抖阴社区

P7: ???????????????????????? ?????????????????? !!

Start from the beginning
                                    

« ប្រយ័ត្នធ្លាក់ »លោកយាយក៏ពោលឡើងដាស់តឿនគេ មើលទៅគេពិតជាសប្បាយចិត្តណាស់

« បាទ » នាយល្អិតនៅតែបន្តលូតលេងចុះឡើងតាមចរិកក្មេង ពូកនេះមើលទៅទន់ទេ ចឹងហើយទើបគេចង់ហក់សាកមើល ។

៚រីង រីង៚

<< ហាឡូអ្នកម៉ាក់ នៅទីនោះយ៉ាងមិចដែរ ? >>លោកចន

« មិនអីទេ Apartment នេះធំណាស់ ម៉ាក់និងថេយ៍អាចនៅបាន »

<< តែបន្ទប់មានតែមួយប៉ុណ្នោះ ! >> លោកចន

« ថេយ៍អាចនឹងខ្លាចបើគេនៅម្នាក់ឯង »

<< តាមអ្នកម៉ាក់ចុះ តែបើសិនជាចង្អៀតពេក ចាំ កូន Apartment មួយទៀតបាន >>

« អឹម ! ម៉ាក់ដឹងហើយ »

<< ចុះឯណាថេយ៍នោះ ម៉ាក់! >> លោកចនពោលសួរទៅកាន់អ្នកជាម្ដាយតាមរយៈបណ្ដាញទូរស័ព្ទ ! គាត់និយាយគ្នាយូរហើយ មិចមិនឮសម្លេងនាយល្អិត បើសិនជាគេមិននិយាយទូរស័ព្ទជាមួយគាត់ យ៉ាងហោចណាស់ក៏បានឮសម្លេងគេស្រែកចេចចាចដែរ ! តែនេះអត់សោះ

« ថេយ៍គេនៅក្នុងបន្ទប់គេង មើលទៅគេចូលចិត្តទីនេះខ្លាំងណាស់ » គាត់ពោលទាំងញញឹមសប្បាយចិត្ត ពេលនឹកឃើញដល់ទិដ្ឋភាពនាយល្អិត ដែលហត់ចុះហត់ឡើងលើពូកទន់ៗ លោកចនក៏ញញឹមក្រោយដឹងថានាយតូចអាចនៅទីនោះដោយសប្បាយរីករាយ គាត់អស់បារម្ភហើយ ។

« លោកយាយ.... » នាយតូចក៏រត់ចេញពីបន្ទប់គេង មកស្រវាអោបជីដូន ដែលកំពុងអង្គុយលើសាឡុងបន្ទប់ទទួលភ្ញៀវ ។

« អ្ហា..... ! »

« ថេយ៍ថេយ៍ ឃ្លាន » នាយល្អិតធ្វើមុខជូរដាក់លោកយាយ ខណៈដែលដៃល្អិតៗរបស់គេកំពុងតែអង្អែលពោះខ្លួនឯងតិចៗ មើលចុះឃ្លានរហូតញុំាតាំងតែពីនៅលើយន្តហោះ ឥឡូវនៅឃ្លានទៀត គេពិតជាពូកែញុំាណាស់ លោក ចន ដែលស្ដាប់ឮស្រាប់តែផ្ទុះសំណើចតិចៗ

« ឃ្លានទៀតហើយហ្អេស ? ចេះចុះថេយ៍ថេយ៍ទៅងូតទឹកសិនទៅ មកវិញនឹងបានញុំារបស់ឆ្ងាញ់យ៉ាងមិចដែរ ?? »

« បាទ៎! ថេយ៍ថេយ៍ទៅងូតទឹកហើយ » នាយល្អិតថាហើយក៏ទម្លាក់ខ្លួនចុះពីលើសាឡុង រត់ទៅបន្ទប់គេងយ៉ាងលឿន ជីដូនក្រោយឃើញកាយវិការប្រញ៉េបប្រញាប់របស់គេហើយ ក្រវីក្បាលហួសចិត្តបន្តិច អោយតែឮពាក្យថាញុំាមិនបានតែម្ដង ។

?????????? ( ??? )Where stories live. Discover now