈប់ចតឡាន នៅខាងមុខភូមិគ្រឹះ គាត់ក៏ចុះពីឡាន រួចដើរចូលទៅខាងក្នុងផ្ទះ
« ឯណាជុងហ្គុក ? » គាត់ពោលសួរក្រោយឃើញ សភាពខាងក្នុងដូចជាស្ងាត់
« ចាស៎ ! អ្នកប្រុស នៅក្នុងបន្ទប់ មិនទាន់ឃើញចុះមកទេ លោកប្រុស » សុីនអា
គាត់មិនមាត់ រួចក៏ដើរឡើងទៅជាន់ខាងលើ ទៅរកបន្ទប់កូនប្រុសគាត់ ! គេល្មមចេញមកមើលពិភពខាងក្រៅខ្លះហើយ បើនៅតែក្នុងបន្ទប់គាត់ខ្លាចតែកូនគាត់គិតរឿងឆ្កួតៗឡើងមកទេ។
<< តុក តុក >> សម្លេងគោះទ្វារបានបន្លើឡើងដោយស្នាដៃលោកចន
« ជុងហ្គុក ! » លោក ចន ស្រែកហៅកូនប្រុសពីខាងក្រៅ ! មើលចុះមិនដឹងជាកូនម៉ាកស្អីទេអោយអ្នកជាឪពុកមកគោះទ្វារសួរនាំដល់បន្ទប់ ។ ក្នុងផ្ទះប្រែជាស្ងាត់ គ្មាននាយល្អិតដែលគេស្អប់នោះនៅហើយ តើគេនៅចង់បានស្អីទៀត
៚ក្រាក៚
« ប៉ា ! » នាយកម្លោះតូចជុងហ្គុកក៏ហៅសព្វនាមអ្នកជាឪពុកទាំងទឹកមុខរាបស្មើ ។
« ល្មមចេញពីបន្ទប់ខ្លះហើយ ចង់នៅតែខាងក្នុងដល់ណាទៀត » លោក ចន ពោលឡើងទាំងជ្រួញចញ្ចើម គាត់មិនមែនចង់ស្ដីអោយនាយកម្លោះទេ គាត់គ្រាន់តែមិនចង់ឃើញនាយកម្លោះបែបនេះ មិនទាន់ពេញរូបពេញរាង វ័យជំទង់ផង មកខូចចិត្តរឿងអី ! វ័យគេបុិននេះ គួរតែជាវ័យសប្បាយរីករាយទើបត្រូវ ។
« បាទ៎ កូនដឹងហើយ »
ក្រឡែកមកមើលនាយល្អិតដែលអង្គុយនៅក្នុងយន្តហោះឯណេះវិញ កំពុងតែក្នុងរវង្វង់ដៃដល់កក់ក្ដៅរបស់អ្នកជាជីដូនយ៉ាងស្កប់ស្កល់ មួយសន្ទុះក្រោយមក នាយល្អិតក៏ភ្ញាក់ឡើង មើលទៅកញ្ចក់
« Wow.... ! » នាយតូចបើកភ្នែកធំៗទាំងភ្ញាក់ផ្អើល រួចស៊កដៃប៉ះនឹងកញ្ចក់ ពោលទាំងសប្បាយចិត្ត ព្រោះតែគេមិនដែលឃើញវាពីមុនមកទេ ដោយសារតែយន្តហោះមិនទាន់ហោះបានខ្ពស់ នាយល្អិតអាចឃើញពពកហោះរសាត់លើវេហាកាត់តាមកញ្ចក់ និង សត្វបក្សីកំពុងតែហើរប្រដេញគ្នាទាំងហ្វូងៗ
« ថេយ៍ថេយ៍ អង្គុយចុះមក ដាក់ខ្សែក្រវ៉ាត់ »
« បាទ៎ »
T͟o͟ B͟e͟ C͟o͟n͟t͟i͟n͟u͟e͟

YOU ARE READING
?????????? ( ??? )
Romance_??????????????????????? ?????????????? ????????????????????????????? ????????????? ?????????????????????? _?????????????????? ???????????????????..? _??????????????????????? ????????????????????????????????????????????????? #?????????????? #????...
P6: ??????????????????
Start from the beginning